ប្រពន្ធខ្ញុំមិនមែនខ្លា រឿងអីខ្ញុំត្រូវខ្លាច

រាល់ថ្ងៃ ចេញពីផ្ទះទៅធ្វើការ ចេញពីធ្វើការខ្ញុំទៅផ្ទះ មិនដែលឱ្យហួសម៉ោង ហួសទៅណាទៅណីលិចកើតឡើយ ហេតុនេះហើយ ទើបធ្វើឱ្យខ្ញុំហាក់មានគម្លាត ឃ្លាតឆ្ងាយពីមិត្តរួមការងារ និងមិត្តភក្តិជាច្រើន ព្រោះមិនដែលទៅណាមកណា ស៊ីផឹកខាងក្រៅជាមួយពួកគេ។

មិត្តម្នាក់សួរខ្ញុំថា ៖ ហើយវាថីហែង! អីក៏ខ្លាចប្រពន្ធម៉េះ តាំងពីការហើយ លេងហ៊ាន ដើរលេងស៊ីផឹកខាងក្រៅជាមួយពួកម៉ាក ចេញពីធ្វើការក៏ទៅផ្ទះលឿនៗ ខ្លាចផ្ទះរត់ចោល ឬខ្លាចប្រពន្ធសំពងហា៎? ចឹងៗអី រស់នៅមានន័យអី មិនបានសប្បាយ ស៊ីផឹកអីផងហ្នឹង។

ខ្ញុំក៏តបទៅគេវិញថា ៖ ខ្ញុំមិនបានខ្លាចប្រពន្ធទេ ព្រោះប្រពន្ធខ្ញុំមិនមែនខ្លា តែខ្ញុំគោរពគាត់ ព្រោះគាត់ជាមនុស្សស្រីតែម្នាក់ ដែលតែងតែនៅក្បែរ លើកទឹកចិត្តខ្ញុំពេលខ្ញុំលំបាក អ្នកគ្រប់គ្នា​មានមុខជួបខ្ញុំ តែពេលខ្ញុំសប្បាយ ស៊ីចាយតែប៉ុណ្ណោះ។ ហើយគាត់ក៏មិនបានហាមប្រាម ឬបិទសិទ្ធ មិនឱ្យខ្ញុំដើរលេងស៊ីផឹកជុំមិត្តភក្តិដែរ តែខ្ញុំខ្លួនឯង ដែលមិនចង់ស៊ីផឹកខាងក្រៅ ព្រោះដើរលេង ស៊ីផឹកយូរៗទៅ ក៏មិនឃើញបានស្អីមកវិញ ក្រៅតែពីអស់លុយ ស៊ីផឹកមិនស្រួល ប្រកាន់ វ៉ៃកាប់ចាក់គ្នាទៀត។ ហើយកុំនិយាយថា មានន័យស្អីជីវិត បើមិនបានដើរលេងស៊ីផឹកខ្លះនោះ? ជីវិតខ្ញុំមិនបានមានន័៧ ដោយសារការស៊ីផឹកជុំមិត្តភក្តិ ក្អាកក្អាយ ស្រីញី ធ្វើបាបចិត្តប្រពន្ធបែបហ្នឹងទេ។ វាសប្បាយ និងមានសុភមង្គលបំផុតហើយ ដែលខ្ញុំបានចេញពីធ្វើការ ទៅដល់ផ្ទះ បានឃើញប្រពន្ធខ្ញុំញញឹម ពោរពេញដោយភាពកក់ក្ដៅ ឃើញនាងបានធូរស្រាលក្នុងការធ្វើការងារទាំងពួង។ ក្ដីសុខរបស់ខ្ញុំ គឺបាននៅក្បែរប្រពន្ធខ្ញុំ បាននាំនាងដើរលេង លំហែអារម្មណ៍ មិនមែនសម្ងំស៊ីផឹក សប្បាយជុំមិត្តភក្តិខ្លួនឯងទេ៕

52141375_642360932887800_414977545411231744_n

52306234_644672102656683_223081417398026240_n (1)

52543528_644672535989973_3031993817143181312_n

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក

អំពីអ្នកសរសេររបស់យើង៖