ស្រលាញ់មនុស្សម្នាក់ត្រូវលះបង់អ្វីខ្លះ?

ស្នេហាគឺជាអ្វីដែលមនុស្សម្នាក់ៗតែងជួបប្រទះក្នុងជីវិត ទោះយូរឬឆាប់។ យ៉ាងណាមិញ ស្នេហាគឺជាទំនាក់ទំនងរវាងមនុស្សពីរនាក់ បានន័យថាដៃគូទាំងសងខាងត្រូវរៀនសម្របខ្លួនទៅតាមកាលៈទេសៈផ្សេងៗដើម្បីអាចរស់នៅជាដៃគូបានយូរអង្វែង។ សេចក្តីលះបង់គឺជាផ្នែកមួយសំខាន់នៅក្នុងទំនាក់ទំនងស្នេហាដែលដៃគូនីមួយៗគួរយល់ដឹងនិងហ៊ានទទួលយក។

483389e2828a62133bd94428c27119b4

១. ពេលវេលា

ការលះបង់ពេលវេលាដើម្បីដៃគូគឺមិនចាត់ទុកថាខាតពេលនោះទេ ប៉ុន្តែពិតជាសំខាន់ខ្លាំងណាស់។ ការផ្តល់ពេលវេលាសម្រាប់ដៃគូបានផ្តល់ឱកាសឱ្យអ្នកទាំងពីរស្វែងយល់ពីគ្នា ដឹងសុខទុក្ខគ្នា និងជាខ្នងបង្អែកសម្រាប់គ្នាទៅវិញទៅមកនៅពេលមានទុក្ខ។ ប្រសិនបើអ្នកនិងដៃគូមិនសូវផ្តល់ពេលវេលាឱ្យគ្នាទៅវិញទៅមកនោះទេ ភាគរយខ្ពស់ទំនាក់ទំនងរបស់អ្នកទាំងពីរនឹងអាចមានថ្ងៃចែកផ្លូវគ្នា។

9c6d910e9a49bd6176475d8f5798d8fc

២. ភាពមិនទៀងត្រង់

ស្នេហាដែលរឹងមាំគឺជាស្នេហាដែលដៃគូមានទំនុកចិត្តលើគ្នាទៅវិញទៅមក។ ការទុកចិត្តបានន័យថាដៃគូអ្នកមានអារម្មណ៍កក់ក្តៅពេលដែលបាននៅជាមួយអ្នកនិងហ៊ានចែករំលែករាល់រឿងរ៉ាវរបស់គាត់ជាមួយអ្នក។ មួយវិញទៀត ទំនុកចិត្តគឺមិនមែនជាអ្វីដែលអាចប្រើអំណាចទឹកលុយទិញបាននោះទេ នៅពេលដែលដៃគូអ្នកបាត់បង់ទំនុកចិត្តលើអ្នកហើយ អ្នកអាចនឹងគ្មានថ្ងៃធ្វើឱ្យអ្វីៗប្រសើរដូចដើមនោះឡើយ។

C118984e1d24da6bc0f2f270baa12efd

៣. ភាពអត្តនោម័ត

ដូចដែលបានដឹងស្រាប់ហើយ  ស្នេហាគឺមានលក្ខណៈជាដៃគូ ដូចនេះអ្នកមិនអាចនាំយកភាពអត្តនោម័តរបស់ខ្លួនចូលមកក្នុងវិថីស្នេហាអ្នកនោះទេ។ អ្នកត្រូវរៀនទទួលយកមតិឬការយល់ឃើញរបស់ដៃគូ និងព្យាយាមយល់ពីអារម្មណ៍ដៃគូអ្នកឱ្យបានច្រើន។ ការធ្វើបែបនេះ ជម្លោះនឹងមិនងាយកើតមានឡើងឡើយដោយសារគូភាគីទាំងសងខាងយល់ពីគ្នាទៅវិញទៅមកនិងចេះសម្របតាម៕

2fc514e4e0680655cbc7492e4f4cad7d

អត្ថបទដោយ៖ Nuth

រូបភាព៖ Pinterest

 

 

អំពីអ្នកសរសេររបស់យើង៖ PECH PHEARUN