សញ្ញាព្រមានទាំង ៥ សម្គាល់ដឹងបានថា រាងកាយរបស់អ្នកឆាប់ចាស់ ទ្រុឌទ្រោម

សញ្ញាទាំង ៥ ខាងក្រោមបង្ហាញថា រាងកាយរបស់អ្នកឆាប់ចាស់ជាងធម្មតា ដូច្នេះ អ្នកគួរតែដឹងពីវិធីដើម្បីកែប្រែ ដើម្បីឱ្យរាងកាយអ្នកឆាប់ស្វាហាប់ និងរឹងមាំឡើងវិញ។

១. ស្បែកស្ងួត

Screen Shot 2021 01 15 At 7.19.19 PM

យោងទៅតាមគ្រូពេទ្យជំនាញខាងសើស្បែកបានឱ្យដឹងថា ជាធម្មតាបន្ទាប់ពីអាយុ 25 ឆ្នាំ សញ្ញានៃភាពចាស់នៅលើស្បែកនឹងចាប់ផ្តើមលេចឡើង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះនឹងកត្តាបរិស្ថានមិនល្អ ភាពតានតឹងការងារដែលអាចធ្វើឱ្យឡើងមុនជាដើម។

នៅពេលអ្នកឃើញថាស្បែករបស់អ្នកស្ងួត មានស្នាមរោល និងស្នាមជ្រីវជ្រួញលេចឡើងជាញឹកញាប់ជាងអាយុអ្នក វាមានន័យថាអ្នកឆាប់ចាស់ណាស់។ អ្នកគួរតែទទួលទានវីតាមីនបន្ថែមពីអាហារធម្មជាតិ និងធ្វើឱ្យមានតុល្យភាពនៃការងាររបស់អ្នក ដូច្នេះអ្នកមិនមានភាពតានតឹងទេ។ ទន្ទឹមនឹងនេះអ្នកក៏គួរប្រើក្រែមលាបស្បែកដើម្បីបំពេញបន្ថែម collagen សម្រាប់ស្បែកផងដែរ។

២. មានស្នាមជ្រួញនៅភ្នែក

Crows Feet

ស្បែកនៅជុំវិញភ្នែកគឺមានសភាពជ្រីវជ្រួញខ្លាំង ដែលធ្វើឱ្យមានភាពងាយស្រួលក្នុងការឆាប់ចាស់។ ហើយមូលហេតុនៃស្នាមជ្រីវជ្រួញជុំវិញភ្នែក អាចមកពីកត្តាជាច្រើនដូចជា កង្វះដំណេក ភាពតានតឹង កាំរស្មីយូវីខ្លាំង…ភាពហើម ស្នាមជ្រីវជ្រួញនៅជើងគឺជាសញ្ញាដែលធ្វើឱ្យអ្នកមើលទៅចាស់ជាងអាយុរបស់អ្នក។

៣. ឆាប់ហត់

Break For A Breather Royalty Free Image 1584470496

នៅពេលអ្នកឃើញថាខ្លួនអ្នកគ្រាន់តែរំកិលបន្តិច ឬឡើងជណ្តើរបន្តិចហើយអ្នកមានអារម្មណ៍នឿយហត់។ នេះបញ្ជាក់ថា អ្នកឆាប់ចាស់ជរា រាងកាយរបស់អ្នកមិនរហវាសដូចអ្វីដែលអ្នកគិតនោះទេ។ នៅពេលមនុស្សម្នាក់កាន់តែអសកម្ម សាច់ដុំនៅក្នុងរាងកាយមានការថយចុះ ហើយកាន់តែខ្សោយទៅៗតាមពេលវេលា។

ដូច្នេះអ្នកគួរតែជ្រើសរើសសកម្មភាពដែលអ្នកចូលចិត្ត ១ ដូចជាជិះកង់ ហាត់យូហ្គា រត់ហាត់ប្រាណ ...។ ដើម្បីធ្វើលំហាត់ប្រាណជារៀងរាល់ថ្ងៃ។ ការហាត់ប្រាណនឹងអាចជួយកាត់បន្ថយភាពតានតឹង ហើយក៏អាចផ្តល់ផលល្អដល់សុខភាពផងដែរ។

៤. សក់ជ្រុះជាប្រចាំ

Hair Loss MAIN

នៅពេលមនុស្សម្នាក់ឆាប់ចាស់ អ័រម៉ូនក្នុងខ្លួនមានការផ្លាស់ប្តូរដែលនឹងជះឥទ្ធិពល និងបណ្តាលឱ្យជ្រុះសក់ ទំពែក…។ ហេតុដូច្នេះហើយ ប្រសិនបើអ្នកសង្កេតឃើញថាសក់របស់អ្នកជ្រុះកាន់តែច្រើន វាជាសញ្ញាមួយបង្ហាញ ថាពិតជាឆាប់ចាស់នាស់។ ផ្លាស់ប្តូរជីវជាតិរបស់អ្នក ញុំាអាហារដែលមានសុខភាពល្អ និងពង្រឹងវីតាមីន និងកូឡាជែនរបស់ស្បែក។

៥. ពិបាកក្នុងការគេង

Screen Shot 2021 01 15 At 7.19.25 PM

ប្រសិនបើអ្នកយល់ថាខ្លួនអ្នកកាន់តែពិបាកគេង គេងមិនលក់ គេមិនបានស្កប់ស្កល់ ឬ ទោះបីវាមិនមែនជាមូលហេតុផ្ទាល់នៃភាពចាស់ក៏ដោយ ក៏វាទាក់ទងយ៉ាងជិតស្និទ្ធនឹងបញ្ហានេះដែរ។ នេះដោយសារតែកម្រិតអរម៉ូន cortisol នៅក្នុងខ្លួនរបស់អ្នកកើនឡើង ដែលបណ្តាលឱ្យមានការថប់បារម្ភអំឡុងពេលគេង៕

ប្រភព​ ៖​ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)