ចង់រស់ស្រួលទាល់ឆ្លាតតិច! ល្បិចចិត្តវិទ្យាប្លែកៗទាំង៦ចំណុចដែលអ្នកគួរសាកល្បងអនុវត្តក្នុងជីវិតអ្នកចាប់ពីពេលនេះតទៅ

ពេលខ្លះ អ្នកប្រាកដជាធ្លាប់សញ្ចឹងគិតហើយថា ប្រសិនបើជីវិតមានរូបមន្តដោះស្រាយដូចលំហាត់គណិតវិទ្យាមិនដឹងជាល្អប៉ុណ្ណា។ តាមពិតទៅអ្នកអាចដោះស្រាយបញ្ហាជីវិតបានយ៉ាងងាយដោយសាកល្បងអនុវត្តល្បិចចិត្តវិទ្យាប្លែកៗទាំង៦ចំណុចនេះ

១. ល្បិចបង្កើតមិត្ត

នៅពេលអ្នកចង់បង្កើនភាពជិតស្និទ្ធជាមួយនរណាម្នាក់ដែលអ្នកមិនសូវស្គាល់ សាកល្បងពឹងគេទៅលើរឿងតូចតាចអ្វីមួយ។ វាអាចជាការពឹងពាក់សាមញ្ញៗដូចជាខ្ចីបុិចឬខ្មៅដៃរបស់ពួកគេឬសាកសួរអំពីយោបល់របស់ពួកគេទៅលើរឿងសំខាន់អ្វីមួយ។ ធ្វើបែបនេះ អ្នកអាចបង្កើនភាពស្អិតរមួតនិងភាពជិតស្និទ្ធជាមួយពួកគេជាងមុនទ្វេដង ហើយគេនឹងចាំជួយអ្នកជានិច្ចនៅពេលមានការ។

Dba9325a5084c1018cf530373f

២. ល្បិចស្ករកៅស៊ូ

ការសិក្សាបានរកឃើញថា ការទំពារស្ករកៅស៊ូអាចជួយបញ្ចុះកម្រិតអរម៉ូន Cortisol (អរម៉ូនបញ្ចេញស្ត្រេស)។ ដូចនេះ នៅពេលដែលអ្នកមានអារម្មណ៍តានតឹងឬមានកំហឹង អ្នកអាចសាកល្បងទំពារស្ករកៅស៊ូលេងៗ តែកុំច្រឡំលេប!។

2abffc53da8b19c0bc243d6221

៣. ល្បិចប្រាប់រឿងអាថ៌កំបាំង

វិធីសាស្រ្តដ៏ល្អបំផុតដើម្បីឱ្យអ្នកដ៏ទៃជឿទុកចិត្តលើអ្នកគឺការប្រាប់រឿងអាថ៌កំបាំងរបស់អ្នកទៅពួកគេ។ និយាយទៅគឺមិនចាំបាច់ជារឿងដែលធំដុំពេកទេ គ្រាន់តែការចែករំលែកព័ត៌មានសំងាត់របស់អ្នកជាមួយអ្នកដ៏ទៃ អាចធ្វើឱ្យគេទុកចិត្តអ្នកជាងមុន។

៤. ល្បិចឱ្យជម្រើស

ប្រសិនបើអ្នកចង់ឱ្យនរណាធ្វើអ្វីមួយដែលគេមិនចង់ធ្វើ អ្នកត្រូវឱ្យគេជ្រើសរើសរវាងពីរជម្រើស។ ឧទាហរណ៍៖ អ្នកត្រូវសួរថា «លុយសងស្អែកឬខានស្អែក?» ជាជាងសួរថា «លុយពេលណាសង?»

Ce07d25271903fc1f6356c01cc

៥. ល្បិចអន្ទងចិត្ត

អ្នកអាចអន្ទងចិត្តឱ្យអ្នកដ៏ទៃពេញចិត្តអ្នកតាមរយៈការចូលចិត្តអ្វីមួយដូចគ្នា។ ជាទូទៅ មនុស្សយើងមានទំនោររាប់អានមនុស្សដែលមានអត្តចរិត អាកប្បកិរិយាឬចំណង់ចំណូលចិត្តដូចគ្នាជាង។

B2ba1e551199e97f378ac724c0

៦. ល្បិចសរសើរ

សរសើរឬលើកទឹកចិត្តមនុស្សជុំវិញខ្លួនអ្នកជារៀងរាល់ថ្ងៃ ទោះបីជាអ្នកអារម្មណ៍មិនល្អក៏ដោយ។ ល្បិចចិត្តសាស្រ្តមួយនេះគឺជាវិធីសាស្រ្តល្អបំផុតដោយសារនៅពេលដែលអ្នកសរសើរអ្នកដ៏ទៃ គេនឹងសប្បាយចិត្តហើយអ្នកក៏ទទូលបានសេចក្តីស្រលាញ់ពីអ្នកដ៏ទៃផងដែរ៕

ប្រភព៖ បរទេស

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN