ចាប់​ពី​ម៉ោង ០០:០០ ​ក្រោយថ្ងៃវិសាខបូជា ៤ ឧសភាតទៅ ​ជីវិត​ម្ចាស់​ឆ្នាំ​ទាំង ៤ នឹង​លែង​ពិបាក​ហើយ

បើ​តាម​ក្បួន​ហោរាសាស្រ្ត​បាន​ចារ​មក​ថា ម្ចាស់​ឆ្នាំ​ទាំង ៤ ខាង​ក្រោម ចាប់​ពី​បើក​ក្បាលទំព័រថ្ងៃថ្មីទី ០៤ ឧសភា ពោលក្រោយថ្ងៃបុណ្យវិសាខបូជាតទៅមុខ តាមក្បួនទស្សន៍ទាយពីគ្រូហោល្បីឈ្មោះ គឺពួកគេ​នឹង​ទទួល​បាន​ការ​ផ្លាស់ប្តូរ​ក្នុង​ជីវិត រឿង​មិន​ល្អ ដែល​ជាប់​ជំពាក់​កាល​ពី​ខែចាស់ៗ នឹង​ត្រូវ​រសាយ​បាត់​អស់៖

អ្នក​កើត​ឆ្នាំ​រកា - មាន់

1

នៅ​ខែមុនៗ អ្នក​កើត​ឆ្នាំ​រកា ជួប​រឿង​មិន​ល្អ​ច្រើន សឹង​តែ​ពេល​ខ្លះ​សំណាង​វា​បត់​ក្លាយ​ទៅ​ជា​គ្រោះ​ថែម​ទៀត នាំ​ឲ្យ​កើត​មាន​រឿង​នឹក​ស្មាន​មិន​ដល់។ លុយ​ក៏​ពិបាក​រក លុយ​ហូរ​ចូល​តិច លុយ​ហូរ​ចេញ​ច្រើន នាំ​ឲ្យ​កើត​មាន​អតុល្យភាព​ហិរញ្ញវត្ថុ។

យ៉ាង​ណា​ម្ចាស់​ឆ្នាំ​រកា គេ​ឃើញ​ថា​បាន​ខិតខំ​ខ្លាំង​ណាស់​ក្នុង​ជីវិត ដោយ​ព្យាយាម ឆ្លង​កាត់​រឿង​ជា​ច្រើន​តាំង​ពី​នៅ​ក្មេង​វ័យ ហើយ​ឥឡូវ​មក​ដល់​រាង​វ័យ​ចំណាស់​បន្តិច ក៏​មិន​ទាន់​រក​ឃើញ​កន្លែង​សុខស្រួល​នោះ​ដែរ។

ប៉ុន្តែ​ចូល​មក​ដល់ខែថ្មីឧសភា ចំក្រោយថ្ងៃបុណ្យវិសាខបូជាតទៅផង យីអ៊ុន​របស់​ពួក​គេ​គឺ​ឡើង​ខ្ពស់​ត្រដែត ពោល​ចាប់​តាំង​ពី​ពេលវេលានេះតទៅមុខ ជីវិត​នឹង​មាន​ការ​ផ្លាស់ប្តូរ ដូច​គេ​បត់​ឲ្យ​ក្លាយ​ជា​អ្នក​មាន ល្មម​នឹង​ឲ្យ​គ្រប់​គ្នា​ក្បែរ​ខ្លួន​ច្រណែន។

អ្នក​កើត​ឆ្នាំ​ថោះ - ទន្សាយ

២

ក្រឡេក​មក​ឆ្នាំ​ទន្សាយ នៅ​ពេល​ខាង​មុខ ពួក​គេ​នឹង​ត្រៀម​ជួប​រឿង​សប្បាយៗ​ជា​ច្រើន ហើយ​កើត​ក្លាយ​ជា​សំណាង​នៅ​ពេល​ទៅ​មុខ ជា​ពិសេស​ចន្លោះដើមខែឧសភានេះតែម្តង។

