មនុស្ស​ភាគ​ច្រើន​ចន្លោះ​ប្រហោង ៥ ចំណុច​នេះ ដែល​នាំ​ឲ្យ​ស្បែក​ស្ងួត​ហើយ​មិន​ដឹង​មូលហេតុ

រៀងរាល់​ថ្ងៃ​មាន​ទម្លាប់​ជា​ច្រើន ដែល​ជឿ​ថា​គ្នា​យើង​មួយ​ចំនួន​នៅ​បន្ត ហើយ​ទម្លាប់​ទាំង​នោះ ដ្បិត​គិត​ពី​ក្រៅ​ទៅ​ថា​ល្អ តែ​ការ​ពិត​គឺ​វា​ប៉ះពាល់​ដល់​ស្បែក​ជា​ខ្លាំង។ យូរ​ទៅ​នឹង​ធ្វើ​ឲ្យ​ស្បែក​ស្ងួត លែង​មាន​សំណើម ហើយ​អ្នក​ខ្លួន​ឯង​ផ្ទាល់​ក៏​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​ថែម​ទៀត៖

៥) ផឹក​ទឹក​ច្រើន​ពេក

6 Thoi Quen Hang Ngay Tuong Chung Vo Hai Nhung Lai Lam Kho Da 1232676

យើង​តែងតែ​ណែនាំ​ឲ្យ​អ្នក​ទទួល​ទាន​ទឹក តែ​គួរ​ស្ថិត​នៅ​កម្រិត​បរិមាណ​ដ៏​សមរម្យ​មួយ​ដែរ។ បើ​អ្នក​ផឹក​ទឹក​ច្រើន​ពេក វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក ព្រោះ​បរិមាណ​ទឹក​ចូល​ខ្លួន​ច្រើន​ពេក រាងកាយ​នឹង​បាត់បង់​ជាតិ​រ៉ែ នាំ​ឲ្យ​ស្បែក​មើល​ទៅ​ហាក់​ដូច​ជា​គ្មាន​ជីវិត។

៤) ងូត​ទឹក​ក្តៅ​យូរ

7 Thoi Quen Khong Ngo Khien Da Kho Ne 3e7 5886663

ការ​ងូត​ទឹក​ក្ដៅឧណ្ណៗ ​មនុស្ស​ជា​ច្រើន​ជឿ​ថា​ដើម្បី​បន្ធូរ​អារម្មណ៍​ដ៏​តានតឹង​របស់​ពួក​គេ ប៉ុន្តែ​ការ​ងូត​រយៈ​ពេល​យូរ វា​នឹង​នាំ​ឲ្យ​ស្បែក​ឡើង​ស្ងួត ហើយ​លែង​មាន​សំណើម​បែប​រស់រវើក។ អ្នក​គួរ​តែ​ងូត​ទឹក​ត្រឹម​រយៈ​ពេល​ខ្លី ហើយ​ប្រើប្រាស់​សាប៊ូ​មក​ត្រដុស​លើ​ស្បែក​ស្រាលៗ និង​ជ្រើសរើស​របស់​ដែល​មាន​គុណភាព​ល្អ។

៣) មិន​ប្រើ​ស្រោមជើង​ពេល​គេង

Ice_screenshot_20210719 112658


មនុស្ស​មួយ​ចំនួន​មិន​ចាប់​អារម្មណ៍​នោះ​ទេ តែ​យើង​ណែនាំ​ឲ្យ​ប្រើប្រាស់​ស្រោម​ជើង​នៅ​ពេល​គេង ព្រោះ​វា​ក្រៅ​ពី​ជួយ​ឲ្យ​គេង​លក់​ស្កប់ស្កល់ ហើយ​ក៏​អាច​ការពារ​កែង​ជើង​ពី​ការ​ប្រេះ​ផង​ដែរ។ អ្នក​គួរ​តែ​មាន​លាប​ក្រែម​បន្ទន់​ស្បែក ហើយ​ប្រើ​ស្រោម​ជើង ដើម្បី​កាត់​បន្ថយ​ភាព​ស្ងួត​នៅ​តំបន់​នោះ។

២) ទទួល​ទាន​ស៊ុត​ច្រើន​ពេក

ស៊ុត​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន តាម​ថា​មិន​គួរ​ទទួល​ទាន​ច្រើន​ពេក​ឡើយ ព្រោះ​បើ​កម្រិត​វីតាមីន A និង​ប្រូតេអ៊ីន​ឡើង​ខ្ពស់​ពេក វា​បែរ​ជា​អាច​ជះ​ឥទ្ធិពល​ដល់​ស្បែក​របស់​យើង​ទៅ​វិញ។ ត្រូវ​ប្រាកដ​ថា កុំ​ទទួល​ទាន​លើស​ពី​ស៊ុត ៣ គ្រាប់/ថ្ងៃ។

១) ប្រើប្រាស់​ទឹក​ផ្តល់​សំណើម​ខុស

Ice_screenshot_20210719 112710

ប្រភេទ​ស្បែក​របស់​​មនុស្ស​យើង​គឺ​ខុស​ពី​គ្នា អ្នក​ខ្លះ​ទៅ​មាន​មុន ខ្លះ​ទៅ​ស្បែក​ស្រអាប់ ខ្លះ​ទៅ​ស្បែក​ខ្លាញ់​ច្រើន ដូច្នេះ​ការ​ជ្រើសរើស​ប្រភេទ​ទឹក​ផ្តល់​សំណើម ក៏​មើល​ទៅ​តាម​ស្បែក​របស់​អ្នក​ដែរ។

គួរ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ កុំ​ចេះ​តែ​ប្រើប្រាស់​តាម​ការ​យល់​ឃើញ​របស់​អ្នក ព្រោះ​វា​អាច​នាំ​ឲ្យ​សភាព​ស្បែក​កាន់​តែ​ជួប​បញ្ហា​ជាង​មុន​ទ្វេ​ដង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក