ស៊ែឲ្យស្រីៗដឹងផង! ទម្រង់​ចិញ្ចើម​ដ៏​អាក្រក់​ ៦ ប្រភេទ រារាំងលាភ​សំណាង បំផ្លាញ​វាសនា​មនុស្ស​ស្រី ជីវិតជួបតែការលំបាក

យោងតាម​នរវិទ្យា ចង្អុលបង្ហាញថា គ្រប់មនុស្សទាំងអស់ដែលមានរូបរាងចិញ្ចើមដូចខាងក្រោមនេះ ជាទូទៅ​​ច្រើន​តែ​មិន​សូវ​មាន​សំណាង​ល្អ ហើយ ជីវភាពមានតែការ​លំបាក មិនសូវពូកែរកប្រាក់ចំណូល រារាំងលាភសំណាង។ តើអ្នកមានដែរទេ តោះសង្គេតមើល៖

ចិញ្ចើមខ្លី៖ ដើម្បី​ដឹង​ថា​ចិញ្ចើម​វែង ឬ​ខ្លី ត្រូវ​ផ្អែក​លើ​ប្រវែង​ភ្នែក ប្រសិនបើចិញ្ចើមនៅផ្នែកខាងលើនៃភ្នែក ហើយហួសពីកន្ទុយបន្តិច នោះ​មានន័យថា អ្នកមាន​រោម​ចិញ្ចើម​វែង។ ប៉ុន្តែប្រសិនបើ​កន្ទុយ​ចិញ្ចើម​ខ្លី​ជាង​ភ្នែក នោះ​ទម្រង់​ចិញ្ចើម​ខ្លីហើយ។ បើតាមការទស្សន៍ទាយ បង្ហាញថា មនុស្សដែលមានរោមចិញ្ចើមខ្លីពេក ពិតជាពិបាកក្នុងការសហការជាមួយអ្នកដទៃណាស់។

ចិញ្ចើមស្តើង៖ មនុស្ស​ដែលមាន​ចិញ្ចើម​ស្ដើង ជាធម្មតា​មាន​ភាព​ស្ងប់ស្ងាត់ មិន​ចូលចិត្ត​ទំនាក់ទំនង​ជាមួយ​អ្នកដទៃទេ។ ហើយបុគ្គលដែលមានចិញ្ចើមប្រផេទ​នេះ តែងតែ​ខ្វះ​ការ​លើក​ទឹក​ចិត្ត មាន​ទំនាក់​ទំនង​មិន​ល្អ​ជាមួយ​សាច់​ញាតិ មិន​មាន​សុខភាព​ល្អ មានជីវិត​ជួប​ការ​លំបាក និង​រកប្រាក់ចំណូលមិនបានច្រើន​ទេ។

ចិញ្ចើមរញ៉េរញ៉ៃ៖ បើអ្នកមានរោមចិញ្ចើមជាប់គ្នា មើលទៅមានភាពរញ៉េរញ៉ៃដូចស្មៅ ក្រាស់ តែមិនស្មើគ្នា ត្រូវបានគេចាត់ទុកថា មិនល្អនោះទេ។ មនុស្សដែលមានរោមចិញ្ចើមប្រភេទនេះច្រើនតែសម្គាល់ថា ជាមនុស្សដែលមានចរិតឈ្លើយ ឆាប់ខឹង បំផ្លាញកេរ្តិ៍ឈ្មោះ មានខ្សែរជីវិតឡើងចុះ បរាជ័យក្នុងជិវិតច្រើន។

រោមចិញ្ចើមជាប់គ្នា៖ ជាទូទៅមនុស្សដែលមានចិញ្ចើមដូចនេះ ត្រូវបានគេកំណត់ថា ជាមនុស្សពូកែច្រណែន ហើយងាយធ្លាក់ក្នុងស្ថានភាពលំបាកដោយសារមិន​ចេះ​គ្រប់​គ្រង​លុយកាក់។

ចិញ្ចើមលើក៖ ចិញ្ចើម​លើក​ន័យ​ថា កំពូល​ចិញ្ចើម​ទាប ហើយ​កន្ទុយ​ចិញ្ចើម​ត្រូវ​លើក​តាម​អង្កត់ទ្រូង។ ទម្រង់​ចិញ្ចើម​នេះ​បង្កើត​ជា​រាង​ប្រាំបី​ដាក់​បញ្ច្រាស ហើយអ្នកដែលមានរោមចិញ្ចើមប្រភេទនេះ ច្រើនតែមានរូបរាងកាចសាហាវ មើលទៅមិនហ៊ានចូលទៅជិតទេ ប៉ុន្តែការពិតពួកគេមានអារម្មណ៍កក់ក្តៅ រាប់អានគ្រប់គ្នាមានទំនាក់បានល្អ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែពួកគេមានចិត្តទូលាយ និងស្មោះត្រង់ៗពេក ពួកគេក៏ងាយនឹងទទួលរងការគំរាមកំហែង និងរងទុក្ខក្នុងជីវិតពេលខ្លះផងដែរ។

ចិញ្ចើមមានស្នាម៖ មនុស្សដែលមានស្លាកស្នាមនៅលើចិញ្ចើម ភាគច្រើនពួកគេមើលទៅកាន់តែឆេវឆាវ បំផ្លាញភាពស្រស់ស្អាតនៃរូបរាងរបស់ពួកគេ។ បុគ្គលនេះត្រូវបានគេព្យាករណ៍ថា ជាមនុស្សដែលតែងតែបង្កជម្លោះក្នុងចំណោមសមាជិកគ្រួសារជុំវិញរឿងតូចតាចមួយចំនួន។

ប្រភព៖ បរទេស