កាល​ពី​មុន​ម្ចាស់​ឆ្នាំ​ថោះ ក៏​ជួប​ជម្លោះ ជួប​វិវាទ​មិន​ល្អ​ក្នុង​រង្វង់​គ្រួសារ អ្នក​ក្បែរ​ខ្លួន​ញឹកញាប់​ដែរ តែ​គ្រប់​យ៉ាង​វា​នឹង​រសាត់​បាត់​អស់ ហើយ​បន្សល់​តែ​រឿង​ល្អ សល់​តែ​ស្នាម​ញញឹម​ដាក់​គ្នា។ ជា​រួម​ភាព​តានតឹង​ក្នុង​ជីវិត​ទាំង​ឡាយ នឹង​ត្រូវ​បាន​កាត់ផ្តាច់​បន្តិច​ម្តងៗ នាំ​ឲ្យ​អ្នក​ទទួល​បាន​ក្តីសុខ​ត្រលប់​មក​វិញ។

អ្នក​កើត​ឆ្នាំ​វក – ស្វា

3

អាច​និយាយ​បាន​ថា អ្នក​កើត​ឆ្នាំ​វក តែងតែ​មាន​វាសនា​ល្អ មាន​ទំនាក់ទំនង​ក្នុង​សង្គម​ល្អ ហើយ​ក៏​មាន​មនុស្ស​រាប់អាន​ស្រលាញ់​ចូលចិត្ត​ច្រើន។

ចន្លោះ​ប្រហោង​មួយ​ដែល​ពួក​គេ​គ្មាន គឺ​សំណាង។ មនុស្ស​នេះ​ជោគជ័យ​មិន​ពឹង​ផ្អែក​លើ​សំណាង​ទាំង​ស្រុង​ទេ តែ​ពឹងផ្អែក​លើ​ទេពកោសល្យ​និង​ការ​ខិតខំ​ដែល​ពួក​គេ​មាន។ ឥឡូវ​ក្នុង​រយៈ​ពេលម៉ោង ០០:០០ ថ្ងៃទី ០៤ ឧសភា ក្រោយវិសាខបូជាតទៅនេះ ពួក​គេ​នឹង​ទទួល​​បាន​ការ​ផ្លាស់ប្តូរ ដោយ​លាភ​សំណាង នឹង​កើត​មាន​ច្រើន ហើយ​បើ​មនុស្ស​នេះ​នៅ​បន្ត​ខិតខំ​ប្រឹងប្រែង​ផង នោះ​ទ្រព្យ​សម្បត្តិ​នឹង​ហូរ​ចូល​ឥត​ឈប់។

លាភ​សំណាង​នឹង​ស្ថិតស្ថេរ​ពេញ​មួយ​ខែ បើ​ធៀប​នឹង​ជីវិត​លើ​ទូក គឺ​មិន​ចេះ​លិច មិន​ជួប​រលក​ធំ ដោយ​អណ្តែត​តាម​ខ្សែ​ទឹក​ទៅ​មុខ​បាន​សុខសប្បាយ​ជាប់​រហូត។

អ្នកកើតឆ្នាំរោង - នាគ

​ម្ចាស់​ឆ្នាំ​រោងឯណេះវិញ ដែល​រមែង​ជា​មនុស្ស​មាន​ចិត្ត​ល្អ រួសរាយ​រាក់ទាក់ និង​អាច​ជួប​លាភ​សំណាង​ធំ នៅ​ពេល​ខាង​មុខ។ អ្វី​គ្រប់​យ៉ាង​សម្រាប់​ពួក​គេ នឹង​ទទួល​បាន​ជោគជ័យ ធ្វើ​ឲ្យ​គ្រប់​គ្នា​មាន​ការ​ច្រណែន​ខ្លាំង។

ក្នុង​កំឡុង​ពេល​នេះ ម្ចាស់​ឆ្នាំ​នាគ ក៏​រមែង​មាន​គេ​ស្ថិត​នៅ​ទី​ខ្ពស់​មក​តាម​ជួយ​ថែ​រក្សា ទាញ​ឲ្យ​ងើប​ឡើង​ជា​បន្តបន្ទាប់ ហើយ​ក៏​ជួយ​ដឹកដៃ​ឆ្ពោះ​ទៅ​វិថី​រីកចម្រើន​ក្នុង​ជីវិត​ផង​ដែរ។ បន្ថែម​ពី​សំណាង​ដែល​ជួប ទៅ​មើល​ឧបសគ្គ​របស់​ពួក​គេ​វិញ ក៏​នឹង​អាច​ជម្នះ​បាន​ដោយ​ភាព​នឹងន ហើយ​មិន​ជា​មាន​រឿង​អ្វី​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ឡើយ នៅក្រោយពេលវេលាដូចយើងបានរៀបរាប់ពីខាងលើ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក