ជីវិតស្រ្តីនឹងងាយធ្លាក់រណ្ដៅសោកសៅ គ្មានថ្ងៃមានសុភមង្គលឡើយ បើនៅប្រកាន់ខ្ចាប់ទម្លាប់អាក្រក់ ៤ ក្នុងគ្រួសារ

ទាំងអស់នេះ ជាទង្វើអាក្រក់ ៤ ចំណុច ដែលតែងតែធ្វើឲ្យជីវិតរបស់ស្រ្តីគ្រប់រូបធ្លាក់ចូលក្នុងសភាពលំបាក ការមិនសប្បាយចិត្ត ជីវិតពោរពេញដោយភាពសោកសៅ នឹងគ្មានថ្ងៃមានសុភមង្គលឡើយ។

ការលះបង់ និងការអភ័យទោសច្រើនពេក៖ ជារឿងល្អសម្រាប់ស្ត្រីក្នុងការលះបង់អ្វីគ្រប់យ៉ាងដើម្បីស្វាមី និងកូន ព្រោះនោះគឺជាទំនួលខុសត្រូវ និងលើសពីសេចក្តីស្រឡាញ់ទាំងអស់ដែលមានចំពោះគ្រួសារ។ ប៉ុន្តែទោះបីជាយ៉ាងនេះមែន ក៏​កុំឲ្យមានការ​ជ្រុល​ខ្លាំងពេក បើប្រាកដថា ​ស្រឡាញ់​ប្ដី​ និងកូន​ក៏​ត្រូវ​ស្រឡាញ់​ខ្លួន​ឯងឲ្យបានច្រើន​ដែរ។ ម្យ៉ាងទៀត ការលះបង់​អ្វី​ច្រើន​ពេក​ក៏​មិន​ល្អ​ដែរ ព្រោះពេលខ្លះ​អ្នក​ដែល​ទទួល​ច្រើន​ក៏​មិន​បាន​ឲ្យ​តម្លៃ​ដែរ។

ទន្ទឹមនឹងនេះ ក្នុងគញរួសារស្រ្តី​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ក្នុង​កម្រិត​មធ្យម ចេះវាស់​វែង​ការ​លះបង់​ដើម្បី​ស្វាមី និង​កូនឲ្យបានហ្មត់ចត់។ ហើយក៏មិនមែនជារឿងអាត្មានិយមទេ ក្នុងការគណនាជាមួយប្តី និងកូន ព្រោះទោះអ្នកស្រឡាញ់គ្រប់គ្នាក្នុងគ្រួសារ ត្រូវតែស្រឡាញ់ខ្លួនឯងឱ្យច្រើនបំផុតដែរ។

ធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង៖ មនុស្ស​ស្រី​បើចង់​បាន​សុភមង្គល សូមកុំ​ធ្វើ​អ្វី​ៗ​តែ​ម្នាក់​ឯង ជាពិសេសនៅពេលដែលអ្នក​ដឹង​ថា ​អ្នក​មាន​ប្ដី​នៅ​ក្បែរ​ខ្លួនហើយ។ ទោះបីជាមានប្តីក៏ដោយ ក្នុងនាមជាស្ត្រី​ក៏​មិនគួរធ្វើគ្រប់កិច្ចការទាំងអស់តែម្នាកឯងដែរ ដោយមិនត្រូវធ្វើឲ្យ​មនុស្ស​ប្រុស​មានទម្លាប់​មួយគិតថា មាន​ប្រពន្ធ​ហើយ​គឺមាន​អ្វីគ្រប់​យ៉ាង។

លើសពីនេះ បើ​មនុស្ស​ស្រី​ចង់​បាន​ភាព​សប្បាយ​រីក​រាយ ត្រូវ​តែ​ឱ្យ​បុរស​ដាក់​ស្មា​ចែក​រំលែក​ភាព​នឿយ​ហត់ និង​ការ​លំបាក​ជាមួយគ្នា។ ស្ត្រីមានប្រាជ្ញាចេះកំណត់តម្លៃខ្លួនឯងឱ្យច្បាស់លាស់ នោះប្តីនឹងមានអារម្មណ៍ពេញចិត្តស្រឡាញ់អ្នកដោយស្វ័យប្រវត្តិ។

ងាយស្រួយខ្លាំងពេក៖ ទាំងនេះគឺជាទម្លាប់របស់មនុស្សដែលគ្មានគំនិត ពួកគេមិនអាចសម្រេចចិត្តដោយខ្លួនឯងក្នុងករណីជាច្រើន ហើយធ្វើតាមពាក្សសម្ដីរបស់អ្នកដទៃ។ នោះហើយជាមូលហេតុដែលពួកគេត្រូវបានកេងប្រវ័ញ្ច និងបង្កគ្រោះថ្នាក់យ៉ាងងាយ។

ការរង់ចាំ៖ មនុស្ស​ស្រី​តែង​មាន​ទម្លាប់​រង់ចាំ​បុរស​ដែល​ខ្លួន​ស្រលាញ់​ជា​និច្ច។ ពេលនៅស្រលាញ់គ្នា គេចាំសារគាត់រាល់ថ្ងៃ ចាំសួរពេលហត់ ចាំប្តីមកពីផឹកវិញ។ ពេលរៀបការ ស្ត្រីនឹងរង់ចាំប្តីមកពីធ្វើការ រង់ចាំប្តីរៀបចំខ្លួន។ ប្រាកដណាស់មនុស្ស​ស្រី​នឹង​មិន​ដឹង​ឡើយថា ការ​រង់​ចាំ​បាន​ក្លាយ​ជា​ទម្លាប់​អាក្រក់​ដែល​មនុស្ស​ប្រុស​បង្កើត​សម្រាប់​ខ្លួន​ឯង​រាល់​ថ្ងៃ។

ប្រភព៖ បរទេស