បើ​ចង់​បាន​ក្រលៀន​ល្អ រៀងរាល់​ព្រឹក​ពេល​ក្រោក​ពី​គេង កុំ​ភ្លេច​ធ្វើ​រឿង​សាមញ្ញ ៣ នេះ

ក្រលៀន​ឬ​តម្រង​នោម​គឺ​ជា​សរីរាង្គ​ដ៏​សំខាន់​ក្នុង​រាងកាយ​របស់​យើង ព្រោះ​វា​ជា​កន្លែង​ដែល​បញ្ចេញ​ជាតិ​ពុល ទៅ​ខាង​ក្រៅ ឬ​ច្រុះ​ចោល​នូវ​សារធាតុ​មិន​ល្អ​មួយ​ចំនួន ប្រសិន​វា​លែង​ដំណើរការ ឬ​ដំណើរការ​មិន​ល្អ នោះ​នឹង​កកកុញ​ក្លាយ​ទៅ​ជា​គ្រួស​ក្នុង​តម្រង​នោម​កើត​ឡើង។ ដូច្នេះ​ប្រសិន​ចង់​ឲ្យ​ក្រលៀន​ដំណើរការ​ល្អ រៀងរាល់​ព្រឹក​ពេល​ក្រោក​ពី​គេង អ្នក​ត្រូវ​ទម្លាប់​អនុវត្ត​សកម្មភាព​សាមញ្ញ ៣ នេះ​ឲ្យ​បាន​ទៀងទាត់​ជា​ប្រចាំ៖

៣) ត្រដុស​ត្រចៀក​ថ្នមៗ

1

នៅ​ពេល​ក្រោក​ពី​ដំណេក​ភ្លាមៗ អ្នក​អាច​ធ្វើ​លំហាត់ប្រាណ​ស្រាលៗ​ទៅ​លើ​ត្រចៀក ដោយ​ជូត​ត្រដុស​វា​ថ្នមៗ [ដូច​បង្ហាញ​ក្នុង​រូប] រយៈ​ពេល ៣ ទៅ ៥ នាទី។ កុំ​មើល​ស្រាល​ចលនា​សាមញ្ញ​នេះ ព្រោះ​វា​អាច​នាំ​ប្រយោជន៍​ច្រើន​ណាស់​ដល់​រាងកាយ រួម​ទាំង​បំប៉ន​តម្រង​នោម​ផង​ដែរ។

២) ដើរ​ចង្អឺត​ជើង

2

នៅ​ពេល​ដើរ​ទៅ​បន្ទប់​ទឹក កុំ​មាន​ការ​ខ្មាសអៀន ឬ​គិត​ថា​ជា​រឿង​ឆ្កួត​ឡប់​ឲ្យ​សោះ ប្រសិន​អ្នក​អាច​ដើរ​ដោយ​ចង្អឺត​ជើង ដោយ​ព្យាយាម​លើក​កែង​ជើង​ឲ្យ​បញ្ឈរ​ឡើង​លើ ហើយ​ប្រើ​តែ​ចុង​ម្រាម​ជើង ដើរ​ទៅ​មុខ នោះ​វា​នឹង​រំញោច​ឲ្យ​សរសៃប្រាសទ​ឆ្លង​កាត់​ភ្លៅ​ខាង​ក្នុង ហើយ​ទាញ​សាច់ដុំ​ជើង លើក​កម្ពស់​សរសៃប្រសាទ​សំខាន់​មួយ​ចំនួន។ បើ​អនុវត្ត​វា​បាន​រាល់​ថ្ងៃ នោះ​សរីរាង្គ​តម្រង​នោម​របស់​អ្នក នឹង​អាច​ដំណើរការ​ល្អ។

១) អង្គុយ​ប្រើ​ខ្នង​ទល់​ជញ្ជាំង

3

កំឡុង​ពេល​ដុស​សម្អាត​ធ្មេញ អ្នក​អាច​ព្យាយាម​អង្គុយ​ទល់​ខ្នង​ខ្លួន​ឯង​ទៅ​ជញ្ជាំង​ឲ្យ​បាន ២-៣ នាទី សម្រាប់​អ្នក​មិន​ចង់​ខាត​ពេល អង្គុយ​ខាត​ពេល​ចោល។ ដោយ​សកម្មភាព​បែប​នេះ វា​ជា​ទម្លាប់​ល្អ​ជួយ​បំប៉ន​ឲ្យ​តម្រង​នោម​អ្នក​ដើរ​ស្រួល ​ដោយ​មិន​ដឹង​ខ្លួន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក