Lukaku ខ្សឹប​ប្រាប់​ថ្នាក់​លើ Chelsea ឲ្យ​ជ្រេ​យក​អតីត​មិត្ត​រួម​ក្រុម​ខ្លួន​ ១ គូ​មក​លីគ​អង់គ្លេស

ក្លឹប​តោ​ខៀវ Chelsea ហាក់​កំពុង​ចង់​ពង្រឹង​បន្ថែម​នៅ​តំបន់​ការពារ​ក្រោម ហើយ​ក្រោយ​មើល​ឃើញ​ពី​តម្រូវ​ការ​នេះ ចំណូល​ថ្មី Romelu Lukaku ក៏​បាន​បង្ហាញ​ការ​ផ្តល់​យោបល់​ទៅ​កាន់​ថ្នាក់​លើ​ក្លឹប អំពី​កីឡាករ ២ រូប​ដែល​ធ្លាប់​លេង​ជាមួយ​ខ្លួន​កាល​នៅ​ក្លឹប​ចាស់ Inter Milan។

Https___d1e00ek4ebabms.cloudfront.net_production_ac28f07d 135f 4f21 9528 D500da523e30

Alessandro Bastoni Inter 1605861999 51731

នោះ​គឺ​ខ្សែ​ការពារ Alessandro Bastoni និង Milan Skriniar ដែល​បុរស​សញ្ជាតិ​បែលហ្សិក​យល់​ឃើញ​ថា ពួក​គេ​អាច​មក​សហការ​គ្នា​បាន​ល្អ​នៅ​ទឹកដី Stamford Bridge បន្ទាប់​ពី​ទើប​តែ​ជួយ​ក្រុម​លើក​ពាន Serie A ដែល​ខកខាន​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ។ តាម​ពិត​ទៅ​នេះ​ហើយ​គឺ​ជា​តម្រូវ​ការ​ដែល Chelsea ចង់​បាន​ពិតៗ ​ព្រោះ​កន្លង​មក​ក៏​ដាក់​សំណើ​ទៅ Sevilla ចង់​បាន​ខ្សែ​ការពារ Jules Kounde ដែរ តែ​មិន​ទទួល​បាន​សម្រេច។

Skriniar 2 Scaled E1613145589648

Romelu Lukaku 3

បើ​តាម​សារព័ត៌មាន Sport Mediaset ចុះ​ផ្សាយ​ថា Lukaku បាន​ណែនាំ​ទៅ​កាន់​ក្លឹប Chelsea ឲ្យ​លៃលក​យក Bastoni និង Skriniar មក​ទាំង​គូ​តែ​ម្តង​មក ពោល​អាច​បើក​ការ​ចរចា​នៅ​ខែ​មករា​នា​ទីផ្សារ​ដោះដូរ​រដូវ​រងា ឬ​រដូវ​ក្តៅ​ក្រោយ​បញ្ចប់​រដូវ​កាល​ក៏​បាន។

គួរ​បញ្ជាក់​ថា នេះ​អាច​ជា​ការ​ចរចា​ដ៏​ស្មុគស្មាញ​មួយ​ប្រសិន Chelsea ព្រម​តាម​សំណើ Lukaku ព្រោះ​អ្នក​ទាំង​ពីរ​ខាង​លើ​សុទ្ធ​តែ​ជា​កីឡាករ​សកម្ម​របស់ Inter Milan ហើយ​សេសសល់​កុងត្រា​រយៈ​ពេល​យូរ​ដល់​ឆ្នាំ ២០២៣ និង ២០២៤ ថែម​ទៀត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក