វីតាមីន ៣ ទម្លាប់ ៤ មិន​ត្រូវ​មើល​រំលង ធានា​ជួយ​ឲ្យ​ស្បែក​នៅ​ក្មេង​ជាង​​វ័យ​កាន់​ឆ្នាំ

តាម​រយៈ​អាថ៌កំបាំង​ថែ​រក្សា​សម្រស់​ដូច​បង្ហាញ​ខាង​ក្រោម​ទាំង ៥ ចំណុច ធានា​អាច​ជួយ​ឲ្យ​អ្នក​នឹង​មាន​សម្រស់​ក្មេង​ជាង​វ័យ​កាន់​ឆ្នាំ៖

១) ការ​ផ្គត់ផ្គង់​វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​ត្រូវ​ការ

Vitamin E Oil 732x549 Thumbnail 732x549

វីតាមីន C: វា​ដើរ​តួ​ជួយ​បង្កើន​ភាព​ធន់​ដល់​រាងកាយ ជួយ​ឲ្យ​ប្រព័ន្ធ​ឈាម​រត់​ស្រួល​និង​ជំរុញ​ដល់​ការ​ផលិត​កូឡាជែន​យ៉ាង​មាន​ប្រសិទ្ធភាព។ ជា​រួម​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ដំណើរការ​ថែ​រក្សា​ស្បែក។

វីតាមីន A: វា​ដើរ​តួ​ក្នុង​ការ​បញ្ចៀស​ការ​ឡើង​មុន និង​ការ​គ្រប់គ្រង​ក្រពេញ Sebaceous។ ទន្ទឹម​នេះ វា​ក៏​ជំរុញ​ដល់​ការ​ផលិត​កោសិកា​ថ្មី​ផង​ដែរ។

វីតាមីន E: វា​ជួយ​ប្រឆាំង​ស្បែក​ស្ងួត ជ្រីវជ្រួញ និង​កោសិកា​ងាប់។ ការ​បន្ថែម​វីតាមីន E នឹង​ជួយ​ឲ្យ​ស្បែក​មាន​សភាព​ទន់ល្មើយ និង​ការពារ​ស្បែក​ពី​កាំ​រស្មី​អ៊ុលត្រាវីយូឡេ។

២) ការ​ធ្វើ​លំហាត់ប្រាណ

Ice_screenshot_20210830 122758

គួរ​ឆ្លៀត​ធ្វើ​លំហាត់ប្រាណ​ជា​រៀងរាល់​ថ្ងៃ មិន​ថា​តែ​លំហាត់ប្រាណ​ស្រាល​ដូច​ជា​យូហ្គា​ជា​ដើម​នោះ ក៏​អាច​កាត់​បន្ថយ​បញ្ហា​ស្រ្តេស ធ្វើ​ឲ្យ​ចរន្ត​ឈាម​ដើរ​ល្អ និង​បន្ថែម​ភាព​រឹងមាំ​សម្រាប់​រាងកាយ​របស់​យើង​ទៀត​ផង។

៣) គេង​លក់​ស្កប់ស្កល់

Ice_screenshot_20210830 122753

ត្រូវ​ធានា​ថា​ខ្លួន​ឯង​អាច​គេង​លក់​បាន​គ្រប់គ្រាន់ ព្រោះ​កង្វះ​ការ​គេង នឹង​ធ្វើ​ឲ្យ​អសមត្ថភាព​ដល់​ការ​ផលិត​អ័រម៉ូន​ចាំ​បាច់​មួយ​ចំនួន​បណ្តាល​ឲ្យ​ស្បែក​ឡើង​ខ្មៅ ស្រអាប់ និង​កើត​មុន។ ស្បែក​ត្រូវ​ការ​សម្រាក និង​ជួសជុល​បង្កើត​ឡើង​វិញ​នៅ​កំឡុង​ពេល​គេង​នេះ​ឯង ដូច្នេះ​ការ​គេង​លក់​ស្កប់ស្កល់​និង​គ្រប់គ្រាន់​ក៏​ជា​ចំណែក​ ចូលរួម​ចិញ្ចឹម​ស្បែក​បាន​យ៉ាង​ល្អ​ផង​ដែរ។

២) ទទួល​ទាន​អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម

Ice_screenshot_20210830 122803

វិធី​ងាយ​បំផុត​គឺ​ជ្រើសរើស​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ដូច​ជា​ប៉េងប៉ោះ បឺរី ខ្ទឹម​ស ​ខ្ញី ដែល​នេះ​ជា​ប្រភេទ​អាហារ​អាច​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់ ហើយ​អាហារ​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ផ្សេង​ទៀត​ដូច​ជា​ស៊ុត សាច់​ត្រី និង​មាន់​ជា​ដើម។

១) បន្ធូរ​អារម្មណ៍​តាម​រយៈ​ការ​ទទួល​ទាន​តែ

Ice_screenshot_20210830 122746

សារធាតុ​ប៉ូលីហ្វេណុល​ដែល​មាន​នៅ​ក្នុង​តៃ​បៃតង​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​ដល់​ក្រពះ​ពោះវៀន និង​ជួយ​បន្ធូរ​អារម្មណ៍​យើង​បាន​យ៉ាង​ល្អ។ លើស​ពី​នេះ​វា​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន C និង​សារធាតុ​រ៉ែ​ខ្ពស់ ដែល​ជួយ​ចិញ្ចឹម​ស្បែក ឲ្យ​ឡើង​តឹងណែន​ល្អ ហើយ​បំបាត់​រង្វង់​ខ្មៅ និង​ស្នាម​ជ្រួញ​មួយ​ចំនួន​ទៀត​ផង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក