មាន​ឆ្នាំ​របស់​អ្នក​ទេ? ​ម្ចាស់​ឆ្នាំ​ទាំង ៤ ដូច​មាន​ព្រះ​សំណាង​តាម​អម​ដំណើរ ដើរទៅណាកម្រ​ជួប​ទុក្ខ​ណាស់

អ្នក​កើត​ចំ​ឆ្នាំ​ទាំង ៤ ខាង​ក្រោម តាម​អ្នក​ជំនាញ​ផ្នែក​ហុងស៊ុយ​បាន​ឲ្យ​ដឹង​ថា ពួក​គេ​រមែង​នឹង​ជួប​សំណាង សុភមង្គល​ក្នុង​ជីវិត​ច្រើន​ជាង​ម្ចាស់​ឆ្នាំ​ណាៗ​ទាំង​អស់។ តុះ​ទៅ​ផ្ទៀងផ្ទាត់ តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ទេ?

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

1

ជា​មនុស្ស​ដែល​មាន​បុគ្គលិក​លក្ខណៈ​រឹងមាំ ស្មោះត្រង់ និង​សុទិដ្ឋិនិយម ហើយ​តែងតែ​រីករាយ​ច្រើន​ក្នុង​ជីវិត ទោះ​គេ​មិន​នាំ​សប្បាយ ក៏​ចេះ​បង្កើត​ភាព​សប្បាយ​ដល់​ខ្លួន​ឯង​ផង​ដែរ។ មនុស្ស​នេះ ចូលចិត្ត​ភ្លក់​បទពិសោធន៍​ថ្មី​ក្នុង​ជីវិត ដូច្នេះ​ការ​ប្រថុយប្រថាន​សម្រាប់​ពួក​គេ គឺ​រមែង​កើត​ឡើង​ច្រើន។

សម្រាប់​មនុស្ស​ឆ្នាំ​ខាល បើ​រាប់អាន​មិត្ត គឺ​មិន​ចេះ​សម្លឹង​ឃើញ​ប្រយោជន៍​របស់​គេ​នោះ​ទេ ហេតុ​នេះ​ហើយ​រមែង​ទទួល​បាន​ការ​គោរព​ស្រលាញ់ និង​ឲ្យ​តម្លៃ​ខ្ពស់​ពី​មនុស្ស​ជុំវិញ​ខ្លួន។ អនាគត​នឹង​កើត​ឆ្នាំ​ខាល រមែង​ជួប​រឿង​សប្បាយ​ច្រើន​ជាង​ទុក្ខ។

អ្នក​កើត​ឆ្នាំ​រោង – នាគ

2

រមែង​ជា​មនុស្ស​រហ័សរហួន ឈ្លាសវៃ និង​មាន​សមត្ថភាព​ក្នុង​ការ​សង្កេត​មើល​យ៉ាង​ម៉ត់ចត់ ហើយ​ប្រៀប​ដូច​ជា​មាន​ព្រះ​នាំ​សំណាង អម​ដំណើរ​ពួក​គេ​ជាប់​ជានិច្ច។

មនុស្ស​នេះ​រស់​ដោយ​ប្រើប្រាស់​វិចារណញ្ញាណ​មិន​ចេះ​តែ​សម្រេច​ចិត្ត ធ្វើ​អ្វី​ឲ្យ​កើត​ជា​កំហុស​ដោយ​ងាយៗ​ទេ។ ម្ចាស់​ឆ្នាំ​រោង ត្រជាក់​ខាង​ក្រៅ ក្តៅ​ខាង​ក្នុង ពេល​ខ្លះ​ទឹក​មុខ​បង្ហាញ​មក​ញញឹម តែ​ខាង​ក្នុង​ពួកគេ​ពូកែ​បៀម​ទុក្ខ​ខ្លាំង​ណាស់ ព្រោះ​ពេល​ខ្លះ​គិត​ពី​គេ​ជាង​គិត​ពី​ខ្លួន​ឯង។

យ៉ាង​ណា​ជោគវាសនា​ម្ចាស់​ឆ្នាំ​រោង ដោយ​សារ​ពួក​គេ​មាន​ការ​តាំង​ចិត្ត​ខ្ពស់ ហេតុ​នេះ​ជួយ​ឲ្យ​អាច​សម្រេច​គោលដៅ​បាន​ជា​រឿយៗ។ ជីវិត​ពួក​គេ​កាន់​តែ​ជោគជ័យ​លឿន និង​មាន​សុភមង្គល​ពេញ​បរិបូរណ៍​ក្រោយ​ឆ្លង​ចូល​ដល់​ជីវិត​អាពាហ៍ពិពាហ៍។

អ្នក​កើត​ឆ្នាំ​ម្សាញ់ - ពស់

3

ក្នុង​ចំណោម​សត្វ​ទាំង ១២ សម្រាប់​អ្នក​កើត​ឆ្នាំ​ម្សាញ់ អាច​រាប់​បាន​ជា​មនុស្ស​ឈ្លាសវៃ​ដាច់​គេ​ហើយ មនុស្ស​នេះ​ដឹង​ពេល​ណា​ចេះ​គោរព​អ្នក​ដទៃ ពេល​ណា​ចេះ​ដាក់​ខ្លួន ពេល​ណា​ចេះ​ដំឡើង​ខ្លួន ពោល​គឺ​ប្រតិកម្ម​លឿន និង​ចេះ​សម្រប​បាន​ទៅ​តាម​ស្ថានភាព ពេលវេលា ជា​រួម​គឺ ពូកែ​ខាង​បង្កើត​ទំនាក់ទំនង​ខ្លាំង​ណាស់។

ទៅ​ដល់​ណា​ក៏​មិន​ខ្វះ​ញាតិ​រាប់​ដែរ ហើយ​របៀប​រក​លុយ​របស់​ពួក​គេ ជួន​ខ្លះ​ប្រើ​តែ​មាត់​ក៏​បាន​លុយ​ចូល​ហោប៉ៅ​ដោយ​ងាយ។ មនុស្ស​នេះ​តាំង​ពី​ក្មេង​មក​គឺ​ខ្លាំង​ មាន​ការងារ​រង់ចាំ​ជុំ​ទិស ហើយ​ពួក​គេ​កម្រ​ធ្លាក់​ក្នុង​ស្ថានភាព​លំបាក​ក្នុង​ជីវិត​ខ្លាំង​ណាស់ ជា​រឿយៗ​ម្ចាស់​ឆ្នាំ​ម្សាញ់ រមែង​ច្រើន​ជោគជ័យ​មុន​អាយុ។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

4

ជា​មនុស្ស​ដែល​មាន​ចរិត​ស្ងប់ស្ងាត់ ហើយ​រមែង​ផ្តោត​តែ​លើ​ការ​ព្យាយាម​រក​លុយ ព្រោះ​ចង់​សម្រេច​ក្តីស្រមៃ ចង់​មាន​អ្វី​ដែល​ជា​ខ្លួន​ឯង។ ពួក​គេ​រមែង​ទទួល​ស្គាល់​នូវ​គ្រប់​លទ្ធផល​ដែល​កើត​ឡើង មិន​ថា​តែ​ជោគជ័យ និង​បរាជ័យ ពោល​មិន​ងាយ​បាក់​ទឹក​ចិត្ត​ឡើយ។

អ្នក​កើត​ឆ្នាំ​កុរ រក​ចំណូល​បាន​ច្រើន​ប៉ុណ្ណា ក៏​មិន​ចេះ​ទៅ​ប្រាប់​អ្នក​ដទៃ​ដែរ ព្រោះ​ពួក​គេ​មាន​គម្រោង​វែង​ឆ្ងាយ​ទៅ​មុខ ស៊ូ​រង់ចាំ​ដល់​ជោគជ័យ​ជា​ដុំកំភួន​នឹង​ធឹង ទើប​បើក​ចំហ​តែ​ម្តង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក