ទស្សនាដោយសេរី៣ថ្ងៃ  នូវការសម្តែងសិល្បៈទស្សនីយភាព និងតាំងពិព័រណ៍ កុំភ្លេចគាំទ្រ និងលើកស្ទួយវប្បធម៌ជាតិទាំងអស់គ្នាណា!

ជារឿងដ៏គួរឱ្យរីករាយ ដែលសាលាមធ្យមវិចិត្រសិល្បៈ បានរៀបចំកម្មវិធីលើកស្ទួយសិល្បៈវប្បធម៌ជាតិខ្មែរដោយអនុញាតិឱ្យជនរួមជាតិចូលរួមទស្សនាដោយសេរី និងឥតគិតថ្លៃរយៈពេល៣ថ្ងៃពេញតែម្តង។

កម្មវិធី « ការសម្តែងសិល្បៈទស្សនីយភាព និងតាំងពិព័រណ៍​» មួយនេះមានការសម្តែង​សិល្បៈ របាំបុរាណ ប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ ល្ខោននិយាយ យីកេ សៀក ចម្រៀងបុរាណ-សម័យ, តន្រ្តីបុរាណ-សម័យ និងទម្រង់ផ្សេងៗទៀត ព្រមទាំងមាន​តាំងពិព័រណ៍ស្នាដៃ​ផ្នែកវិចិត្រកម្ម គំនូរបុរាណ គំនូរផ្សាយ គំនូរលម្អលើក្រណាត់ ចម្លាក់ពុម្ព ចម្លាក់ប្រាក់ ចម្លាក់ស្មិត ចម្លាក់ឈើ ខ្មុកស្មាច់ កុលាលភាជន៍ ដោយសិស្សសាលាមធ្យមវិចិត្រសិល្បៈទៀតផងដែរ។

គួរឱ្យដឹងផងដែរថា ​កម្មវិធីដ៏ពិសេសពិសាលនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី៨ ៩ ១០ ខែសីហា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥រសៀល នៅសាលសម្តែង សាលាមធ្យម​វិចិត្រសិល្បៈ បឹងបាយ៉ាប មានទីតាំងស្ថិតនៅវិថីបណ្ឌិតម៉ុងឬទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ខាងលិចរង្វង់មូលកាំកូ ចម្ងាយ២៤០០ម៉ែត្រ)។ ​

ដូច្នេះកុំភ្លេចចូលរួមគាំទ្រសិល្បៈបុរាណយើងទាំងអស់គ្នាណា!

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Sovanna Kem/ សាលាមធ្យមវិចិត្រសិល្បៈ

64781948_1070883259768216_378812623698788352_n

60620423_1032527380270471_4364290859886182400_o

60545752_1032527533603789_3603773815303176192_n

53790522_994807677375775_4026104503638949888_o

53714798_994807974042412_5096917933037191168_o

53713825_993254720864404_4423115337562587136_o

47075872_937758879747322_4152699291753775104_o