ឆ្ងល់​ម៉េច​ចេះ​តែ​គេង​មិន​លក់ សួរ​ខ្លួន​ឯង​សិន​មុន​គេង មាន​ធ្វើ​រឿង ៥ នេះ​អត់?

មាន​មនុស្ស​ជា​ច្រើន​ត្អូញត្អែរ​រឿង គេ​មិន​លក់​ដោយ​គ្មាន​មូលហេតុ ហើយ​គិត​មិន​ឃើញ​អំពី​ដំណោះស្រាយ។ ប៉ុន្តែ​ការ​ពិត​ទៅ ដើមចម​គឺ​អាច​មក​ពី​អ្នក​ខ្លួន​ឯង​ច្រើន​ជាង​ទេ ហើយ​យើង​ណែនាំ​នូវ ៥ ចំណុច ដែល​អ្នក​មិន​គួរ​ធ្វើ​មុន​ពេល​ចូល​គេង៖

៥) មិន​បាន​សម្រាក មុន​ពេល​ចូល​គេង

Photo 1 16307181543231052331431

ដោយសារ​មមាញឹក​ខ្លាំង​ពេញ​មួយ​ថ្ងៃ នាំ​ឲ្យ​រាងកាយ​ហត់នឿយ ហើយ​មក​ដល់​ឃើញ​គ្រែ​ដឹង​តែ​ទម្លាក់​ខ្លួន​ទៅ​ហើយ តែ​យ៉ាង​ណា​ពួក​គេ​ខ្លះ​ជួប​បញ្ហា​ភ្ញាក់​កណ្តាល​អធ្រាត្រ ឬ​ដាក់​ខ្លួន​ទៅ​ភ្លាម មិន​បាន​គេង​លក់​ស្កប់ស្កល់​នោះ​ទេ។

​នោះ​ក៏​ដោយសារ​តែ​ខួរក្បាល​មិន​បាន​សម្រាក​ត្រឹមត្រូវ ហើយ​វា​ហាក់​ដូច​នៅ​តែ​ដើរ កំឡុង​ពេល​អ្នក​គេង។ យក​ល្អ​អ្នក​គួរ​មាន​ទម្លាប់​សម្រាក​ខួរក្បាល​បន្តិច ត្រឹម ១៥ នាទី​ទៅ ៣០ នាទី​ក៏​ល្អ​ដែរ ចន្លោះ​ពេល​រសៀល មុន​ពេល​បន្ត​ការងារ​ឬ​ការ​រកស៊ី​របស់​អ្នក ជា​ជាង​ចាំ​សរុប​នៅ​ពេល​យប់។

៤) ផឹក​តែ​ខ្មៅ​មុន​ចូល​គេង

ទម្លាប់​ទទួល​ទាន​តែ​ខ្មៅ វា​ស្រដៀង​ទៅ​នឹង​ការ​ទទួល​ទាន​កាហ្វេ​អ៊ីចឹង​ដែរ ដោយ​វា​អាច​បណ្តាល​ឲ្យ​មាន​ភាព​តានតឹង​ផ្ឡូវ​អារម្មណ៍ នាំ​ឲ្យ​អ្នក​គេង​មិន​លក់​បាន។ ដូច្នេះ​យក​ល្អ បើ​ចង់​ទទួល​ទាន​តែ គួរ​ជ្រើស​យក​តែ​រុក្ខជាតិ ដែល​គេ​ប្រើ​សម្រាប់​ព្យាបាល​ការ​គេង​មិន​លក់ ដែល​មាន​ប្រសិទ្ធភាព​ច្រើន​ឆ្នាំ​មក​ហើយ។

៣) លំហាត់​ប្រាណ​ពេល​ល្ងាច

ការ​ធ្វើ​លំហាត់​ប្រាណ វា​អាច​កាត់​បន្ថយ​ភាព​តានតឹង ប៉ុន្តែ​ការ​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ល្ងាច វា​នឹង​ជះ​ឥទ្ធិពល​មក​កាន់​អ្នក​ទៅ​វិញ។ ដោយសារ​តែ​ផល​ប៉ះពាល់​នៃ​ការ​កើន​ឡើង​សីតុណ្ហភាព​រាងកាយ ត្រូវ​ការ​ពេល​វេលា​ដើម្បី​ធ្លាក់​មក​ទាប​វិញ ដូច្នេះ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ពិបាក​គេង ខុស​ពី​ការ​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​ព្រឹក។

២) រំលង​អាហារ​ពេល​ព្រឹក

111417s1mh 1508583661345 1508645448915

ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ដឹង​នោះ​ទេ ថា​មនុស្ស​រំលង​របប​អាហារ​ពេល​ព្រឹក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គុណភាព​នៃ​ការ​គេង​ពេល​យប់។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ការ​រំលង​អាហារ​ពេល​ព្រឹក ប៉ះពាល់​ដល់​ការ​កើន​ឡើង​ទម្ងន់ ការ​ផ្តោត​អារម្មណ៍​និង​គុណភាព​នៃ​ការ​គេង ហើយ​មនុស្ស​នេះ ងាយ​ឆាប់​ខឹង មាន​អារម្មណ៍​មិន​ល្អ​ជា​ញឹកញាប់​ក្រោយ​ក្រោក​ពី​គេង។

១) ស្លៀកពាក់​មិន​សមរម្យ

Bieu Hien Mat Ngu Keo Dai 600x320

ការ​ស្លៀកពាក់​សំលៀកបំពាក់​តឹងៗ កំឡុង​ពេល​គេង ក៏​ជា​ដើមចម​នាំ​ឲ្យ​អ្នក​គេង​មិន​បាន​ស្កប់ស្កល់​ដែរ។​ យក​ល្អ​គួរ​ស្លៀកពាក់​របស់​រលុងៗ ជួយ​ឲ្យ​សីតុណ្ហភាព​រាងកាយ​ធ្លាក់​ចុះ តាម​ថា​មាន​មនុស្ស​មួយ​ចំនួន មាន​ទម្លាប់​គេង​ដោយ​ននលគក​ផង តែ​បើ​មិន​មែន​ជា​ប្រភេទ​អ្នក អ្នក​អាច​ជ្រើស​យក​សាច់​ក្រណាត់​ត្រជាក់​មក​ស្លៀក​ពាក់ ឬ​ប្រភេទ​កប្បាស​ជា​ដើម៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក