ព្រឹត្តិការណ៍ទស្សនាកុនជុំគ្នាដ៏ធំនៅកម្ពុជា រៀបចំដោយ ពោតផ្ទុះ សហការជាមួយ Prime Cineplex មានកម្មវិធីពិសេសសប្បាយប្លែកដែលមិនធ្លាប់មានពីមុននៅកម្ពុជា

ភ្នំពេញ៖ ពិតជាពិសេសណាស់ សម្រាប់អ្នកដែលចូលចិត្តមើលកុន  ហើយចង់ទស្សនាកុនជួបជុំគ្នាជាមួយនឹងអ្នកដែលមានចិត្តស្រលាញ់ភាពយន្តដូចគ្នា ដោយ ពោតផ្ទុះ - Popcornkh ​ជាគេហទំព័រហ្វេសប៊ុកនិយាយ និងវិភាគកុន ដែលមានចំនួនអ្នកគាំទ្រចុច ​Likes  ច្រើនជាងគេដល់ទៅជាង ​30k បានរៀបចំ « ព្រឹត្តិការណ៍ទស្សនាកុនជាមួយគ្រួសារពោតផ្ទុះ លើកទី២​​ » រឿង  Spider-Man: Far From Home បន្ទាប់ពីទទួលបានភាពជោគជ័យយ៉ាងសម្បើមនៅក្នុងកម្មវិធី « ព្រឹត្តិការណ៍ទស្សនាកុនជាមួយគ្រួសារពោតផ្ទុះ​» លើកទី១ ​ក្នុងការទស្សនារឿង ​Avengers: End Game  កន្លងមក។

ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ នឹងផ្តល់ឱកាសឱ្យអ្នកចូលរួមទស្សនា មានភាពរីករាយតាមរយៈការមើលកុនជុំគ្នា ​១ ​Hall  ១គ្រួសារ ​ទាំង ​២៩៩កៅអី នៅក្នុង ​Hall 3D Dolby Atmos ដែលជា Hall ធំទូលាយ ជាមួយបច្ចេកវិទ្យា Dolby Atmos សំលេងដ៏ល្អគ្មានពីរ ក្នុងរោងភាពយន្តទំនើបស្តង់ដាកូរ៉េដំបូងបង្អស់នៅកម្ពុជា ​Prime  Cineplex ដោយការចុះឈ្មោះចូលរួមមានតម្លៃត្រឹមតែ​ 3.5$  តែប៉ុណ្ណោះ។

1

តែអ្វីដែលកាន់តែពិសេសទៅទៀតនោះ ​មុននឹងចាក់បញ្ចាំងខ្សែភាពយន្ត អ្នកដែលចូលរួមនឹងទទួលបានភាពរីករាយជាមួយនឹងកម្មវិធីកម្សាន្តសប្បាយៗដូចជា៖

-ការទទួលទានអាហារសម្រន់ជុំគ្នា Finger Food

-ការសម្តែង ​ ​Cosplay Show ពិសេសជាមួយនឹងអាយដល ​Spider Iron Suit និង ​Black Spider-Man

Cosplay Special Show Copy

-ការបង្ហាញក្បាច់រាំពិសេសពី ក្រុមរាំដ៏ល្បី

-ការបង្ហើរសំនៀងដ៏ក្រអួនក្រអៅ ​ពីតារាចម្រៀងស្រីស្អាត Ry Rangsey ដែលមានឈ្មោះល្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក

65490386_467578284020379_2694263917135265792_n

-ការលេងហ្គេម និងឆ្លើយសំនួរ ​ទទួលបានរង្វាន់អាថ៌កំបាំង​

-ជំនួបរវាងអេតមីន និងហ្វេនពោតផ្ទុះ (Meet and Greet)

MEET AND GREETING FAN Copy

-ការថតរូបកម្សាន្តសប្បាយជុំគ្នា ដោយសេរី ​ពីសំណាក់ កំពូល ​Photography​​ ល្បីៗ

-ការថតវីដេអូបទសម្ភាសខ្លីៗ ​ជាមួយនឹងកម្មវិធីពិសេសៗសប្បាយៗជាច្រើនមុខទៀត។

គួរឱ្យដឹងផងដែរថា កម្មវិធីជួបជ៉ំគ្នាទស្សនាកុនជាមួយគ្រួសារពោតផ្ទុះរឿង Spider-Man: Far From Home ​នឹងធ្វើឡើងនៅ ថ្ងៃសុក្រ ទី ០៥ ​ខែ កក្កដា ឆ្នាំ ​២០១៩ នៅរោងភាពយន្ត Prime Cineplex នៅផ្សារទំនើប សុវណ្ណា ​ចាប់ពីម៉ោង ៤ ល្ងាចតទៅ។ ដោយ​កម្មវិធីដ៏ធំ និងកក្រើកដែលមិនធ្លាប់មានពីមុននៅកម្ពុជាមួយនេះនេះ ​ត្រូវបានរៀបចំឡើងដោយក្រុម ​ពោតផ្ទុះ-PopcornKh ផ្ទាល់ សហការជាមួយនឹងរោងភាពយន្ត​ទំនើប Prime Cineplex Cambodia រួមទាំងមានមានដៃគូឧបត្ថម្ភដូចជា៖

ឧបត្ថម្ភធំដោយៈ

-ទីក្រុងម៉ូត City Mode  ហាងលក់សំលៀកបំពាក់បុរសទាន់សម័យ​ ដែលបានសហការឧបត្ថម្ភធំ​ដល់​កម្មវិធី​ ដែលមានអាស័យដ្ឋាន​ នៅផ្លូវកម្ពុជាក្រោម​ ផ្ទះលេខ​ 334-336 ខាងកើតស្តុបណានជីង​ ចំងាយ​ 30 ម៉ែត្រ​ មានលេខទំនាក់ទំនង 086 482 112 ។

ទីក្រុងម៉ូត Copy

សហការឧបត្ថម្ភដោយៈ

-Klassy Watches ហាងលក់នាឡិកាដៃបុរស-នារីទាន់សម័យ បានសហការឧបត្ថម្ភ​ដល់​ ការរៀបចំកម្មវិធីមានទីតាំងនៅផ្ទះលេខ​ 45Eo ផ្លូវលេខ 240 ខាងលិច ឆៀងខាងត្បូងព្រះបរមរាជវាំង ចំងាយ​ 50 ម៉ែត្រ​ ទូរសព្ទ័លេខ 015 751 077។

Klassy Watches Sponsors Copy

- BN Lighting មានផ្តល់នូវសេវាកម្ម ជួល និងរៀបចំភ្លើងពណ៌គ្រប់ប្រភេទ ព្រមទាំងកម្រាលព្រំសម្រាប់កម្មវិធីដ៏ស្រស់ស្អាត ដែលបានជួយឧបត្ថម្ភក្នុងកម្មវិធី អាចទំនាក់ទំនងតាមទូរស័ព្ទលេខ 069 939 093។

BN Lighting And LED Screen Sponsors Copy

កុំភ្លេចណា! ​ចូលរួមព្រឹត្តិការណ៍ដ៏សប្បាយរីករាយមួយនេះឱ្យបានច្រើនកុះករ  ​ដើម្បីទទួលបានការកម្សាន្តពិសេសៗ លើសពីការមើលកុន!