ឆ្នាំ​នេះ​លំបាក​ច្រើន​ហើយ តែ​​ដល់​ឆ្នាំ​ក្រោយ ២០២៤ អ្នក​កើត​ឆ្នាំ ៣ ចូលង៉ូវហេង កេណ្ឌលាភ ៨ ទិស

តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ឆ្នាំ​ក្រោយ ២០២៤ ពួក​គេ​នឹង​មាន​ជោគជតា​រាសី​ឡើង​ខ្ពស់​ត្រដែត ង៉ូវហេងចូលមកឆឹបៗ ដឹក​ទ្រព្យ​ធំ មាន​លទ្ធភាព​ទិញ​បាន​ផ្ទះ​ថ្មី​ឡាន​ថ្មី៖

អ្នក​កើត​ឆ្នាំ​ជូត​ (កណ្តុរ)

1

ពួក​គេ​រមែង​ជា​មនុស្ស​មាន​ភាព​ច្នៃប្រឌិត ហ៊ាន​និយាយ​ហ៊ាន​ធ្វើ មិន​សូវ​ចេះ​រុញរា​។ មនុស្ស​នេះ​ពីធម្មជាតិ អំណោយទាននូវភាព​មាន​ស្មារតី​ល្អ ហើយ​ពូកែ​គិត​ខ្លាំង​ណាស់ មើលឃើញអ្វីយ៉ាងឆាប់រហ័ស សឹងតែពេលខ្លះ រឿងខ្លះ មើលឃើញមុននូវផលចំណេញ ការខាតបង់ ក៏ដូចជាផ្លូវក្រោយទុកបម្រុងដើរ។

យ៉ាងណា ចូល​ដល់​ឆ្នាំ ២០២៤ ខាង​មុខ តាម​ហោរាសាស្រ្ត​ ម្ចាស់ឆ្នាំកណ្តុរ នឹង​មានវិញ្ញាណ​ល្អ​តាម​ថែ​រក្សា​ ហើយ​ផ្កាយលើក​យីអ៊ុន​នឹង​នៅ​ក្បែរ​ពួកគេ​ជានិច្ច។ ប្រសិន​បន្ត​ចេះ​ចាប់​យក​ឱកាស​ ចាំសង្កេតមើល ​នៅ​ឆ្នាំ​ក្រោយ នឹង​អាច​កែប្រែ​ជីវិត​ឲ្យ​ផ្លាស់​ទៅ​ទំព័រ​ថ្មី​ដ៏​រុងរឿង​មួយ​ទៀត។

រៀបនឹងដល់ផ្លូវជោគជ័យ អ្នកក៏ត្រូវចាំទុក កុំភ្លេចឲ្យសោះ នៅកន្លែងកើត កន្លែងចាប់ផ្តើមពីគ្រាលំបាក ហើយម្យ៉ាងទៀត ក៏ឆ្លៀតសាកថ្មជីវិត ជាការប៉ះប៉ូវលួងដួងចិត្ត ដែលបានខិតខំអស់កាលជាយូរផង។

អ្នក​កើត​ឆ្នាំ​មមី (សេះ)

2

នៅ​ឆ្នាំ ២០២៣ នេះ ត្រីមាសដំបូង​ពួក​គេ​ហាក់​ជួប​រឿងរ៉ាវ​លំបាក​ច្រើន បញ្ហា​ចូល​មក​គ្រប់​ទិស និង​ប៉ះពាល់​ការ​រស់នៅ​ជា​ខ្លាំង។ ក៏ប៉ុន្តែព្រះនាំសំណាង មិនឲ្យអ្នករស់ត្រាំក្នុងភាពជូរចត់ ភាពក្រខ្សត់យូរតទៅទៀតឡើយ ដោយឆាប់ៗនេះហើយ ង៉ូវហេង កេណ្ឌលាភ ៨ ទិស នឹងត្រូវចូលមកដល់។

ចាំមើល ​ចូល​ដល់​ឆ្នាំ​ក្រោយ ២០២៤ ផ្កាយ​លើក​យីអ៊ុន​នឹង​ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ​តាំង​ពី​ដើម​ឆ្នាំ​ទៅ ពោល​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​ដ៏​ធំ​មួយ។ អ្នក​កើត​ឆ្នាំ​មមី​នេះ​សោត ក៏​នឹង​អាច​បោះជំហាន​ថ្មី ទាំង​ក្នុង​អាជីព​ការងារ ឬ​ជំនួញ ហើយ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ក្បែរ​ខ្លួន​មាន​ការ​ច្រណែន​នឹង​ជោគជ័យ​ដែល​អ្នក​សម្រេច​បាន។

អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក)

3

មនុស្ស​ដែល​កើត​ឆ្នាំ​ជ្រូក​ជា​ទូទៅ​ច្រើន​តែ​ស្វាហាប់ និង​រហ័ស ហើយ​មាន​ចរិត​ល្អ ​ពូកែ​ខាង​ទំនាក់ទំនង រួចបើមានកូនមិនថាកូនប្រុសកូនស្រី ក្នុងនាមម្ចាស់ឆ្នាំកុរ ជាឪពុកម្តាយ ក៏តែងចេះប្រដៅ ណែនាំអប់រំ ឲ្យដើរតាមគន្លងយ៉ាងត្រឹមត្រូវ។

ចូល​ដល់​ឆ្នាំ​ក្រោយ ២០២៤ ពួក​គេ​នឹង​មាន​ទ្រព្យ​ធំ​ចូល​មក​ដល់ ហើយ​អាច​មាន​លទ្ធភាព​ទិញ​ផ្ទះ ទិញ​ឡាន ដែល​ពួក​គេ​ស្រមៃ​ចង់​បានអស់កាលជាយូរ។ មនុស្ស​នេះ​ខិតខំ​ខ្លាំង​ណាស់ មិនដែលគិតដេកសំកុក រង់ចាំសំណាងនោះទេ ម្ល៉េះតេឡេចុចហៅសំណាងពីឋានលើ ក៏​ដល់ពេលត្រូវបញ្ជា ហៀរតែមាសតែប្រាក់ លុយកាក់យ៉ាងសន្ធឹក មកក្នុងជីវិតអ្នកកើតឆ្នាំទី ១២ នៅឆ្នាំបន្ទាប់នោះឯង៕

ប្រភព៖ បរទេស​ | ប្រែ​សម្រួល៖ ក្នុង​ស្រុក