ការបញ្ជូនបាល់របស់ Luke Shaw ជិត​តាម​ទាន់កំណត់​ត្រា​អតីតកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះហើយ

Luke Shaw បាន​បញ្ជូនបាល់​ឲ្យ​មិត្តរយម​ក្រុមស៊ុតបញ្ចូល​ទី​បាន២​គ្រាប់​ក្នុង​ជំនួប​អង់គ្លេស ​ឈ្នះ​អ៊ុយក្រែន​៤​ទល់​០​វគ្គ៨ក្រុមចុងក្រោយកក់កៅអី​ឡើង​ទៅ​វគ្គពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ Euro 2020។

45005131 9753407 Image A 58_1625349696077

នេះ​មានន័យថាខ្សែការពារស្លាបឆ្វេងរបស់បិសាចក្រហម​រូបនេះកំពុងឈរ​មុខ​គេ​ក្នុង​នាម​ជាកីឡាករបញ្ជូនបាល់ឲ្យ​មិត្តរួម​ក្រុមច្រើន​ជាង​គេ​ក្នុងពាន​រង្វាន់​មួយ​នេះ​ដែល​សរុប​បាន​៣​លើក។ មាន​តែ David Beckham ប៉ុណ្ណោះ​ដែល​មាន​កំណត់​ត្រាបញ្ជូនបាល់ច្រើនជាង Shaw ប្រវត្តិសាស្រ្តពាន​ជើងឯកទ្វីបអឺរ៉ុបឲ្យ​ជម្រើស​ជាតិ​អង់គ្លេស។

SEI85850124

ពិតណាស់! ខ្សែការពារស្លាបឆ្វេងនៅមាន​ឱកាស​វ៉ាដាច់​កំណត់​ត្រារបស់​វីរបុរស​ក្លិប​បិសាចក្រហម Man Utd ប្រសិន​បើ​គាត់បន្ត​បង្ហាញទម្រង់​លេង​បាន​ល្អឲ្យ​ជម្រើស​ជាតិ​អង់គ្លេស​ក្នុង​ការ​ប្រកួត​ដែល​នៅ​សល់នៃពាន Euro 2020 នេះ។

0_beckham Shaw

ក្រុម​តោបី​អង់គ្លេសនឹង​ត្រូវ​ជួបដាណឺម៉ាក​ក្នុង​វគ្គ​ពាក់កណ្ដាលផ្ដាច់​ព្រ័ត្រ ហើយ​ការ​ប្រកួត​នេះ​គឺ​ជាឱកាស​ដេល​ Shaw នឹង​សង្ឃឹម​ថា​បង្ហាញ​ទម្រង់​លេង​ដសោយ​សឆារ​បញ្ជូនបាល់បាន​១ឬ២​លើក​ទៀត៕

 

 

 

 

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN