Barca ស្នើសុំ Umtiti និង Pjanic ចាកចេញដោយគ្មានតម្លៃខ្លួនតែពេល​នេះកីឡាករមិនទាន់ទទួលយក

លោក Fernando Polo ជា​អ្នក​សារព័ត៌មានដ៏គួរឱ្យជឿជាក់បានរបស់ Mundo Deportivo រាយការណ៍ថា ថ្ងៃដែល Barcelona បញ្ចប់កិច្ចសន្យារបស់ Matheus Fernandes ក្លឹបក៏បានស្នើឲ្យ Samuel Umtiti និង Miralem Pjanic ចាកចេញ​ដោយ​គ្មានតម្លៃខ្លួនដោយស្ថិតលើការយល់ព្រមគ្នាទៅវិញទៅមក ប៉ុន្តែការបញ្ចប់កិច្ចសន្យារបស់អ្នក​ទាំងពីរធ្វើឲ្យFC Barca អស់លុយច្រើនណាស់។

2725f3d3 764a 4371 84ca 136eab30a876

អ្នក​កាសែតខាងលើបន្តនិយាយថា Samuel Umtiti បានបដិសេធការសំណើនេះ។ ចេតនារបស់គាត់គឺចង់ស្នាក់នៅ Camp Nou ហើយបញ្ចុះបញ្ចូលលោក Ronald Koeman ថាគាត់សក្តិសមនឹងកន្លែងនៅក្នុងក្រុម។

08ab0 16242011370794 800

ទន្ទឹមនឹងនេះដែរ Pjanic កំពុងតែឆ្លៀតពេលដើម្បីឆ្លើយតប។ របាយការណ៍បានអះអាងថាមុនពេលគាត់ព្រមទទួលយកការចាកចេញដោយគ្មានតម្លៃខ្លួន ខ្សែបម្រើរូបនេះចង់ស្វែងរកជម្រើសរបស់គាត់និងមើលថាតើគាត់អាចចាកចេញដោយរបៀបណា។

Rcbephfnccxefen7bfte

Fernando Polo បន្ថែមទៀតថា Barca ចង់ឱ្យកីឡាករទាំងពីរចាកចេញ​ដើម្បីមិនអស់ប្រាក់ឈ្នួល ខណៈដែលក្រុមមានមូលដ្ឋាន​ក្នុងតំបន់កាតាឡានចំណាយ​លើប្រាក់ខែកីឡាករលើសពីកំរិត។ ការ​ចាកចេញរបស់អ្នក​ទាំងពីរនេះ ក៏អាចជួយក្នុងការពង្រីកកិច្ចសន្យាបន្ថែមរបស់ Leo Messi ផងដែរ។ ក្រៅពីនេះលោក Ronald Koeman ក៏មិនចង់ចាប់ផ្តើមរដូវកាលប្រកួតបើករដូវ​កាល ជាមួយនឹងកីឡាករដែលគាត់មិនពឹងផ្អែកសម្រាប់រដូវកាលក្រោយ។

49c61a68 2ed0 430e Bb90 091e2beb470e

ប្រសិនបើ Samuel Umtiti និង Miralem Pjanic យល់ព្រមបញ្ចប់កិច្ចសន្យាដោយការយល់ព្រមគ្ នាពួកគេនឹងមិនទទួលបានសំណងពី Barcelona ទេ។ ប៉ុន្តែពួកគេនឹងអាចស្នើសុំប្រាក់រង្វាន់ ចុះហត្ថលេខាពីក្លិបថ្មីរបស់ពួកគេ ចាប់តាំងពីពួកគេនឹងចូលរួមជាកីឡាករគ្មានតម្លៃខ្លួន។ រហូតមកដល់ពេលនេះ Umtiti បានទាក់​ទាញចំណាប់អារម្មណ៍របស់ Lyon និង Marseille ខណៈពេលដែល Inter Milan, Juventus និង PSG ត្រូវបានគេនិយាយថាកំពុងតាមដានស្ថានភាពរបស់ Pjanic ៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN