ភរិយា&ស្វាមី​ បើ​យល់​ពី​គ្នា ព្រម​ឲ្យ​របស់ ៣ នោះ​ក៏​គ្មាន​ថ្ងៃ​អ្នក​ទី​បី​ចូល​មក​ជ្រៀត​បាន

ក្នុង​ជីវិត​គូ ការ​ជួប​រឿង​សប្បាយ ការ​ជួប​ទុក្ខ វា​រមែង​តែងតែ​កើត​មាន មិន​ខុស​ពី​ចាន​ក្នុង​រាវ​ដែល​គង់​តែ​ទង្គិច។ យ៉ាង​ណា​ទោះ​ប៉ះ​គ្នា​ច្រើន​ក៏​ដោយ​ ដរាប​ណា​អ្នក​ទាំង​ពីរ​មាន​ការ​យល់​ពី​គ្នា​ច្បាស់ ហើយ​មិន​បណ្តោយ​ឲ្យ​មាន​អ្នក​ទី​បី​ចូល​មក​ជ្រៀត​បាន នោះ​ក៏​មិន​ងាយ​មាន​ថ្ងៃ ដែល​ពួក​គេ​នឹង​ឈាន​ដល់​ការ​បែក​នោះ​ដែរ។

តើ​ស្វាមី&ភរិយា ត្រូវ​ការ​ ៣ ចំណុច​អ្វី​ខ្លះ? ប្រសិន​អ្នក​កំពុង​មាន​ជីវិត​គូ អ្នក​គួរ​តែ​អាន​អត្ថបទ​នេះ​ដល់​ចប់ ហើយ​ជឿ​ថា គ្រប់​មនុស្ស​ប្រុស​ស្រី​ទាំង​ឡាយ គឺ​សុទ្ធ​តែ​ត្រូវ​ការ​វា​ដូចៗ​គ្នា៖

៣ យ៉ាង​បុរស ឬ​ស្វាមី​ត្រូវ​ការ៖

44444444444444444444444444 1606203520 310 Width1200height628 Watermark

១) ការ​គោរព – ប្តី​ណា​ក៏​ចង់​ទទួល​បាន​ការ​គោរព​ ការ​ឲ្យ​តម្លៃ​ ទំនុក​ចិត្ត​ពី​ភរិយា​និង​ក្រុម​គ្រួសារ​ផង​ដែរ។ ប្រសិន​គាត់​អាច​ទទួល​បាន​ចំណុច​មួយ​នេះ​ហើយ វា​ប្រៀប​ដូច​ជា​កម្លាំង​ចិត្ត ដែល​ជំរុញ​ឲ្យ​គាត់​ព្រម​លះបង់​ឥត​ឈប់ ទាំង​ក្នុង​ជីវិត​ការងារ និង​ឧបសគ្គ​ទាំង​ឡាយ ដោយ​មិន​រុញរា​ឡើយ។

២) ភាព​ទន់​ភ្លន់ - ភាព​ទាក់ទាញ​របស់​មនុស្ស គឺ​ចង់​បាន​នារី​ដែល​មាន​ភាព​ទន់ភ្លន់ មិន​ឆ្មើងឆ្មៃ មិន​គំរោះគំរើយ ដោយ​មិន​ខ្វល់​ពី​មុខមាត់ រូប​សម្រស់​របស់​នាង​ទាំង​ស្រុង​នោះ​ទេ។ ជា​រួម​បុរស​តែងតែ​ចង់​ទទួល​បាន​ភរិយា​ដែល​គួរ​ឲ្យ​ស្រលាញ់ ចេះ​ផ្អែម​ខ្លះ ចេះ​ទន់ភ្លន់​ វា​ដូច​ជា​ការ​បន្ថែម​ឱជារស​នៃ​ស្នេហ៍​ដែល​ខ្វះ​ពុំ​បាន។

១) ការ​គាំទ្រ - មិន​ថា​បុរស​នោះ​ធ្វើ​ការងារ​អ្វី តូច​ទាប ឬ​ធំដុំ​កម្រិត​ណា ក្នុង​នាម​ជា​ភរិយា​ដែល​តែងតែ​បង្ហាញ​ការ​គាំទ្រ លើក​ទឹក​ចិត្ត ជំរុញ​ឲ្យ​ស្វាមី​ខិតខំ នោះ​ជា​រឿង​ដែល​គាត់​ចង់​បាន​បំផុត​ក្នុង​ជីវិត។ ជាមួយ​ការ​គាំទ្រ​នេះ នឹង​អាច​ឲ្យ​គាត់​អាច​យក​ឈ្នះ​រាប់​ឧបសគ្គ​ទាំង​ឡាយ​ចំពោះ​មុខ។

៣ យ៉ាង​ស្រ្តី ឬ​ភរិយា​ត្រូវការ៖

Images1692069_om_sau_lung_1

១) អារម្មណ៍​សុវត្ថិភាព – មនុស្ស​ស្រី​ស្រលាញ់​និង​ព្រម​រៀបការ​ជាមួយ​បុរស​ណា​ដែល​អាច​ផ្តល់​ឲ្យ​នាង​នូវ​អារម្មណ៍​ថា​សុវត្ថិភាព និង​ដូច​ទទួល​បាន​ការ​ការពារ​ជាប់​ខ្លួន​ជានិច្ច។ ពួក​នាង​ចង់​បាន​ស្វាមី​ដែល​មាន​ភាព​រឹងមាំ អាច​ពឹង​ពាក់​បាន ហើយ​ក៏​ចង់​បាន​ស្វាមី​ដែល​ចេះ​ស្តាប់​បង្គាប់ ឃើញ​ខុស​ទទួល​ខុស មិន​រឹងរូស​ជាមួយ​នាង។

២) មនោសញ្ចេតនា ភាព​ផ្អែមល្ហែម – បុរស​ត្រូវការ​ភាព​ទន់ភ្លន់​ពី​នារី ស្រប​ពេល​ដែល​នារី ក៏​ត្រូវ​ការ​ភាព​ផ្អែមល្ហែម​ពី​ខាង​បុរស​ដូច​គ្នា។ នាង​ប្រាថ្នា​ចង់​ឲ្យ​ស្វាមី​បង្កើត​បរិយាកាស​រ៉ូមែនទិច ចេះ​ប្រើប្រាស់​អារម្មណ៍​មនោសញ្ចេតនា ទោះ​ម្តងម្កាល​ក៏​វា​មាន​ន័យ​សម្រាប់​នាង​បំផុត​ដែរ។

Yeu1638648365

១) ចេះ​លើក​ទឹក​ចិត្ត​និង​លួងលោម – វា​ជា​ធម្មជាតិ​ក្នុង​ទំនាក់ទំនង​ស្នេហា ដែល​បុរស​ទាមទារ​ឲ្យ​មាន​ការ​លួងលោម និង​អត់ធ្មត់​ខ្ពស់ ហើយ​គួរ​ចាត់​ទុក​ប្រពន្ធ​ដូច​ជា​កំណប់​ទ្រព្យ​ក្នុង​ជីវិត។ ស្រ្តី​លះបង់​ច្រើន​ណាស់ ដូច្នេះ​នាង​តែងតែ​ចង់​បាន​ការ​លើក​ទឹក​ចិត្ត ការ​នៅ​ក្បែរ ការ​លួងលោម ដែល​វា​ជា​សុភមង្គល និង​អារម្មណ៍​កក់ក្ដៅ​ធំ​បំផុត​ក្នុង​ជីវិត​របស់​នាង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក