អ្នក​ខ្លះ​ថា​អាក្រក់​មើល តែ​អត់​ដឹង តាមពិត​ផ្នែក​ទាំង​ ៣ លើ​ដង​ខ្លួន​ស្ត្រី បើ​ដុះ​ក្រាស់ឃ្មឹក​គឺ​ជា​សញ្ញា​អាយុ​វែង​ទៅ​វិញ​ទេ

ស្រ្តី​ដែល​មាន​ផ្នែក​ទាំង ៣ ខាង​ក្រោម​នេះ​ ដុះ​ក្រាស់ឃ្មឹក​ នោះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា នាង​មាន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​នានា​ទាប ដែល​នាំ​ឲ្យ​នាង​អាច​រស់នៅ​ដោយ​មានសុខភាពល្អ ​អាយុ​វែងតទៅមុខ៖

៣) សក់​ក្រាស់

Ice_screenshot_20210829 143341

មនុស្ស​ស្រី​ដែល​មាន​សក់​ក្រាស់​ ជា​មនុស្ស​មាន​សុខភាព​ល្អ។ សក់​ក្រាស់​មើល​ទៅ​ឃើញ​ក្មេង​ជាង​វ័យ ហើយ​តាម​ទស្សនៈ​វេជ្ជសាស្រ្ត​គេ​និយាយ​ថា ជា​សញ្ញា​បង្ហាញ​ច្បាស់ តម្រង​នោម​និង​ចរន្ត​ឈាម​គឺ​នៅ​ល្អណាស់។

ជា​ទូទៅ​នៅ​ពេល​ខ្សោយ​តម្រង​នោម វា​មិន​អាច​បញ្ចេញ​កាក​សំណល់​បាន​ល្អ​ទេ នាំ​ឲ្យ​ស្ទះ​ឈាម បណ្តាល​ឲ្យ​សក់​ជ្រុះ ដូច្នេះ​បើ​សក់​របស់​អ្នក​នៅ​ក្រាស់​ល្អ ខ្មៅ​រលើបរលោង មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ដែល​អាច​រស់នៅ​យូរ​ឆ្នាំ​ទៅមុខ​ទៀត។

២) រោម​ចិញ្ចើម​ក្រាស់

Ice_screenshot_20210829 143338

រោម​ចិញ្ចើម​ក្រាស់ ក៏​ជា​សញ្ញា​បង្ហាញ​ច្បាស់​ផង​ដែរ ថា​រាងកាយ​របស់​អ្នក​នៅ​ពោរពេញ​ដោយ​សុខភាព​ល្អ ព្រោះ​ចរន្ត​ឈាម​នៅ​រត់​ស្រួល ហើយ​មាន​តុល្យភាព​ខាង​ក្នុង​រាងកាយ មិន​ងាយ​មានជំងឺផ្សេងៗមកបៀតបៀនឡើយ។

១) ជើង​មាន​រោម​ច្រើន

20190930_095911_798099_ram Long.max 800x800

ផ្នែក​ជើង​ដុះ​រោម​មក​ច្រើន​ខុស​ពី​មនុស្ស​ស្រី​ទូទៅ ខ្លះ​សឹង​តែ​ដូច​ជា​បុរស​ទៅ​ហើយ តាម​ក្បូន​ចិន​បុរាណ​គេ​ប្រាប់​ថា វា​តំណាង​ឲ្យ​រាងកាយ​យើង​អាច​បន្សាប​ជាតិ​ពុល​បាន​ល្អ ហើយ​រោម​ជើង​នេះ​សោត​វា​ជួយ​កម្ចាត់​បាក់តេរី​លើ​ស្បែក និង​ធ្វើ​ឲ្យ​រាងកាយ​មាន​តុល្យភាព​សីតុណ្ហភាព​ល្អ​ថែម​ទៀត​ផង។ ដូច្នេះ​ស្រ្តី​មាន​រោម​ជើង​ច្រើន មិន​គួរ​ខ្មាស​អៀន​នោះ​ឡើយ។

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក