អេស្ប៉ាញ​ឡើង​ដល់​វគ្គ៤ក្រុមចុងក្រោយតែ​ Real Madrid អស់កីឡាករលេង​នៅ Euro2020 ហើយ

Thibaut Courtois និង Eden Hazard អស់ភារកិច្ច​លេង​នៅ Euro2020 ទៀតហើយ​បន្ទាប់​ពី​ជម្រើស​ជាតិ​បែលហ្សិកបរាជ័យក្រោម​ថ្វី​ជើង​ជម្រើស​ជាតិ​អ៊ីតាលី​វគ្គ៨ក្រុម​ចុងក្រោយ​យប់​មិញក្នុង​លទ្អផល​១​ទល់​១។ នេះ​មានន័យថា​គ្មានកីឡាករ Real Madrid ណាម្នាក់​នៅ​សល់​ក្នុង​ការ​ប្រកួតពាន​រង្វាន់ធំ​ជាង​គេ​នៅ​អឺរ៉ុប​មួយ​នេះ​ឡើយ។

1622920783_hazard.jpg_242310155 758x467

Courtois ជាប់​ឈ្មោះ​ក្នុង​ជម្រើស​១១នាក់ដំបូងរបស់​បែលហ្សិក​លេង​ជាមួយអាស៊ូរីអ៊ីតាលី​ហើយ​របូត​២​គ្រាប់​ខណៈ Hazard មិន​មាន​វត្តមានក្នុងការ​ប្រកួត​នេះ​ទេ ដោយ​របួស​កាល​ពី​ប្រកួត​មុនៗ។ ក្នុង​ព្រឹត្តិការណ៍ Euro2020 នេះ​ដែរ អ្នក​ចាំ​ទីស្ដេច​ស​រូបនេះលេង​បាន​៦​ប្រកួត​របូត​គ្រាប់​បាល់​៣គ្រាប់ និង​រក្សាសំណាញ់​ទី​មិនឲ្យ​គេស៊ុត​ចូល​៣​ប្រកួត ព្រម​ទាំង​បញ្ជូនបាល់ឲ្យ​មិត្តរួម​ក្រុមមួយលើក​ដែរ។

PA.47440340 1

ពេល​នេះ​គេ​មិន​ដឹង​ថា​តើ Thibaut Courtois និង Eden Hazard មាន​វត្តមាន​មក​ហ្វឹកហាត់ និង​លេង​មិត្តភាពមុនបើករដូវ​កាល​ជាមួយ Real Madrid ឬ​យ៉ាងណា​នោះ​ទេ ខណៈដែល​លោក Carlo Ancelotti គ្រោង​ចាប់​ផ្ដើម​ប្រមូលផ្ដុំ​និង​ហ្វឹកហាត់ដំបូងនៅ​ថ្ងៃ​ទី​០៧​ខែ​កក្កដា​ខាង​មុខ​នេះ។

ចំណែក​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ​ឡើង​វគ្គ​៤ក្រុម​ចុងក្រោយ​ហើយ​បន្ទាប់​ពី​ឈ្នះស្វីស​ក្នុង​ការ​ទាត់​បាល់​ប៉េណាល់​ទី​កាត់​សេច​ក្ដី៣​ទល់​១ បន្ទាប់​ពី​ស្មើ​គ្នា​ក្នុង​ម៉ោង​៩០​នាទី​១​ទល់​១។ ជម្រើស​ជាតិ​អេស្ប៉ាញក្នុង​ Euro ឆ្នាំ​នេះ​គ្មានកីឡាករ​មក​ពី Real Madrid ទេ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN