មេផ្ទះ ៩០ ភាគរយ​មិន​ដឹង! ​អាហារ​ ៣ តែ​ហ៊ាន​សន្សំសំចៃ​ពេក ដឹង​តែ​មហារីក​ចូល​ខ្លួន​ហើយ

ទម្លាប់​នៃ​ការ​សន្សំសំចៃ​គឺ​ល្អ​បំផុត​ហើយ តែ​វា​គួរ​ស្ថិត​ក្នុង​កាលៈទេសៈ​សមស្រប​មួយ​ដែរ ហើយ​របស់​ខ្លះ​ក៏​មិន​គួរ​សន្សំសំចៃ​នោះ​ដែរ ជា​ពិសេស​គឺ​អាហារ​មួយ​ចំនួន​នៅ​ខាង​ក្នុង​ផ្ទះ។ ទម្លាប់​របស់​ស្រ្តី​មេផ្ទះ​ជា​ច្រើន​ចេះ​តែ​គិត​ថា​វា​មិន​អី តែ​ការ​ពិត​ទៅ គឺ​វា​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​អ្នក​ទទួល​ទាន​ខ្លាំង​ណាស់៖

៣) បន្ត​ប្រើ​ប្រេង​ដែល​ចម្អិន​ហើយ

3

មនុស្ស​ជា​ច្រើន តែងតែ​ប្រើប្រាស់​ប្រេង​ដែល​ធ្លាប់​ចម្អិន​ហើយ យក​មក​ចម្អិន​ម្តង​ទៀត។ តាម​ពិត​ទៅ នេះ​គ្រោះថ្នាក់​បំផុត ព្រោះ​ប្រភេទ​ប្រេង​ទាំង​នោះ ងាយ​ផ្ទុក​ជាតិ​ពុល​ផ្លាតុកស៊ីន បង្ក​ទៅ​ជា​ជំងឺ​មហារីក​ថ្លើម។ ដោយឡែក​ប្រេង​ចម្អិន​ទាំង​អស់ មិន​គួរ​ប្រើប្រាស់​លើស​ពី ៣ ខែ​ឡើយ។

២) រក្សា​ទុក​អាហារ​សល់

2


​អាហារ​ដែល់​សល់ ពួក​គាត់​និយម​យក​ទៅ​ទុក​ក្នុង​ទូ​ទឹក​កក បើ​ទោះ​បី​ជា​សីតុណ្ហភាព​ក្នុង​ទូ​ទឹកកក​ស្ថិត​នៅ​កម្រិត​ទាប តែ​វា​ក៏​នៅ​តែ​អាច​បង្កើត​ជា​បាក់តេរី​ចូល​ទៅ​បំផ្លាញ​អាហារ​នោះ​បាន​ផង​ដែរ។

ជាក់ស្តែង​ដូច​ជា​ប្រភេទ​បន្លែ​បៃតង ការ​ដែល​រក្សា​ទុក​យូរ បរិមាណ​ប្រូតេអ៊ីន​នឹង​បាត់បង់ ហើយ​ជំនួស​មក​វិញ​នៅ​នីត្រាត​កើន​ឡើង ដែល​វា​ជា​ដើមចម​នាំ​ឲ្យ​កើត​ជំងឺ​មហារីក​ទៅ​ពេល​ខាង​មុខ។

១) រក្សា​ទុក​អាហារ​ដុះ​ផ្សិត

1

ជាមួយ​នឹង​ផ្លែឈើ​ក្តី ​អាហារ​ទូទៅ​ក្តី កុំ​គិត​ថា​ខ្លួន​ឯង​ខ្ជះខ្ជាយ​ឲ្យ​សោះ បើ​វា​មាន​ដុះ​ផ្សិត​ហើយ កុំ​ទៅ​កាត់​វា​ចោល រួច​យក​មក​រក្សា​ទុក​បន្ត។ តាម​ការ​ប្រកាស​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ឲ្យ​ដឹង​ថា អាផ្លាតុកស៊ីន​ដែល​មាន​ទំ​លើ​នោះ គឺ​ងាយ​បង្ក​ជា​ជំងឺ​មហារីក ដែល​យើង​មើល​មិន​ឃើញ​ជា​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក