ជ្រើសរើសគោមមួយ ដើម្បីបំភ្លឺជីវិតនៅពេលនេះ តាមរយៈសារណែនាំដ៏អស្ចារ្យ

ជីវិតមនុស្សយើងមានឡើង មានចុះ មិនស្ថិតស្ថេរនោះទេ តែត្រូវចាំថា ពេលដែលលំបាកខ្លាំង ជាពេលដែលអ្នកអាចទទួលបានមេរៀនល្អបំផុត។ អ្នកមិនគួរបោះបង់ចោលពាក់កណ្តាលទីឡើយ ហើយក្រោកឈរឡើង ដើម្បីត្រៀមបន្តដំណើរទៅមុខទៀត។

យ៉ាងណាក្នុងអត្ថបទនេះ យើងក៏ចូលរួមចំណែកបញ្ចេញសារណែនាំដ៏ល្អមួយចំនួន សម្រាប់ជីវិតរបស់អ្នក ដោយគ្រាន់អ្នកតែជ្រើសរើសយកគោមមួយ ហើយផ្ទៀងផ្ទាត់នៅខាងក្រោម៖

គោមទី ១

1

គោមនេះបង្ហាញថានៅពេលខាងមុខ អ្នកនឹងមានសំណួរជាច្រើនដែលត្រូវសួរមកកាន់ខ្លួនឯង តើអ្នកចង់បានអ្វី អ្នកចង់ទៅកន្លែងណា? ជីវិតរបស់អ្នកមិនលំបាករហូតនោះទេ ក៏នៅតែមានពេលមួយ ឆាប់ៗប៉ុន្មានសប្តាហ៍បន្ទាប់នេះ គ្រប់យ៉ាងនឹងកើតឡើងទៅតាមហេតុនិងផល។

នោះមានន័យថា ការដែលអ្នកបានខិតខំជាច្រើនកន្លងមក វានឹងតបស្នងមកវិញនូវផលជាផ្លែផ្កា ដែលអ្នកសក្តិសមនឹងទទួលបាន។ គ្រប់ស្ថានភាពទាំងអស់ចាប់ពីពេលនេះទៅ អ្នកត្រូវបន្ថែមការអត់ធ្មត់ខ្ពស់ ដើម្បីត្រៀមចាប់យកលាភធំសម្រាប់ជីវិតនៅពេលខាងមុខ។

គោមទី ២

2

ក្នុងចិត្តអ្នកគឺដឹងច្បាស់ហើយ ថាអ្នកកំពុងរង់ចាំអ្វី ចង់បានអ្វី? តាមរយៈកាតនេះបានផ្តល់ចម្លើយមកហើយ ការរង់ចាំគឺបានឈានមកដល់គោលដៅ។ រឿងចម្បងដែលអ្នកត្រូវធ្វើ គឺបន្តភាពរឹងមាំ និងជឿជាក់លើខ្លួនឯង។

រឿងអស្ចារ្យនឹងកើតឡើងឆាប់ៗខាងមុខនេះ អាចថាប៉ុន្មានខែបន្ទាប់យ៉ាងយូរបំផុត ហើយចូរធ្វើគ្រប់យ៉ាងដោយប្រើប្រាស់ក្តីស្រលាញ់ចេញពីចិត្តនិងបេះដូង។

គោមទី ៣

3

ល្អណាស់ដែលអ្នកជាមនុស្សចេះមានក្តីសុបិន្តក្នុងជីវិត តែអ្វីដែលរឹតតែស្រស់បំព្រងទៀតនោះ គឺការសម្រេចក្តីសុបិន្តនោះឲ្យក្លាយជាការពិត។

វាដល់ពេលហើយដែលអ្នកត្រូវបោះជំហានទៅមុខបន្ទាប់ទៀត ធ្វើការវិភាគនិងគូសវាសឲ្យបានល្អិតល្អន់ អំពីអ្វីដែលអ្នកដាក់គោលដៅនៅពេលខាងមុខនេះ។ កន្លងមកអ្នកបានប្រឹងប្រែងច្រើនហើយ យើងលើកទឹកចិត្តឲ្យអ្នកខិតខំប៉ុន្មានជំហានទៀត តែកុំភ្លេចឆ្លៀតពេលសម្រាកបន្តិចផង។

គោមទី ៤

4

អ្នកជាមនុស្សដែលមានចិត្តល្អ តែងតែជួយយកអសារអ្នកដទៃ។ នៅពេលខាងមុខនេះ អ្នកអាចនឹងជួបប្រទះបញ្ហាមួយចំនួនក្នុងជីវិត តែកុំបារម្ភអី នឹងមានគេចាំជួយអ្នក នៅក្បែរអ្នកជានិច្ច។

យើងមិនអាចទម្លាយមុនបានទេ ថាម្នាក់នោះជានរណាឲ្យប្រាកដ ប៉ុន្តែអ្នកអាចជឿជាក់លើគេបាន ហើយគេគឺជាចំណែកដែលនឹងជួយត្រួសត្រាយជីវិតអ្នកឲ្យសម្រេចបាននៅគោលដៅដ៏ធំ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក