Francesco Totti ហៅលោក Mourinho ថាជាគ្រូបង្វឹកខ្លាំងជាងគេនៅលើពិភពលោក ហើយលោក Jose ឆ្លើយតបភ្លាមៗ

វីរបុរស​ក្លិប AS Roma លោក Francesco Totti បានស្វាគមន៍ការតែងតាំងលោក Jose Mourinho ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្រុមកំពុង​លេង​នៅ​លីគកំពូលអ៊ីតាលី Serie A ។

75b404a0 6c40 4ca1 9db3 07f0cea9b9e4

អតីតម្ចាស់ជើងឯកបាល់ទាត់ពិភពលោកឆ្នាំ ២០០៦ រូបនេះបាននិយាយថា៖“ យើងកំពុងរង់ចាំគាត់មកដល់។ យើងបានជ្រើសរើសគ្រូបង្វឹកខ្លាំងបំផុតនៅលើពិភពលោក"។

"បើ​សួរ​ខ្ញុំថាតើវាល្អទេដែលខ្ញុំត្រូវបានបង្វឹកដោយលោក Mourinho? នៅពេលខ្ញុំនៅក្មេង?បាទ! ពិត​ជាបាន"។

Cover

ហើយលោក Jose បានឆ្លើយតបយ៉ាងរហ័សដោយសរសេរនៅលើបណ្តាញសង្គម Instagram ថា៖ "អរគុណចំពោះពាក្យរបស់អ្នក Francesco Totti វា​ពិត​ជាសំណាងមិន​ល្អ​នោះ​ទេពេល​ដែលខ្ញុំមក​ដល់​អ្នកបានឈប់​លេង​បាល់​៤ឆ្នាំទៅ​ហើយ។ ការបង្វឹកអ្នកពិតជាមានអារម្មណ៍រីករាយ"។

Ftw8cscz 720

លោក Mourinho នឹងត្រូវទៅដឹកនាំនៅក្លិប Roma នៅរដូវក្តៅនេះ បន្ទាប់ពីភារកិច្ចជាអ្នក​វិភាគក្នុងព្រឹត្តិការណ៍ Euro 2020 របស់លោកនៅ The Sun និង talkSPORT ផុត​កុងត្រា៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN