សប្ដាហ៍​ថ្មី ១១-១៧ មេសា ហុងស៊ុយ​ល្អ​ហួស ហិប​មាស​បើក​ហើយ​សម្រាប់​ឆ្នាំ​ទាំង ៣

មួយរយៈពេលចុងក្រោយអ្នកកើតឆ្នាំទាំង ៣ នេះហាក់ជួបរឿងមិនល្អទាល់តែសោះក្នុងជីវិត ប៉ុន្តែនៅសប្តាហ៍ថ្មី ពីចន្លោះថ្ងៃទី ១១ ដល់ ១៧ មេសា នោះពួកគេនឹងមានរាសីឡើងខ្ពស់មកវិញ ហុងស៊ុយក៏ល្អ អាចជួបហិបមាសហិបប្រាក់ទៀតផង៖

អ្នកកើតឆ្នាំមមែ (ពពែ)

Tuong De 1 2152

ជាមនុស្សដែលមានការយោគយល់និងចេះអធ្យាស្រ័យដល់អ្នកដទៃ ហើយរមែងជួយគេដោយមិនចង់បានអ្វីត្រលប់មកវិញឡើយ។ យ៉ាងណាមួយរយៈមុនពួកគេហាក់ជួបបញ្ហាហិរញ្ញវត្ថុ និងភាពរកាំរកូសនាំឲ្យផ្លូវចិត្តមានការសោកសង្រេង។

ដំណឹងល្អតាមក្បួនហោរាសាស្ត្រអ្នកកើតឆ្នាំមមែ នៅចន្លោះថ្ងៃទី ១១ ដល់ ១៧ មេសាខាងមុខនេះ នឹងទទួលបានពរជ័យត្រលប់មកវិញហើយ ពោលនាំឲ្យមានភាពរុងរឿង ជួបរឿងដែលលើសពីការរំពឹងទុក ដូចជាត្រូវបានថ្នាក់លើនៅកន្លែងការងារកោតសរសើរ ដំឡើងប្រាក់ខែឲ្យ រីឯក្នុងអាជីវកម្ម ឬការធ្វើជំនួញនឹងបានជួបអតិថិជនល្អដូចគ្រាប់ពេជ្រ ដែលជួយជំរុញឲ្យអាជីវកម្មអ្នកកាន់តែរលូនទៅមុខបន្ថែមទៀត។

អ្នកកើតឆ្នាំមមី (សេះ)

Ice_screenshot_20220410 145155

ជាមនុស្សដែលមានការគិតបែបសុទិដ្ឋិនិយម ពោលគិតឃើញតែរឿងវិជ្ជមាន ច្រើនជាងអវិជ្ជមាន។ ផ្នត់គំនិតរបស់ពួកគេ គឺប្រកាន់ខ្ជាប់ភាពស្មោះត្រង់ ក្បត់ខ្លួនឯងបាន តែមិនក្បត់អ្នកដទៃ។

ក្រោយឆ្លងកាត់ដំណឹងមិនល្អប៉ុន្មានសប្ដាហ៍មកនេះ ក៏ដល់ពេលដែលអ្នកជួបរឿងល្អត្រលប់មកវិញហើយ ទាំងនៅកន្លែងធ្វើការនិងក្នុងជីវិតប្រចាំថ្ងៃ។ អ្នកនឹងទទួលបានភាពរីកចម្រើនជាងមុន ហើយអាចឆ្លងផុតបញ្ហាដែលជួបប្រទះកន្លងមក ពោលគឺដំណោះស្រាយនៃរឿងទាំងនោះបានលេចចេញមកហើយនៅថ្ងៃទី ១១ ដល់ ១៧ មេសា។

អ្នកកើតឆ្នាំជូត (កណ្តុរ)

Ice_screenshot_20220410 145200

ជាមនុស្សដែលមានភាពរីករាយច្រើន ទោះខាងក្នុងលំបាកប៉ុណ្ណា ក៏ស្នាមញញឹមនៅតែលេចចេញមកដែរ។ ជាងនេះពួកគេចូលចិត្តជួយមិត្តភ័ក្ដិនិងមនុស្សជុំវិញខ្លួនណាស់ ដ្បិតបើជាមនុស្សដែលមិនសូវចេះនិយាយស្តីច្រើនក៏ដោយ។

រាល់ការប្រឈមនឹងបញ្ហាឬការលំបាកនានា ពួកគេរមែងជឿជាក់លើដំណោះស្រាយខ្លួនឯងជាងយោបល់របស់អ្នកដទៃ។ ជាការពិតលាភសំណាងរបស់អ្នកកើតឆ្នាំជូត បានចូលមកដល់ដូចឡើងឋានសួគ៌នៅថ្ងៃទី ១១ ដល់ ១៧ មេសានេះ ហើយអ្នកក៏ដល់ពេលទទួលបានការអភិវឌ្ឍខ្លួន និងជួយឲ្យជីវិតល្អប្រសើរជាងមុនផងដែរ។ សម្រាប់អ្នកកើតឆ្នាំជូត បើកំពុងវិនិយោគក្នុងវិស័យកសិកម្ម សម្រាប់ចុងខែនេះនឹងទទួលបានផលច្រើនពីវា៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក