លាភ​សំណាង​រង់ចាំ​អ្នក​ហើយ បើ​លើ​ផ្ទៃ​មុខ សុខៗ​ចេញ​សញ្ញា​លើក​យីអ៊ុន​ទាំង ៤ នេះ

តាម​ក្បួន​នរវិទ្យា​ បាន​បង្ហាញ​ថា ប្រសិន​លើ​ផ្ទៃ​មុខ​របស់​អ្នក​មាន​ចេញ​សញ្ញា ៤ នេះ មាន​ន័យ​ថា ជីវិត​របស់​អ្នក​គឺ​កំពុង​វិវត្ត​ទៅ​រក​ភាព​វិជ្ជមាន ត្រៀម​នឹង​ទទួល​បាន​សំណាង​ជា​ច្រើន​នៅ​ពេល​អនាគត៖

៤) ការ​ផ្លាស់ប្តូរ​ទម្រង់​មុខ

មុខ​មូល ត្រចៀក​ឡើង​ធំ​និង​ក្រាស់ វា​ជា​សញ្ញា​នៃ​សំណាង​នៅ​ពេល​អនាគត ដែល​ត្រៀម​នឹង​ចូល​មក​ដល់។ នៅ​ពេល​អ្នក​ចាប់​អារម្មណ៍​សភាព​ទម្រង់​មុខ​ខ្លួន​ឯង ហាក់​ឡើង​សាច់​ពេញ​ជាង​មុន និង​ត្រចៀក​ហាក់​រីក​ធំ នោះ​គឺ​ជា​សញ្ញា ជា​ប្រផ្នូល​ល្អ​សម្រាប់​អាជីព​ការងារ​ និង​ទំនាក់ទំនង​ស្នេហា។

៣) មុខ​ឡើង​ពណ៌​ផ្កា​ឈូក

Ice_screenshot_20210923 114926

មុខ​ក្រហម​ភ្លឺ​ចែងចាំង ដូច​ពេជ្រ​ភ្លឺ​ចិញ្ចាច។ វា​ជា​សញ្ញា​ល្អ ការ​ដែល​អ្នក​សុខៗ​សភាព​ផ្ទៃ​មុខ​ប្រែ​មក​ជា​ពណ៌​ស៊ី​ជម្ពូ ឬ​បែក​ក្រហម ដែល​បង្ហាញ​ពី​លាភ​សំណាង​របស់​អ្នក​នៅ​ពេល​ខាង​មុខ ហើយ​ក៏​ជា​ភាព​រុងរឿង​ដ៏​ល្អ​មួយ​ផង​ដែរ។

២) ច្រមុះ​ឡើង​ក្រហម

1

ចុង​ច្រមុះ​ឡើង​បែក​ពណ៌​ស៊ី​ជម្ពូ ស្លាប​សង​ខាង​បើក​ធំ​ទូលាយ ដូច​ជា​ទ្វារ​នៃ​ទ្រព្យ​បើក​ដូច្នោះ​ដែរ។ ប្រសិន​បើ​ចុង​ច្រមុះ​ប្រែ​ទៅ​ជា​ស្រអាប់ វា​គឺ​ជា​សញ្ញា​មិន​ល្អ​នោះ​ទេ។

១) ចន្លោះ​ចិញ្ចើម​ចូល​ផ្គុំ​គ្នា

An Duong La Gi

នៅ​ចង្អូរ​តាម​ចន្លោះ​ចិញ្ចឹម​ទាំង​សង​ខាង បើ​វា​ចូល​មក​ជួប​គ្នា ប្រៀប​ដូច​ជា​សំណាង​តែ​មួយ ដែល​ជា​ផ្លូវ​នាំ​អ្នក​ទៅ​ជួប​មាស​ជួប​ប្រាក់​នៅ​ពេល​ខាង​មុខ។ ជាង​នេះ​បើ​ចំណុច​ប្រសព្វ​ពាក់​កណ្តាល​ថ្ងាស​នោះ ប្រែ​មក​ពណ៌​បែក​លឿង ឬ​ពណ៌​ស្វាយ វា​ក៏​ជា​សញ្ញា​ល្អ​ផង​ដែរ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក