ចង់ឲ្យការងារជោគជ័យលាភហូរចូលឈឹបៗ តើអ្នកគួរបូជាវត្ថុស័កិ្តសិទ្ធអ្វី ហើយគួរបន់ស្រន់បែបណា? តោះទៅអានចម្លើយពិត

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីបើកបៀមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលចង់ដឹងថា ការគោរពបូជាវត្ថុស័កិ្តសិទ្ធអ្វី ហើយគួរបន់ស្រន់បែបណាឲ្យបានផល ។

Picsart_22 05 28_16 05 13 460

របៀបចាប់ផ្តើម

1). ត្រូវមានសមាធិធ្វើចិត្តឲ្យស្ងប់គិតពីអ្វីដែលអ្នកចង់ដឹង ។

2). រើសសន្លឹកបៀមួយដែលទាក់អារម្មណ៍របស់អ្នក (ហាមលួចមើលចម្លើយមុន)

3). រំកិលទៅអានចម្លើយនៃលេខដែលអ្នកបានរើស ។

សូមជូនពរអោយប្រិយមិត្តជួបតែសំណាងល្អ

Picsart_22 05 28_15 56 04 675

សន្លឹកបៀទី 1 Page of Cups៖ វត្ថុ​ស័ក្តិសិទ្ធ​ដែល​អ្នក​គួរ​បូជា គួរតែជាអាទិទេពឬម្រេញកង្វាល ទេពណាចាឬព្រះហ្កាណេសាព្រមទាំងកុមារទេពជាដើម រីឯការបន់ស្រប់គួរតែផ្តោតលើសេចក្ដីមេត្ដាករុណាពីចាស់ៗ ឬមនុស្សដែលអ្នកកំពុងទំនាក់ទំនងការងារជាមួយ ដើម្បីធ្វើឱ្យគ្រប់យ៉ាងដំណើរការទៅដោយរលូន។

Picsart_22 05 28_15 56 14 359

សន្លឹកបៀទី 2 Knight of Cups៖ វត្ថុ​ស័ក្តិសិទ្ធ​ដែល​អ្នក​គួរ​បូជា គួរតែទាក់ទងនឹងព្រះដំណើរ ការកំចាត់មារឬជ័យជំនៈ ដូចជា ព្រះក្វាន់យូ ព្រះព្រហ្ម ព្រះសិវៈ ព្រះវិស្ណុ ។ល។ ឯការបន់ស្រប់គួរតែផ្តោតលើការបញ្ចប់កិច្ចព្រមព្រាងការងារដោយជោគជ័យ និងជូនពរឱ្យរាល់ឧបសគ្គដែលកើតឡើងរលាយបាត់ ។

Cups14

សន្លឹកបៀទី 3 King of Cups៖ វត្ថុ​ស័ក្តិសិទ្ធ​ដែល​អ្នក​គួរ​បូជា គួរតែទាក់ទងនឹងព្រះសង្ឃ អំពីស្ថេរភាពភាពរឹងមាំហើយគួរជ្រើសរើសឲ្យបានត្រឹមត្រូវផងដែរ ឬព្រះសង្ឃដែលអ្នកកំពុងគោរពក៏បាន ឯការបន់ស្រប់គួរតែផ្តោតលើការរីកចម្រើននៃអាជីព ភាពសប្បុរសនិងការគ្រប់គ្រងប្រកបដោយក្រមសីលធម៌ខ្លួនឯង ៕

ប្រភព៖ បរទេស/ កែសម្រួល៖ Knongsrok