ពុទ្ធោ! តើ​ទុក​កម្ពុជា​ធុងសម្រាមឬ! កុងតឺន័រ ៨៣ទូដែលមានផ្ទុកកាកសំណល់ប្លាស្ទិកនាំចូលមកកម្ពុជា កំពុងរក​ប្រភពនាំចូល

កុង​ទឺ​ន័​រ​ចំនួន​៨៣​ទូរ ដែល​មាន​ផ្ទុក​កាក់​សំណល់​ប្លាស្ទិក ​ដែល​គេ​បោះចោល នាំ​មក​ពីមកពីបរទេស ត្រូវ​កម្លាំង​សមត្ថកិច្ច នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ បើក​ប្រតិបត្តិការ​ឆែកឆេរ នៅ​ខេត្ត​ព្រះ​សីហ​នុ ។ នេះ​បើលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងបរិស្ថាន។

Fn 2019 07 16 17 02 49 0

មន្ដ្រី​គយ​ដែល​ចូលរួម​ប្រតិបត្តិការ​នេះ បាន​បង្ហើប​ថា កុងទឺន័រចំនួន៨៣ទូរ ដែលមានផ្ទុកកាក់សំណល់សំរាមប្លាស្ទិក គឺនាំចូលមកពីសហរដ្ឋអាមេរិក និងកាណាដា ។ ហើយ​មូលហេតុ​ដែល​កាក់​សំណល់​នេះ​ អាច​នាំ​ចូល​មក​ប្រទេស​កម្ពុជា​បាន ព្រោះតែ​ប្រទេស​ប្រភព​ដើម ​បាន​ក្លែងបន្លំ​ឯកសារ​នាំ​ចូល ដោយ​មិន​បញ្ជាក់​ប្រភេទ​ទំនិញ​ច្បាស់​លាស់ ពោល​គ្រាន់តែ​សរសេរ​ថា យ​ថា​ប្រភេទ​ទំនិញ​កែ​ច្នៃ ប៉ុន្ដែ​ពេល​មក​ដល់​កម្ពុជា ទើប​ស្កែ​ន​ឃើញ​ថា​ ជា​សំរាមប្លាស្ទិក ​។

Fn 2019 07 16 16 59 53 7 681x511

ពាក់ព័ន្ធ​ករណី​នាំ​កាក់​សំណល់​ចូល​ប្រទេស​កម្ពុជា​នេះ កាលពី​ពេល​កន្លង​ទៅ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ធ្លាប់​បាន​ប្រកាស​យ៉ាង​ដាច់​ណាត់​ថា មិន​អនុញ្ញាត​ឲ្យ​មាន​ជា​ដាច់ខាត ដើម្បីបោះចោលកាក់​សំណល់ ព្រោះ​ប្រទេស​កម្ពុជា​មិនមែន​ជា​ធុងសំរាម​សម្រាប់​បោះចោល​ឡើយ ។

Fn 2019 07 16 16 59 53 5

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​សង្កត់ធ្ងន់​ថា ប្រសិនបើ​កម្ពុជា​អនុញ្ញាត​ឲ្យ​ធ្វើ​បែប​នេះ មិនយូរ​មិនឆាប់​នោះ​ទេ កម្ពុជា​នឹង​ក្លាយជា​ប្រទេស​មួយ​ដែល​រង់ចាំ​ទទួល​សំរាម​ពី​បរទេស​ជាក់​ជា​មិន​ខាន​ឡើយ ហើយ​សម្ដេច​អះអាង​ទៀត​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ចោល​សំរាម​ឧស្សាហកម្ម​នោះ​ទេ​៕

Fn 2019 07 16 16 59 53 6