ព្រលប់ៗ​មុន​ចូល​ដំណេក កុំ​រំលង​ភេសជ្ជៈ ៥ ព្រោះ​អាច​ដុត​ជាតិ​ខ្លាញ់​ សម្រក​ទម្ងន់​បាន​ល្អ​ណាស់

ប្រសិន​អ្នក​អាច​ប្រកាន់​ទម្លាប់​នៃ​ការ​ទទួល​ទាន​ភេសជ្ជៈ​ទាំង ៥ ខាង​ក្រោម​ជា​ប្រចាំ​ មុន​ពេល​ចូល​ដំណេក នោះ​នឹង​អាច​ធានា​នូវ​ប្រសិទ្ធភាព ក្នុង​ការ​សម្រក​ទម្ងន់ ស្រក​ខ្លាញ់​ក្បាល​ពោះ​បាន​យ៉ាង​ល្អ៖

៥) ទឹក​ត្រសក់

Dua Chuot. Nuoc Ep Hoi Phuc Suc Khoe 1

ជា​អាហារ​ដែល​មាន​កាឡូរី​ទាប និង​ទឹក​ច្រើន ជា​រួម​មាន​ប្រយោជន៍​ណាស់​សម្រាប់​ការ​សម្រក​ទម្ងន់។ ក្នុង​ត្រសក់​មួយ​ផ្លែ (ប្រហែល ៥២ ក្រាម) មាន​ត្រឹម​តែ ៨ កាឡូរី ជាតិ​ខ្លាញ់ ០,១ ក្រាម ប៉ុន្តែ​មាន​ជាតិ​ទឹក​និង​ជាតិ​សរសៃ​ច្រើន។

ទឹក​ត្រសក់ ឬ​ទឹក​ក្រឡុក​ត្រសក់ អាច​ជួយ​ជំរុញ​ដល់​ការ​រំលាយ​អាហារ និង​ដុត​បំផ្លាញ​កាឡូរី រក្សា​អារម្មណ៍​ឲ្យ​ឆ្អែត​បាន​យូរ ហើយ​ក៏​មាន​ប្រសិទ្ធភាព​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ស្អាត ការពារ​ជំងឺ​រ៉ាំរ៉ៃ​ដូច​ជា​បេះដូង និង​ទឹកនោម​ផ្អែម​ផង​ដែរ។

៤) ទឹក​ខ្ញី

Ice_screenshot_20211205 152820

មាន​ផ្ទុក​សារធាតុ​សកម្ម Gingerol ជួយ​បង្កើន​កម្រិត pH ក្នុង​ក្រពះ ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម កូលេស្តេរ៉ុល និង​ជួយ​កាត់​បន្ថយ​ការ​ឃ្លាន។ លើស​ពី​នេះ​វា​ក៏​កាត់​បន្ថយ​ខ្លាញ់​លើស​រុំ​ជុំវិញ​ពោះ ទប់ស្កាត់​អ័រម៉ូន​ធាត់​បាន​យ៉ាង​ល្អ​ផង​ដែរ។

៣) ទឹក​ក្រូចថ្លុង

ផ្លែ​ក្រូចថ្លុង​មាន​រសជាតិ​ផ្អែម និង​ជូរ ហើយ​មាន​ប្រសិទ្ធភាព​ជួយ​ដល់​ចរន្ត​ឈាម សម្រួល​ដល់​ការ​បន្ទោបង់ ប៉ូវ​កម្លាំង ជួយ​ការពារ​ការ​ស្ទះ​សរសៃ​ឈាម និង​សម្រក​ទម្ងន់។

អ្នក​ឯកទេស​អាហារូបត្ថម្ភ​និយាយ​ថា ប្រសិន​អ្នក​បន្ត​ញុាំ​ទឹក​ក្រូចថ្លុង​រយៈ​ពេល ១២ សប្តាហ៍ នោះ​អ្នក​នឹង​សង្កេត​ឃើញ​ការ​សម្រក​ទម្ងន់​រាងកាយ​យ៉ាង​មាន​ប្រសិទ្ធភាព។

២) ទឹក​ក្រូចឆ្មារ

Ice_screenshot_20211205 152825

មាន​ផ្ទុក​វីតាមីន C ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​ កាត់​បន្ថយ​ខ្លាញ់​ក្បាល​ពោះ ហើយ​វា​ក៏​ជួយ​ឲ្យ​រាងកាយ​អាច​បំបែក​ជាតិ​ខ្លាញ់​ល្អ​ផង​ដែរ កំឡុង​ពេល​អ្នក​ធ្វើ​លំហាត់​ប្រាណ​នៅ​ពេល​បន្ទាប់។

អ្នក​គ្រាន់​តែ​ផឹក​ទឹក​ក្រូចឆ្មារ​មួយ​កែវ​នៅ​ពេល​យប់​មុន​ចូល​គេង វា​ថែម​ទាំង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​សុាំ បន្ធូរ​អារម្មណ៍ កាត់​បន្ថយ​ការ​ហើម​ពោះ និង​ជួយ​លើក​កម្ពស់​គុណភាព​នៃ​ការ​គេង​ថែម​ទៀត។

១) ទឹក​ឃ្មុំ

វា​មាន​សារធាតុ Tryptophan ជា​អ័រម៉ូន​ជួយ​ឲ្យ​រាងកាយ​សម្រាក និង​ផ្តល់​សញ្ញា​ថា​អ្នក​ដល់​ពេល​គេង​ហើយ។ ការ​ប្រើ​ទឹក​ឃ្មុំ​មុន​ចូល​គេង វា​ក៏​ដើរ​តួ​ក្នុង​ការ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់​លើស​បាន​យ៉ាង​លឿន​ផង​ដែរ។

ចំណាំ យ៉ាង​ណា​អ្នក​ត្រូវ​ប្រើប្រាស់​ភេសជ្ជៈ​ទាំង​នេះ យ៉ាង​ហោច​ណាស់​មុន​រយៈ​ពេល ៣០ នាទី មុន​ចូល​គេង។ បន្ទាប់​មក​ត្រូវ​ដុសធ្មេញ ក្រោយ​ពី​ទទួល​ទាន​វា ៣០ នាទី ជៀសវាង​ការ​សំណឹក​នៃ​ស្រទាប់​ធ្មេញ សឹម​ចូល​គេង គឺ​ល្អ​បំផុត៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក