ពេទ្យល្អៗមានច្រើនណាស់! លោកគ្រូពេទ្យវ័យក្មេងម្នាក់ មិនរើសអើយ និងជួយមើលជំងឺជនអនាថាសតិមិនគ្រប់ ដោយមិនគិតប្រាក់!

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយរូប Vanny Seven បានបង្ហោះសរសើរដល់លោកគ្រូពេទ្យវ័យក្មេងម្នាក់ដែលគាត់បានជួយសង្គ្រោះជនអនថាម្នាក់ដែលមានសតិមិនពេញលេញ មានរបួសត្រង់ជើងធ្ងន់ធ្ងរ។ លោកគ្រូពេទ្យបានជួយលាងរហួស លាបថ្នាំ និងរុំរបួស និងជួយកោសក់ហើយផ្តល់ជូនខោអាវដោយមិនគិតប្រាក់។

ខាងក្រោមជាអត្ថន័យទាំងស្រុងដែលគណនីនេះបានបង្ហោះ៖

ពេទ្យមួយចំនួនធំនិងគួររៀនយកគំរូដ៍ល្អតាមលោកគ្រូពេទ្យវ័យក្មេងម្នាក់នេះផង កុំគិតតែពីលុយៗមានលុយបានមើលអ្នកជំងឺ អ្នកជំងឺណាអត់លុយអត់ខ្វល់ អត់ខ្ចីមើលទេ សូមកុំរើសអើងអ្នកអត់ក្រខ្សត់អី គួររៀនយកគំរូតាមលោកគ្រូរពេទ្យវ័យក្មេងនិងខ្លះទៅ។

មន្ទីពេទ្យបង្អែកជីភូ ថ្ងៃពុធ ទី ១២ ខែធ្នូ ឆ្នាំ ២០១៨ ៖ ក្រុមគ្រូពេទ្យមន្ទីពេទ្យបង្អែកជីភូបានជួយសង្គ្រោះជនអនាថានិងមានបញ្ហាសតិអារម្មណ៏ ដែលមានរបួសត្រង់ប្រអប់ជើង ដូចជា លាងរុំរបួស និងបានជួយកោរសក់ ក៏ដូចជាផ្តល់នូវខោអាវ និងសំអាតខ្លួនប្រាណជូនគាត់។ សូមអរគុណ

Screen Shot 2018 12 14 At 6.09.11 PM

48052550_465504273978581_6729267661731004416_n

48275090_465504300645245_1472104941261684736_n

48374913_465504337311908_5358570145323155456_n

48368665_465504357311906_6476358705779572736_n

 

ប្រភព៖ Vanny Seven