សួនមេអំបៅ នៅក្រុងកែប  បានទៅលេងឬនៅ ឡើងស្អាតប្លែកអាចប្រលែងលេងជាមួយមេអំបៅចម្រុះពណ៌ឡើងច្រើនប្រភេទ

ខេត្តកែប៖ កែប គឺជាខេត្តថ្មីមួយដែលបានបំបែកចេញពីខេត្តកំពតនៅក្នុងឆ្នាំ ​២០០៨  និងជាខេត្តមួយក្នុងចំណោមខេត្តទាំង៤ដែលស្ថិតនៅតាមឆ្នេរសមុទ្រភាគនិរតីនៃប្រទេសកម្ពុជាយើង។ ក្រៅពីមានសមុទ្រដ៏ស្រស់ស្អាត ខេត្តកែប​មានកន្លែងកម្សាន្តពិសេសៗជាច្រើនទៀត ​ដែលអ្នកខ្លះប្រហែលជាមិនស្គាល់ ​ឬទៅមិនទាន់ដល់ ដូចជាឧទ្យានកែប ជាពិសេសគឺកន្លែងពិសេសបើកថ្មីនោះគឹ ​« សួនមេអំបៅ»

សួនមេអំបៅ ​ត្រូវបានគេដឹងថាស្ថិតនៅជើងភ្នំនៃឧទ្យានជាតិកែប ចម្ងាយប្រមាណជា ៤ គីឡូម៉ែតពីវិមានឯករាជ្យកែប ដោយធ្វើដំណើរតាមផ្លូវតូចមួយអមទៅដោយចំការ ព្រៃ និងផ្ទះប្រជាជនចាស់ៗ ដែលជាទីតាំងសួនមេអំបៅ មានចិញ្ចឹមមេអំបៅយ៉ាងច្រើនប្រភេទ និង មានពណ៍ចម្រុះស្រស់ស្អាត​​អមនឹងដើមផ្កាតូចធំគ្រប់ពណ៌គួរឱ្យចង់គយគន់ផងដែរ។ ដោយការចូលទៅលេងសួនមេអំបៅអ្នកដែលចូលកម្សាន្តត្រូវបង់ថ្លៃម្នាក់ត្រឹមតែ  ២០០០រៀលតែប៉ុណ្ណោះ លោកអ្នកនឹងអាចទទួលអារម្មណ៍ប្លែកថ្មីជាមួយនឹងមេអំបៅស្រស់ៗស្អាត និងអាចថតរូបកម្សាន្តមួយសប្បាយទឿតផង។

គួរឱ្យដឹងផងដែរថា ​ដើម្បីទៅដល់ សួនមេអំបៅ អ្នកត្រូវធ្វើដំណើរចេញពីវិមានឯករាជ្រខេត្តកែបត្រង់សំដៅមកខាងទិសខាងលិច សំដៅមកឧទ្យានជាតិកែប ហើយពេលមកដល់ផ្លូវភ្លោះអ្នកនឹងឃើញផ្លាកតូចមួយដាក់ថា « សួនមេអំបៅ-Kep Butterfly Garden​​» បន្ទាប់មកអ្នកគ្រាន់តែធ្វើដំណើរបន្តប្រមាណជា 300ម៉ែត្រ បត់ឆ្វេង អ្នកនឹងទៅដល់សួននោះតែម្តង៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពព័ត៌មាន និងរូបភាព៖ ​Pu Smey

66224919_2453003391428277_8797737182933549056_n

66095664_2453002158095067_3993707518080581632_n

66043831_2453003594761590_5671443570645532672_n

65873281_2453002548095028_5984815448397447168_n

65752021_2453001904761759_1762440607302680576_n

64743515_2453004204761529_5939635819827429376_n

65654034_2453004934761456_6600643656187641856_n

65720483_2453004374761512_190132330973626368_n

65824940_2453003848094898_8431960893079683072_n

65821402_2453004841428132_2797533227491786752_n

65795894_2453007351427881_3944581995681546240_n

65779116_2453007681427848_5999740807643398144_n

65989380_2453007008094582_181261801873211392_n

65960020_2453004661428150_5582419812111351808_n

65930687_2453007554761194_7266626396116484096_n

65892111_2453007228094560_2872747081326395392_n

66346640_2453004534761496_4752708447798034432_n

66042133_2453007818094501_4034684461021921280_n