ថ្នាំ​ទិព្វ​ធម្មជាតិ​ទាំង ៤ អាច​ពង្រឹង​ភាពស៊ាំ​បាន​ល្អ​បំផុត ដែល​អ្នក​មិន​គួរ​ខ្វះ​

ក្នុង​ស្ថានភាពមិនថារដូវក្តៅហុយដីក្តី រដូវរងាធ្លាក់ខ្យល់ក្តី សម្រាប់​បងប្អូន​យើង​គួរ​តែ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​បាន​រឹងមាំ​ល្អ ហើយ​ក្នុង​ចំណោម​អាហារ​ទិព្វ​ទាំង ៤ ខាង​ក្រោម ទាំង​អ្នក​និង​គ្រួសារ​មិន​គួរ​ខ្វះ​ឡើយ៖

៤) ខ្ទឹម​ស្រស់

Ice_screenshot_20210718 143021

នៅ​ក្នុង​ខ្ទឹម​ស មាន​សមាសធាតុ​មួយ​ហៅ​ថា​ អាលីស៊ីន ដែល​វា​មាន​ឥទ្ធិពល​ក្នុង​ការ​ប្រឆាំង​បាក់តេរី​បាន​យ៉ាង​ល្អ។ ទន្ទឹម​នេះ វា​ក៏​អាច​សម្លាប់​បាក់តេរី​ដែល​តម្រង់​មក​សួត​របស់​អ្នក​ផង​ដែរ ដូច្នេះ​វា​ក៏​ជា​ចំណែក​មួយ​ ជួយ​ការពារ​អ្នក​ពី​ជំងឺបាន​មួយ​ផ្នែក។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ គេ​ណែនាំ​ឲ្យ​ទទួល​ទាន​ខ្ទឹម​ស​ទាំង​នៅ​ស្រស់ ព្រោះ​ពេល​យក​ទៅ​ចម្អិន វា​នឹង​នាំ​ឲ្យ​បរិមាណ អាលីស៊ីន​មាន​ការ​ថយ​ចុះ។

៣) ទឹក​ឃ្មុំ

6 1200x676

ជា​ឱសថ​ទិព្វ​ធម្មជាតិ​តាំង​ពី​ដើម​រៀង​មក ដោយ​ទឹក​ឃ្មុំ​ជួយ​បាន​ច្រើន​ណាស់ ហើយ​ទាក់ទិន​នឹង​ការ​សម្លាប់​បាក់តេរី​នេះ​សោត ក៏​ធ្វើ​បាន​ល្អ​ដែរ។ វា​នឹង​ជួយ​ឲ្យ​ដំណើរការ​ភាពស៊ាំ​របស់​យើង​មាន​ការ​រឹងមាំ​ល្អ បញ្ចៀស​ការ​ឆ្លង​នូវ​មេរោគ​ផ្សេងៗ។

២) ខ្ញី​ស្រស់

Ice_screenshot_20210718 143015

ដូច​គ្នា​ទៅ​នឹង​ខ្ទឹម​ស្រស់​ដែរ អ្នក​គួរ​តែ​ទទួល​ទាន​ខ្ញី​ស្រស់ ឬ​បន្ថែម​ជា​ចំណិត​តូចៗ​ទៅ​ក្នុង​ភេសជ្ជៈ​ក៏​បាន ព្រោះ​វា​មាន​ប្រព័ន្ធ​ប្រឆាំង ២ នៃ​ក្រុម E.coli ដែល​អាច​បន្ថែម​គុណភាព​នៃ​ប្រព័ន្ធ​ភាព​សាំ​រាងកាយ​យើង​បាន​បន្ថែម​មួយ​កម្រិត​ទៀត។

១) រុក្ខជាតិ​ស្ងួត

Dinh Huong La Gi 12 Tac Dung Cua Dinh Huong Doi Voi Suc Khoe Con Nguoi 4 800x480

ប្រភេទ​ផ្កា ឬ​រុក្ខជាតិ​ស្ងួត (ដូច​បង្ហាញ​ក្នុង​រូប) តាម​ប្រភព​ពី​គេហទំព័រ​ក្រៅ​ស្រុក បាន​អះអាង​ថា វា​ក៏​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សាំ​បាន​ល្អ​ផង​ដែរ ដោយ​អាច​ការពារ​ពី​ការ​កើត​ជំងឺ​ផ្សេងៗ និង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល។ ជាង​នេះ​វា​មិន​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ឡើយ៕

បញ្ជាក់៖ ទាំង​នេះ​គ្រាន់​ជា​ការ​ប្រែសម្រួល​ចេញ​ពី​ឯកសារ​យោង​ប៉ុណ្ណោះ មិន​មែន​ជា​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​នោះ​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក