Joao Felix នឹងត្រូវព្យួរចំនួន ៤-១២ ប្រកួតពីបទបង្ហាញសម្ដីនិងកាយវិការអាក្រក់ទៅអាជ្ញាកណ្តាលនៅក្នុងការប្រកួត

ខ្សែប្រយុទ្ធ Joao Felix របស់ក្រុម Atletico Madrid បានជាប់ពាក់ព័ន្ធនឹងជម្លោះជាមួយអាជ្ញាកណ្តាលនៅក្នុងការប្រកួត La Liga របស់ពួកគេទល់នឹង Athletic Bilbao កាលពីយប់ថ្ងៃសៅរ៍។

2d171b9d Ca60 434f 8cc4 Ad5cf4f528a8

កីឡាករវ័យក្មេងព័រទុយហ្កាល់រូបនេះទទួលបានកាតលឿងពីរក្នុងរយៈពេល ១០ វិនាទីក្នុងតង់ទី ២ ដែលធ្វើឱ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនៅក្នុងពហុកីឡដ្ឋាន។ ទោះយ៉ាងណាក៏ដោយ! ការ​ទទួលបានកាតលឿងនេះ គេបង្ហាញថា Felix ពិតជាបានហៅអាជ្ញាកណ្តាលថាឆ្កួតដែលនាំឱ្យគាត់ត្រូវបណ្តេញចេញពី​ការ​ប្រកួត។

Felix Cropped_1b0c14shlda551rmllnwg2enrl

យោងតាមបទប្បញ្ញត្តិលីគបច្ចុប្បន្ន Joao Felix អាចត្រូវបានព្យួរពី ៤ ទៅ ១២ ប្រកួតដោយសារតែសម្ដីនិងកាយវិការមិនសមរម្យរបស់គាត់ចំពោះអាជ្ញាកណ្តាល។

 

ជាធម្មតាការពិន័យកាតលឿងទ្វេដងមានន័យថាការព្យួរការប្រកួតតែមួយប្រកួតប៉ុណ្ណោះសម្រាប់កីឡាករម្នាក់ ប៉ុន្តែវាអាចខុសគ្នាសម្រាប់កីឡាកររបស់ក្រុម Atletico Madrid រូបនេះ។

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN