ត្រៀមៗ សួនទឹកធំជាងគេបង្អស់នៅកម្ពុជា ​ជិតបើកដំណើរការហើយ គឺនៅក្នុងខែក្រោយនេះតើ!

ភ្នំពេញ៖ ថ្មីៗនេះ សួនទឹកកម្សាន្តដ៏ធំមួយកន្លែង បាននឹងកំពុងតែសាងសង់ជិតរួចរាល់ ហើយគ្រោងនឹងបើកឱ្យចូលលេង​សាកល្បង​នៅខែ កក្កដា ឆ្នាំ ២០១៩នេះ បន្ទាប់មក​នឹងបើក​ដំណើរការ​ជាផ្លូវការ​ឱ្យចូលលេង​កម្សាន្ដ​នៅដើម​ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខ។

សួនទឹកកម្សាន្ដនេះមានឈ្មោះថា «  ហ្គាដិន ស៊ីធី វ៉តធើផាក »  ត្រូវបានគេដឹងថានឹងក្លាយទៅជាសួនទឹកធំជាងគេបង្អស់នៅកម្ពុជា ​ដោយទីតាំង​សាងសង់​នៅ​ក្បែរ​គ្នា​នឹង​សួន​សត្វ​ «​ ភ្នំពេញ សាហ្វារី » ។ ​សួន​ទឹក​កម្សាន្ត​នេះមាន​កន្លែង​សំខាន់ៗ ដូចជា សមុទ្រ​សិប្បនិម្មិត ដែល​ទឹក​រលក​កម្ពស់​៣​ម៉ែត្រ​កន្លះ ទឹក​ជ្រោះ​ធ្លាក់​ដ៏​ស្រស់​ស្អាត កន្លែង​រំអិល​ទឹក​ខ្ពស់ ទឹករាំ​តាម​ចង្វាក់​ភ្លេង កន្លែង​ក្មេង​លេង​ និង​កន្លែង​លេងសប្បាយៗសំខាន់ៗ​ជាច្រើនផ្សេង​ទៀតផងដែរ។ បន្ថែមពីនេះ សួន​ទឹក​កម្សាន្តនេះ នឹងត្រូវបានសាងសង់តាម​រចនាបថ​សម័យ​អង្គ រ​ដែល​មាន​រូប​អប្សរា សត្វដំរី ប្រាសាទបាយ័ន អង្គរវត្ត ដោយលាយ​ឡំ​ទៅនឹង​រចនាបថ​សម័យ​ទំនើប​មក​ពី​អឺរ៉ុប និង​អាមេរិក ផងដែរ។

គួរឱ្យដឹងផងដែរថា សួន​ទឹក​កម្សាន្ត « ហ្គាដិនស៊ីធី​ វ៉តធើផាក » នេះសាងសង់លើ​ផ្ទៃ​ដី ៦ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញជាប់នឹងសួនសត្វ «​ ភ្នំពេញ សាហ្វារី » ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

រូបភាព៖ ​រូបតំណាងប៉ុណ្ណោះ ​ដើម្បីឱ្យជ្រាបច្បាស់ ​សូមមកកម្សាន្តពេលបើកដំណើរការ។

Cartoon6

Cartoon Network Amazone 2

Cartoon Network Amazone Waterpark Pattaya NevAgency_com Thailand Tours Activities And Transfers 13 1024x576 1024x576

Cartoon Network Amazone Waterpark Turner