រឿងដ៏អស្ចារ្យនឹងកើតឡើងដោយគ្រាន់តែញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយ មុនពេលគេងរាល់ថ្ងៃ

រឿងដ៏អស្ចារ្យនឹងកើតឡើងដោយគ្រាន់តែញ៉ាំទឹកឃ្មុំមួយស្លាបព្រាបាយ មុនពេលគេងរាល់ថ្ងៃ

ទឹកឃ្មុំជាឱសថមាសរបស់ធម្មជាតិ។ គ្រូពេទ្យបុរាណជនជាតិអឺរ៉ុបជាច្រើនបានផ្តល់យោបល់ឱ្យផឹកទឹកដោះគោ ជាមួយទឹកឃ្មុំមួយស្លាបព្រា ដើម្បីធានាឲ្យគេងឱ្យបានល្អ។ គ្រូពេទ្យបុរាណម៉ិកស៊ិក ក៏ជាអ្នកចេញវេជ្ជបញ្ជាឱ្យតែផឹកទឹកតែជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ មុនពេលចូលគេង ហើយប្រជាជនចិនបុរាណ ក៏ញ៉ាំទឹកឃ្មុំរៀងរាល់យប់ ផងដែរ។ ខាងក្រោមនេះគឺជាឧទាហរណ៏សំខាន់ៗមួយចំនួន ដែលអ្នកគួរញ៉ាំទឹកឃ្មុំរៀងរាល់យប់មុនពេលគេង។

– អ្នកនឹងគេងបានប្រសើរជាងមុន

Honey Tea 768x432
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទឹកឃ្មុំ ត្រូវបានគេផ្ដល់អនុសាសន៍ឱ្យបរិភោគមុនពេលចូលគេង! ទឹកឃ្មុំជំនួយថ្លើមអោយមានសុខភាពល្អ និងធ្វើឲ្យវាផលិតបរិមាណត្រឹមត្រូវនៃ glycogen នៅពេលយប់។ ទឹកឃ្មុំក៏ជួយខួរក្បាលដោយបង្កើនកម្រិតអាំងស៊ុយលីនដែលបញ្ចេញ tryptophan ទៅក្នុងខួរក្បាល។ Tryptophan ត្រូវបានបម្លែងទៅជា serotonin ដែលបន្ទាប់មកបង្កើតបានជា melatonin។ មនុស្សជាច្រើនហៅ Melatonin ថាជាអ័រម៉ូនល្អពីព្រោះវាជួយពង្រឹងប្រព័ន្ធភាពស៊ាំនិងបង្កើតជាលិកាឡើងវិញអំឡុងពេលសម្រាក។ មិនត្រឹមតែ melatonin ជួយអ្នកនៅពេលដែលអ្នកគេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយអោយអ្នកក្រោកពីដំណេកដោយស្រឡះមុខមាត់ផងដែរ។

– អ្នកនឹងស្រក់ទំងន់

Eating Hone
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទឹកឃ្មុំដើរតួជាអ្នកបង្កើនថាមពលសម្រាប់ថ្លើមដែកជួយឲ្យផលិតបានជាតិស្ករច្រើន។ នៅពេលដែលជាតិគ្លុយកូសត្រូវបានផលិតវាព្រមានខួរក្បាលថាកម្រិតជាតិស្ករខ្ពស់ និងពង្រឹងវាដើម្បីបញ្ចេញអ័រម៉ូនដុតខ្លាញ់។ ដើម្បីឱ្យស្រកទំងន់ អ្នកត្រូវតែញ៉ាំទឹកឃ្មុំ។ លើសពីនេះទៀតអ្នកត្រូវផឹកទឹកក្តៅជាមួយនឹងទឹកឃ្មុំ 3ស្លាបព្រាមុនពេលចូលគេង (ដើម្បីធានាថាអ័រម៉ូនដុតជាតិខ្លាញ់នៅតែបន្តពេញមួយយប់)។

វាពិបាកក្នុងការកាត់បន្ថយជាតិស្ករចេញពីអាហាររបស់អ្នកទាំងស្រុងណាស់។ ប្រសិនបើអ្នកផឹកកាហ្វេជាមួយស្ករស អ្នកត្រូវដោយទឹកឃ្មុំវិញ។ អ្នកមិនអាចញ៉ាំអាហារមិនល្អច្រើនពេកទេ ហើយអ្នកត្រូវប្រុងប្រយ័ត្នជាមួយអ្វីដែលអ្នកធ្វើសម្រាប់អាហាររបស់អ្នក (ជាតិស្ករនៅគ្រប់ទីកន្លែង)។ ប្រសិនបើអ្នកប្តេជ្ញាចិត្ត អ្នកប្រាកដជានឹងឃើញលទ្ធផល។

– អ្នកនឹងមានអារម្មណ៍ជឿជាក់លើខ្លួនឯង

Happy1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ទឹកឃ្មុំអាចជួយសម្រួលដល់ការឈឺបំពង់ក ហើយវាក៏ដើរតួជាថ្នាំក្អកផងដែរ។ ពីរស្លាបព្រាកាហ្វេទឹកឃ្មុំនឹងធ្វើឱ្យស្ងួតដំណើរការបានល្អ សូម្បីតែឈឺក្បាលក៏វាអាចជួយបានដែរ ប៉ុន្តែមិនត្រូវប្រើចំពោះកុមារអាយុក្រោម ១ឆ្នាំទេ។ នៅនូវែលសេឡង់ និងអូស្ត្រាលីទឹកឃ្មុំត្រូវបានប្រើដើម្បីព្យាបាលស្នាមរបួស។ ទឹកឃ្មុំនេះអាចបញ្ឈប់ការឆ្លងរោគ។