៤ ប្រយោគនេះ ​ប្ដីល្អមិន​និយាយទៅកាន់ប្រពន្ធដាច់ខាត មនុស្សស្រី​ត្រូវ​ចំណាំទុក!

ចំពោះបុរសដែល​ស្រឡាញ់​ប្រពន្ធ ប្រពន្ធ​របស់គាត់អាច​នឹង​មិនធ្វើ​ការ មិនអាចរក​លុយបាន និង​មិនស្អាតដូចនារីដទៃ​… ប៉ុន្តែ​ចិត្តដែលស្រឡាញ់ចំពោះភរិយាគឺនៅដដែល។

៤ ប្រយោគនេះ ​បុរស​ស្រឡាញ់​ប្រពន្ធ​ មិន​និយាយទៅកាន់ប្រពន្ធដាច់ខាត ស្ត្រី​រៀបការ​ហើយ​ត្រូវ​ចំណាំ៖

១. "បើ​​ធ្វើ​ការ​បាន​ប្រាក់​ខែ​តិចបែបនេះ នៅ​ផ្ទះ​ដាំស្លរ មើល​ថែ​កូន"។

ប្ដី​ដែល​ស្រឡាញ់​ និង​គោរព​ប្រពន្ធ​នឹង​មិន​និយាយ​ប្រយោគ​នេះ​ឡើយ ព្រោះ​ពាក្យ​ទាំង​នោះ​បង្ហាញ​ថា បុរសជា​ស្វាកំពុងតែមើល​ងាយ​ប្រពន្ធ។

ប្តី​បែបនេះ​តែងតែ​មិន​ពេញចិត្ត​នឹង​ប្រពន្ធ​ដែល​មាន​ចំណូល​ទាប ទើប​គាត់​សុំ​ប្រពន្ធ​នៅផ្ទះ​មើល​កូន​។ ផ្ទុយ​ទៅ​វិញ បុរស​ដែល​ចេះ​ស្រឡាញ់​ប្រពន្ធ​នឹង​ដឹង​ថា ប្រពន្ធ​ខំ​ប្រឹងធ្វើការ​ ព្រមទាំងជួយ​ការងារផ្ទះ មើលថែកូននៅពេលទំនេរពីការងារ។ ពួកគេ​តែងតែ​លើកទឹកចិត្ត​ប្រពន្ធ​ឱ្យ​ធ្វើ​ការងារ​ដែល​ប្រពន្ធ​ចូលចិត្ត​។

Yeu 2 08323213

២. "ការងារផ្ទះគឺសម្រាប់ស្ត្រី បុរសធ្វើការងារខាងក្រៅនឿយហត់"។

គំនិតនេះពិតជាហួសសម័យទៅហើយ ពាក្យទនេះប្តីមួយចំនួនក៏នៅតែនិយាយដែរ វាគ្រាន់តែជាលេសខ្ជិលធ្វើការងារផ្ទះ មិនអើពើនឹងការនឿយហត់របស់ប្រពន្ធ។

៣. "ហេតុ​អ្វី​បាន​ជាអូន​តែង​តែ​ចង់​ទៅលេងឪពុកម្តាយរបស់អូន?"

នេះជាប្តីអាត្មានិយមណាស់។ ប្តីបែបនេះតែងតែ​​គិត​ថា​ស្ត្រី​រៀប​ការហើយត្រូវរស់នៅខាងប្តី ត្រូវ​មើល​ថែគ្រួសារខាងប្តីឲ្យ​អស់​ពី​ចិត្ត មិន​ត្រូវ​ឧស្សាហ៍ទៅផ្ទះខ្លួនឯង​នោះ​ទេ។

បើគាត់ជាប្តីដែលស្រលាញ់ប្រពន្ធគាត់នឹងយល់ពីអារម្មណ៍ប្រពន្ធរបស់គាត់ នៅពេលដែលប្រពន្ធនឹកឪពុកម្តាយបង្កើតរបស់គាត់។ បង្កើត​លក្ខខណ្ឌ​ឲ្យ​ប្រពន្ធ​ទៅ​ផ្ទះ​ទៅ​លេង​ឪពុក​ម្ដាយ​ជា​ញឹក​ញាប់។

Yeu 1 083231943

៤. "បងជាប់រវល់ការងារ​ បងមិនបានទៅខួបកំណើតប៉ាម៉ាក់ទេ"

បុរស​ដែល​ស្រឡាញ់​ភរិយា​នឹង​ថែរក្សា​គ្រួសារ​របស់​ភរិយា។ ប្រសិនបើពួកគេពិតជាមិនអាចធ្វើវាបាន ពួកគេក៏នឹងដឹងពីរបៀបស្នើប្រពន្ធរបស់ពួកគេដើម្បីទិញអំណោយសម្រាប់គ្រួសារសម្រាប់ខាងប្រពន្ធ ហើយនឹងព្យាយាមរៀបចំការងារឱ្យទាន់ពេលវេលាបានល្អបំផុត៕

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក