មនុស្ស​ស្រី​រវល់​ច្រើន​ ឆាប់​ឡើង​មុន ស្បែក​ជ្រីវជ្រួញ ​ចាំ​បាច់​ត្រូវ​អនុវត្ត​ទម្លាប់​ល្អ ៥ នេះ

ជា​ការ​ពិត​មនុស្ស​ស្រី​ដែល​មាន​ការងារ​រវល់​ច្រើន រៀងរាល់​ថ្ងៃ​នាង​មិន​សូវ​បាន​មើល​ថែ​សុខភាព​រាងកាយ​និង​សម្រស់​ខ្លួន​ឯង​បាន​ដិតដល់​នោះ​ទេ ហើយ​បើ​ចេះ​តែ​បណ្តែតបណ្តោយ​យូរ​ទៅ ​នឹង​កាន់​តែ​ពិបាក​ទាញ​ត្រលប់​មក​វិញ។

ជា​ទូទៅ​ពួក​នាង​ងាយ​នឹង​មាន​សភាព​មុខមាត់​ចាស់​ជាង​វ័យ ឆាប់​ឡើង​មុខ ស្បែក​មាន​ខ្លាញ់​ច្រើន ឡើង​ជ្រីវជ្រួញ ហើយ​អ្នក​ខ្លះ​មិន​សូវ​បាន​គេង ក៏​ភ្នែក​រាង​ដក់​ជាប់​រង្វង់​ខ្មៅ​ថែម​ទៀត។ ​ថ្ងៃ​នេះ Knongsrok ណែនាំ​ទម្លាប់​ទាំង ៥ ដែល​មនុស្ស​ស្រី​រវល់​ច្រើន គួរ​តែ​ឆ្លៀត​និង​ប្រកាន់ខ្ជាប់​ជានិច្ច៖

៥) ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក

Chat Dinh Duong Tot Cho Mat

អ្នក​គួរ​តែ​ជ្រើសរើស​នៅ​អាហារ ឬ​ផលិតផល​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ណា​មួយ ដែល​អាច​បន្ថែម​ជាតិ​កូឡាជែន​ និង​វីតាមីន​មក​ដល់​ស្បែក។ ជា​ទូទៅ​ស្រ្តី​ចូល​វ័យ​ស្រករ ២០ ជិត ៣០ ដែល​ពេញ​វ័យ​រវល់​នេះ គឺ​ការ​ផលិត​កូឡាជែន​នឹង​មាន​ការ​ធ្លាក់​ចុះ ហើយ​មាន​តែ​អាហារូបត្ថម្ភ​ពី​ខាង​ក្រៅ​ទេ ដែល​អាច​ជួយ​បាន ដោយ​វា​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ពន្យារ​ភាព​ចាស់​របស់​មនុស្ស​យើង​ម្នាក់ៗ។

ដូច​គ្នា​ទៅ​នឹង​វីតាមីន C វា​មាន​មុខងារ​ទៅ​បំបាត់​ស្នាម​ជាំ និង​អាចម៍​រុយ ហើយ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​រលោង។ បន្ថែម​ពី​នេះ​ក៏​ត្រូវ​ផ្តល់​សំណើម​ដល់​ស្បែក​ឲ្យ​គ្រប់គ្រាន់ ឧទាហរណ៍​ដូច​ជា​ការ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ ដែល​វា​ក្រៅ​ពី​ជួយ​ការពារ​ពី​កាំរស្មី UV ទៀត​សោត​ក៏​បន្ថែម​សំណើម​ឲ្យ​ស្បែក​មិន​ឲ្យ​ស្ងួត​និង​ប្រេះ​ផង​ដែរ។

៤) លាង​សម្អាត​ផ្ទៃ​មុខ​ជានិច្ច

Ice_screenshot_20210824 124207

មិន​ថា​តែ​ពេល​នៅ​ផ្ទះ​ក៏​ដោយ ក៏​ស្បែក​រមែង​បញ្ចេញ​ជាតិ​ខ្លាញ់ និង​កោសិកា​ងាប់​មក​ដែរ ដូច្នេះ​អ្នក​ត្រូវ​មាន​ទម្លាប់​ឆ្លៀត​សម្អាត​វា​ជា​ប្រចាំ។ ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី​រវល់​ច្រើន ពួក​គេ​ឆាប់​ទទួល​រង​សម្ពាធ​ការងារ បញ្ហា​ស្រ្តេស​ដែល​ងាយ​ធ្វើ​ឲ្យ​មុខ​កាន់​តែ​ឡើង​មុន និង​ខ្លាញ់ ហើយ​បើ​មិន​ឆ្លៀត​ថែ​រក្សា​គឺ​នឹង​កាន់​តែ​យ៉ាប់យ៉ឺន​ទៅ​ពេល​ខាង​មុខ។

៣) កុំ​ប្រើ​ទូរស័ព្ទ​មុន​ពេល​ចូល​គេង

2thumb 20170815124405

ផល​ប៉ះពាល់​នៃ​ពន្លឺ​ពណ៌​ខៀវ​ចេញ​ពី​អេក្រង់​ទូរស័ព្ទ ធ្វើ​ឲ្យ​ស្បែក​ខូច​ស្រដៀង​នឹង​ផល​ប៉ះពាល់​នៃ​កាំរស្មី​អ៊ុលត្រាវីយូឡេ​ពី​ព្រះ​អាទិត្យ​ដែរ។ ដូច្នេះ​ស្បែក​នឹង​ងាយ​ស្រអាប់ ឡើង​ជាំ អ៊ីចឹង​ហើយ​មុន​ពេល​ចូល​ដំណេក មិន​ត្រូវ​ដាក់​ទូរស័ព្ទ​ក្បែរ​ខ្លួន ឬ​ប្រើប្រាស់​ទូរស័ព្ទ​ឡើយ។

២) គេង​ឲ្យ​បាន​គ្រប់គ្រាន់

Ngu Du Giac Hillsbeauty

ការ​គេង​គឺ​ជា​រឿង​សំខាន់​ណាស់ ព្រោះ​វា​នាំ​អុកស៊ីហ្សែន​ចូល​ទៅ​ក្នុង​ស្បែក ដើម្បី​រំញោច​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​កាត់​បន្ថយ​ដំណើរការ​នៃ​ភាព​ចាស់​ជាង​វ័យ។ ការ​គេង​មិន​គ្រប់គ្រាន់ គឺ​ជា​ដើមចម​ធ្វើ​ឲ្យ​ភ្នែក​ខ្មៅ មុខ​ឆាប់​ឡើង​មុន ហើយ​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ក៏​មិន​បាន​ល្អ​នោះ​ដែរ។

១) ឆ្លៀត​ហាត់​ប្រាណ

7 Dau Hieu Cho Thay Phai Van Dong Nhieu Hon Doanhnhansaigon 1508443878_750x0

បើ​លុយ​រក​បាន​ហើយ សុខភាព​ល្អ សម្រស់​បាន​ទៀត នោះ​ទើប​ជា​មនុស្ស​ស្រី​ដ៏​អស្ចារ្យ​ពិត។ ដូច្នេះ​គួរ​ឆ្លៀត​ពេលវេលា​ធ្វើ​លំហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់ អាច​ថា ១ ​ថ្ងៃ ៣០ នាទី ទៅ ១ ម៉ោង​ស៊ីសង​លើ​ពេលវេលា​ជាក់ស្តែង ដោយ​នៅ​ផ្ទះ​ក៏​បាន នៅ​ខាង​ក្រៅ​ក៏​បាន ដើម្បី​បង្កើន​ចរន្ត​ឈាម​ឲ្យ​រត់​ស្រួល ដែល​នេះ​សំខាន់​ណាស់ ព្រោះ​វា​ធ្វើ​ឲ្យ​ស្បែក​មើល​ទៅ​ហាប់ណែន​ល្អ​និង​ភ្លឺ​ថ្លា​ជាង​មុន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក