ទម្លាប់ល្អទាំង ៦ បើអ្នកធ្វើនៅពេលយប់ ពិតជាល្អជាងពេលថ្ងៃ ដល់ទៅ ១០ ដងឯណោះ-v2

មានរឿងជាច្រើន ដែលយើងនៅតែជឿជាក់ថាធ្វើបានល្អប្រសើរនៅពេលព្រឹក ឬពេលថ្ងៃ ប៉ុន្តែការសិក្សាបង្ហាញថា កិច្ចការមួយចំនួនដែលធ្វើនៅពេលល្ងាច ឬពេយប់ វាមានប្រយោជន៍ច្រើនជាងដែលអ្នកធ្វើវា នៅពេលព្រឹក ឬពេលថ្ងៃ។

ដូច្នេះទម្លាប់ទាំង៦ខាងក្រោមនេះ ប្រសិនបើអ្នកធ្វើវានៅពេលយប់ វានឹងផល់នូវអត្ថប្រយោជន៍ និងគុណតម្លៃយ៉ាងច្រើន លើសពីអ្នកធ្វើវានៅពេលថ្ងៃដល់ទៅ១០ដងឯណោះ។

១. បរិភោគសាច់ ឬឈីសនៅពេលល្ងាច

ការបរិភោគបន្លែច្រើនពេកនៅពេលល្ងាច អាចបណ្តាលឱ្យមានអារម្មណ៍នៃភាពអត់ឃ្លាន ដែលធ្វើឱ្យយើងពិបាកគេង ហើយវានឹងធ្វើឱ្យយើងញុំាច្រើននៅពេលព្រឹកបន្ទាប់ ដើម្បីបំពេញនូវអារម្មណ៍ឃ្លានរបស់យើង។ ដូច្នេះជំនួសឱ្យការជ្រើសរើសញុំាតែបន្លែ អ្នកអាចញុំាសាច់ ឬឈីសស្រស់ដែលនៅតែល្អ ព្រោះវាផ្ទុកអាស៊ីតអាមីណូដែលជួយឱ្យយើងគេងលក់ស្កប់ស្កល់ និងល្អជាងមុន។

២. ដើរ

Gettyimages 918789438 1585262043

ការដើរជួយសម្រកខ្លាញ់បានយ៉ាងល្អ ប៉ុន្តែបើប្រៀបធៀបនឹងផលដែលវានាំមករាល់ព្រឹក ការដើរមុនពេលចូលគេង ត្រូវបានបង្ហាញថាល្អសម្រាប់សុខភាព និងជួយឱ្យស្ត្រីជាច្រើនដោះស្រាយបញ្ហាគេងមិនលក់កាន់តែមានប្រសិទ្ធភាព។

៣. ហាត់យូហ្គា និងសមាធិ

យូហ្គាល្អសម្រាប់បំបាត់ភាពតានតឹង និងបញ្ចេញជាតិខ្លាញ់លើសដែលមានប្រសិទ្ធភាព ប៉ុន្តែបើប្រៀបធៀបនឹងការហាត់យូហ្គានៅពេលព្រឹក យូហ្គានៅពេលយប់ជួយយើងរៀបចំគំនិត និងអារម្មណ៍ឱ្យមានប្រសិទ្ធិភាព បំបាត់ភាពតានតឹង ដើម្បីស្វាគមន៍ថ្ងៃថ្មីរីករាយ។ ជាពិសេសការធ្វើសមាធិគឺជាលំហាត់ប្រាណយូហ្គាដែលត្រូវបានគេកំណត់ថាល្អបំផុត ដូច្នេះវាគួរតែធ្វើឱ្យបានទៀងទាត់ប្រហែល ១០ នាទីមុនពេលចូលគេង។

៤. អានអ្វីដែលអ្នកចង់ចាំ

អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យ Sussex បញ្ជាក់ថា ការអានគឺជាវិធីល្អបំផុតដើម្បីបន្ធូរអារម្មណ៍ ព្រោះការចូលទៅក្នុងពិភពលោកមួយផ្សេងទៀត ជួយបំបាត់ភាពតានតឹងពីបញ្ហាប្រចាំថ្ងៃច្រើនជាងការស្ដាប់តន្ត្រី។ អ្នកគ្រាន់តែចំណាយពេលអាន ៦ នាទី ដើម្បីកាត់បន្ថយការថប់បារម្ភ និងបន្ធូរសាច់ដុំ។

ខួរក្បាលរបស់អ្នកចងចាំអ្វីៗបានប្រសើរជាងនៅពេលយប់។ ការពិតនេះពិតជាជួយឱ្យសិស្សសិក្សានៅពេលយប់ដើម្បីប្រឡងជាប់។ កុំប្រើស្មាតហ្វូន ឬកុំព្យូទ័រយួរដៃដើម្បីចៀសវាងបញ្ហាដែលបណ្តាលមកពីពន្លឺអេក្រង់ តែការប្រើសៀវភៅគឺជាជម្រើសដ៏ល្អបំផុត។

Reading Book 732x549 Thumbnail 732x549

៥. បើកទ្វារឱ្យខ្យល់ចូលក្នុងបន្ទប់

រាងកាយរបស់មនុស្សផ្ទុកជាតិខ្លាញ់ពណ៌ស ដែលលេចឡើងនៅកន្លែងដែលយើងមិនចង់បានបំផុត។ មួយទៀត គឺខ្លាញ់ពណ៌ត្នោត។ វាត្រូវបានចូលរួមនៅក្នុងភាពធន់ទ្រាំរបស់រាងកាយទៅនឹងកម្ដៅ និងដើរតួជាប្រភពថាមពល។ ការធ្វើតេស្តផ្សេងៗបង្ហាញថា ខ្លាញ់ពណ៌សអាចប្រែទៅជាពណ៌ត្នោតដោយសារឥទ្ធិពលនៃសីតុណ្ហភាពត្រជាក់ ដែលធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ។

យើងអាចបើកបង្អួចនៅបន្ទប់គេងពេលយប់ ដើម្បីឱ្យខ្យល់ត្រជាក់។ ការសាកល្បងជាច្រើនបង្ហាញថាការបើកបង្អួចបន្ទប់គេងនៅពេលយប់ នឹងជួយឱ្យខ្យល់ត្រជាក់ធ្វើឱ្យជាតិខ្លាញ់ពណ៌ត្នោតធ្វើការកាន់តែមានប្រសិទ្ធភាព ប្រើប្រាស់ថាមពលកាន់តែច្រើនសូម្បីតែពេលអ្នកគេងក៏ដោយ។

៦. ងូតទឹកក្តៅ

ការងូតទឹកក្តៅនៅពេលព្រឹក មិនមែនជាជម្រើសល្អបំផុតនោះទេ ផ្ទុយទៅវិញការងូតទឹកក្តៅនៅពេលយប់បានបង្ហាញថា ជាដំណោះស្រាយដ៏ល្អសម្រាប់ការគេងឱ្យបានស្កប់ស្កល់ និងប្រសើរជាងមុន។ បន្ធូរភាពតានតឹង សម្អាតរន្ធញើស បន្ធូរឆ្អឹងបន្ទាប់ពីធ្វើការយូរនៅពេលថ្ងៃ៕

ប្រភព ៖ Phunutoday/Knongsrok