ជួប​ម្តង​លង់​មួយ​ជីវិត! បុរស​ភាគ​ច្រើន​ដក​ចិត្ត​មិន​រួច បើ​បាន​ជួប​នារី ៥ ប្រភេទ​នេះ

សម្រាប់​មនុស្ស​ស្រី ៥ ប្រភេទ​ដូច​រៀបរាប់​ខាង​ក្រោម​ បើ​ទោះ​បី​សម្រស់​របស់​នាង​មិន​ជា​ស្អាត​ណាស់​ណា ​សម្ភារៈ​ខាង​ក្រៅ​ក៏​មិន​ពេញ​និយម មិន​មាន​ការ​តុបតែង​ខ្លួន​ខ្លាំង តែ​នាង​នៅ​តែ​អាច​ឆក់​យក​បេះដូង​បុរស​ជា​ច្រើន​បាន ហើយ​អ្នក​ខ្លះ​ជួប​ម្តង​លង់​មួយ​ជីវិត​ដក​ចិត្ត​លែង​រួច៖

៥) មាន​ពាក្យ "ស្កប់ស្កល់"

Ice_screenshot_20210831 124654

មនុស្ស​ស្រី​ដែល​រីករាយ​បំផុត​ គឺ​ជា​ស្រ្តី​ដែល​មាន​ពាក្យ "ស្កប់ស្កល់" នៅ​ក្នុង​ចិត្ត។ នាង​នឹង​មិនមែន​ជា​មនុស្ស​ដែល​ត្អូញត្អែរ​ចង់​បាន​គ្រប់​យ៉ាង មួយ​ថ្ងៃៗ​អង្គុយ​តែ​ច្រណែន​ជីវិត​អ្នក​ដទៃ ហើយ​មើល​មិន​ឃើញ​ពី​សុភមង្គល​នៃ​បច្ចុប្បន្នភាព​របស់​ខ្លួន​ឯង​នោះ​ទេ។

ផ្ទុយ​ទៅ​វិញ​នាង​ជា​មនុស្ស​ស្រី​ស្លូតបូត រស់នៅ​ប្រកប​ដោយ​សន្តិភាព គ្មាន​ការ​ច្រណែន​ឈ្នានីស គ្មាន​ការ​ចង់​កំហឹង ដែល​នាំ​ឲ្យ​អារម្មណ៍​របស់​នាង បង្ហាញ​ចេញ​មក​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច។ មនុស្ស​ស្រី​ប្រភេទ​នេះ ជា​ចំណុច​ធំ​មួយ ដែល​បុរស​គ្រប់​រូប​ប្រាថ្នា​ចង់​បាន។

៤) ចេះ​គិតគូរ​ពី​អ្នក​ដទៃ

Ice_screenshot_20210831 124705

នាង​មិន​រស់នៅ​តែ​ម្នាក់​ឯង​នោះ​ទេ នាង​មិន​ស្រលាញ់​ខ្លួន​ឯង​ខ្លាំង​ដល់​ថ្នាក់​ភ្លេច​លែង​មើល​សុខទុក្ខ​អ្នក​ដទៃ​នោះ​ទេ។ ទោះ​ស្ថិត​នៅ​កម្រិត​ណា ក៏​នាង​នៅ​តែ​មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​និយាយ​ស្តី ដឹង​តូច ដឹង​ធំ ហើយ​រាល់​ពាក្យ​របស់​នាង​ទាំង​ឡាយ​នឹង​មិន​ដាក់​បន្ទុក​លើ​អ្នក​ដទៃ​ឡើយ។

ផ្ទុយ​ទៅ​វិញ​នាង​មាន​ចេតនា​ចង់​បង្ហាញ​ការ​ឲ្យ​តម្លៃ​ទៅ​មនុស្ស​ជុំវិញ​ខ្លួន ចេះ​រៀនស្តាប់ រៀន​យល់​ពី​មនុស្ស​ជុំវិញ​ខ្លួន ពុំ​បាន​គិត​ថា​ក្នុង​លោក​មាន​តែ​ឯង​ឡើយ។ នេះ​ក៏​ជា​ស្រ្តី​ដែល​បុរស​ជា​ច្រើន​ចង់​បាន​ជា​ភរិយា​ផង​ដែរ។

៣) មាន​ចិត្ត​ស្មោះត្រង់

Ice_screenshot_20210831 124710

នាង​មិន​ចេះ​តែ​ដើរ​ប្រគល់​បេះដូង​ឲ្យ​នរណា​នោះ​ទេ មុន​ដាក់​ចិត្ត​ស្រលាញ់ ឬ​ចាប់​អារម្មណ៍​ទៅ​លើ​នរណា​ម្នាក់ នាង​ចំណាយ​ពេល​ជា​យូរ​ដើម្បី​សង្កេត​មើល​បុរស​ម្នាក់​នោះ។ លើស​ពី​នេះ នៅ​ពេល​បាន​ក្លាយ​ជា​គូ នាង​រមែង​មាន​ចិត្ត​ស្មោះត្រង់ នាង​មិន​បង្ហាញ​អារម្មណ៍​ស្និទ្ធស្នាល​ជាមួយ​អ្នក​ដទៃ ពោល​នឹង​មិន​នាំ​ឲ្យ​បុរស​ដែល​ជា​ដៃ​គូ ទទួល​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ឬ​អាក់អន់​ចិត្ត​ជា​រឿយៗ​ឡើយ។

២) មនុស្ស​ស្រី​រស់នៅ​ដោយ​ប្រើ​ការ​ស្រលាញ់

Ice_screenshot_20210831 124727

ទន់​ភ្លន់ តែ​មិន​ទន់​ជ្រាយ គ្រប់​ឥរិយាបថ សម្តីសំដៅ ទាំង​ប្រើ​ជាមួយ​គ្រួសារ ស្វាមី ក៏​ដូច​ជា​កូនៗ នាង​ប្រើ​ដោយ​ឆ្លង​កាត់​ការ​គិត ប្រើ​ដោយ​ក្តីស្រលាញ់ ការ​ផ្តល់​ភាព​កក់ក្តៅ។ ពេល​ប្តី​ត្រលប់​មក​ផ្ទះ​វិញ ចេះ​សួរនាំ​ទុក្ខធុរៈ បង​ហត់​ឬ​អត់​ថ្ងៃ​នេះ? បង​មាន​បញ្ហា​អ្វី​ឬ​អត់?

ដូច​គេ​និយាយ​ថា ក្តីស្រលាញ់​របស់​ស្រ្តី​គឺ​ជា​ដើមទុន​សាងសង់​សុភមង្គល​ដ៏​ពេញលេញ​មួយ​នៅ​ខាង​ក្នុង​ផ្ទះ។ ពេល​ខ្លះ​បើ​បុរស​តែ​ម្ខាង ប្រើ​អារម្មណ៍​ខ្វល់ខ្វាយ អារម្មណ៍​ស្រលាញ់ ហើយ​ខាង​នារី​មិន​បញ្ចេញ​មក​សោះ គិត​តែ​ពី​ខ្លួន​ឯង​ជា​ធំ ចាំ​តែ​ឲ្យ​គេ​បារម្ភ​ពី​ខ្លួន នោះ​ក៏​មិន​អាច​រស់នៅ​ជាមួយ​គ្នា​បាន​យូរ​ដែរ។

១) ស្រ្តី​ដែល​មាន​ផែនការណ៍​ជីវិត​ច្បាស់លាស់

Ice_screenshot_20210831 124736

បុរស​នឹង​មិន​ចូលចិត្ត​ពេក​នោះ​ទេ នៅ​ស្រ្តី​ដែល​ពឹងផ្អែក​ទាំង​ស្រុង​មក​លើ​ខ្លួន ផ្ទុយ​ទៅ​វិញ​បុរស​សម័យ​នេះ​រមែង​ចង់​បាន​ស្រ្តី​ដែល​ឈ្លាសវៃ ស្រ្តី​ដែល​តែងតែ​មាន​ផែនការណ៍​ជីវិត​ច្បាស់លាស់។ ពួក​គេ​ចង់​បាន​នារី ដែល​អាច​រៀបចំ​ជីវិត​ទៅ​ព្រម​គ្នា ចង់​មាន​ការ​ផ្លាស់ប្តូរ​នៃ​ជីវិត ចង់​មាន​ភាព​ល្អ​ប្រសើរ មាន​ក្តីស្រមៃ និង​ឆន្ទៈ​ក្នុង​ការ​សម្រេច​វា ពោល​មិនមែន​ចាំ​តែ​ប្តី​ជា​អ្នក​គូសវាស​វា​តែ​ម្នាក់​ឯង​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

អំពីអ្នកសរសេររបស់យើង៖ Wisdom