Varane យល់​ព្រម​លើលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមុនជាមួយ Manchester United

Raphael Varane ចង់លេងឱ្យក្រុម Man United នៅរដូវកាលក្រោយ ហើយថែមទាំងបានឈានដល់ការព្រមព្រៀងលើលក្ខន្តិកៈផ្ទាល់ខ្លួន នេះ​បើ​តាមការផ្សាយរបស់ ABC Deportes ដែលជាកសែត​ធំជាងគេនៅទីក្រុងម៉ាទ្រីដ។

1000960893 Scaled 1

កាសែតអេស្ប៉ាញនេះបានចេញមុខអះអាងយ៉ាងមុតមាំថាកីឡាករបារាំងរូបនេះចង់ចាប់ផ្តើមហ្វឹកហាត់និងលេងមិត្តភាពមុនរដូវកាល ជាមួយក្រុមបិសាចក្រហមជាជាង Real Madrid!។

E5WCN5gVgAQz3qw

Varane ចង់ឱ្យអនាគតរបស់គាត់ត្រូវបានដោះស្រាយក្នុងរយៈពេល ២ សប្តាហ៍បន្ទាប់ ហើយបានយល់ព្រមលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយ United ដែលនឹងអាចឱ្យគាត់រកចំណូលបាន ១២ លានអឺរ៉ូ (១០.៣ លានផោន) ក្នុងមួយឆ្នាំ ឬ ត្រឹមតែជាង ២១០,០០០ ផោនក្នុងមួយសប្តាហ៍។ កីឡាករបារាំងបានច្រានចោលសំណើបន្តកុងត្រារបស់ម៉ាឌ្រីដនាពេលថ្មីៗនេះនិង "សង្ឃឹមថា" បិសាចក្រហមអាចយល់ព្រមលើថ្លៃឈ្នួលលើការផ្ទេររបស់គាត់។

1233475408

ស្ដេច​ស​គិត​ថា​បើ​មិនអាច​បន្ត​កុងត្រាថ្មី ពួក​គេ​កំណត់​តម្លៃប្រហែល ៥៥ លានអឺរ៉ូ (៤៧ លានផោន)ឲ្យបិសាចក្រហម​គិតគូ  United ហ៊ាន​ត្រឹមតែ៤៥ លានអឺរ៉ូ (៣៨ លានផោន) ប៉ុណ្ណោះ ខណៈដែល​កីឡាកររូបនេះ​ជិត​កុងត្រាទៅ​ហើយ​នោះ។

0_GettyImages 1231765332

ក្រោយ​ព្យាយាម​ដុត​ដៃដុត​ជើងចុះកុងត្រា​យក​ Jadon Sancho បិសាចក្រហម​មានបំណង​ទិញ​យកខ្សែបម្រើការពារ​ម្នាក់ និង​ខ្សែការពារកណ្ដាល​ម្នាក់​ទៀត ខណៈដែល Varane ជា​គោលដៅចម្បងរបស់​ពួក​គេ​ហើយ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN