៩ កំហុសឆ្គង នៃការតុបតែងមុខ ដែលនារីៗតែងតែធ្វើខុស ដោយមិនដឹងខ្លួន!

៩ កំហុសឆ្គង នៃការតុបតែងមុខ ដែលនារីៗតែងតែធ្វើខុស ដោយមិនដឹងខ្លួន!

ការងាររបស់តុបតែងមុខគឺដើម្បីបង្ហាញភាពស្រស់ស្អាតរបស់ស្ត្រី។ ប្រាកដណាស់វា​ជា​ការពិត។ ប៉ុន្តែគ្រឿងសំអាងអាចសម្រេចបាននូវឥទ្ធិពលផ្ទុយនៅពេលខ្លះ? ស្ត្រីជាច្រើនតែងតែធ្វើឲ្យមានកំហុសនៅក្នុងការតុបតែងមុខដោយមិនដឹងខ្លួន។ ទាំងនេះគឺជាកំហុសចម្បងចំនួន១០ ដែលអ្នកត្រូវជៀសវាងលើកលែងតែអ្នកចង់ឱ្យគេមើលទៅអ្នកចាស់ជាងមុនធ្វើវាបន្តទៀតទៅ។

១. ពណ៌ដែលអ្នកគួរលៀប

ការផាត់មុខគឺជារបៀបដើម្បីផ្លាស់ប្ដូរមុខមាត់របស់អ្នក។ ប៉ុន្តែត្រូវប្រុងប្រយ័ត្ន ដោយសារតែការផាត់មុខរៀងខ្មៅពេកមើលទៅមុខជាចាស់ជាងអាយុហើយ។ ដូចនេះអ្នកមិនគួរផាត់មុខមើលទៅចាស់ទុំពេកនោះទេ។

២. ការផាត់ត្របកភ្នែកពណ៌ត្នោត

នេះគឺជាកំហុសមួយក្នុងចំណោមកំហុសទាំងនោះដែលអ្នករាល់គ្នាតែងតែធ្វើ។ ការផាត់ត្របកភ្នែកពណ៌ត្នោតធ្វើឱ្យភ្នែករបស់អ្នកមើលលេចធ្លោ ប៉ុន្តែវាមើលទៅអ្នករៀងចាស់ទុំពេក ហើយក៏ចាស់ជាងវ័យដែរ។

៣. ខ្មៅដៃគូររោមភ្នែក

ការគូរត្របកភ្នែកខាងក្រោមដោយខ្មៅដៃពណ៌ខ្មៅធ្វើឲ្យភ្នែករបស់អ្នកពិបាកមើលណាស់។ នេះគឺជាកំហុសមួយទៀតក្នុងចំណោមកំហុសដ៏ធំបំផុតនៅក្នុងការតុបតែងមុខ។ ប្រសិនបើអ្នកចង់ធ្វើឱ្យរោមភ្នែករបស់អ្នកមើលទៅក្រាស់គួរគូរចន្លោះរវាងភ្នែករបស់អ្នក។

៤. ម៉ាស្ការ៉ា

ប្រើម៉ាស្ការ៉ានៅលើរោមភ្នែកខាងលើធ្វើឱ្យរោមភ្នែករបស់អ្នកកាន់តែក្រាសប៉ុន្តែការដាក់បែបនេះវាធ្វើអោយមានស្នាមជ្រួញនៅជុំវិញរង្វង់ភ្នែករបស់អ្នក។

៥. អាយលេនើ

ត្របកភ្នែកពណ៌ខ្មៅគឺពិបាកក្នុងការគូរជាងនៅកន្លែងផ្សេងទៀត។ ពណ៌ខៀវ ត្នោត បៃតង ឬពណ៌ស្វាយគឺជាជំរើសល្អបំផុត។ ត្របកភ្នែកពណ៌ខ្មៅធើឱ្យអ្នកមើលទៅឃើញចាស់ជាងវ័យ ដូចនេះគួរជៀសវាង។

Loading...

៦. ការគូររោមភ្នែក

អ្នកគិតថាការគូសរោមភ្នែកក្រាស់ៗធ្វើឱ្យអ្នកមើលទៅមានទំនុកចិត្តក្នុងពេលចេញក្រៅផ្ទះ។ នេះមិនមែនជាការពិតនោះទេ។ អ្នកនឹងមើលទៅធម្មជាតិកាន់តែច្រើនបើអ្នកមិនចាំបាច់គូសក្រាស់ពេក។

៧. ក្រែម

ប្រសិនបើអ្នកលាបក្រែមមិនត្រឹមត្រូវ វាធ្វើឱ្យអ្នកមើលទៅចាស់ ហើយមើលទៅវាក៏មិនសាកសមផងដែរ។

៨. លាបម្សៅត្រនាប់

នៅពេលដែលយើងលាបម្សៅត្រនាប់មិនស៊ីជាមួយមុខរបស់អ្នកធ្វើឱ្យអ្នកចាស់ជាងវ័យប្រហែល ១០ឆ្នាំ។ អ្នកត្រូវជ្រើសរើសម្សៅដែលត្រូវជាមួយមុខរបស់អ្នកទើបធ្វើឲ្យក្មេងជាងវ័យ។

៩. ម្សៅ

នៅពេលដែលអ្នកលាបម្សៅក្រាស់ពេកធ្វើឱ្យស្បែកអ្នកកាន់តែស្ងួតហើយធ្វើឱ្យអ្នកចាស់ជាងមុន។ អ្នកជំនាញខាងផ្នែកតុបតែងមុខបានប្រាប់ថា អ្នកគួរតែផាត់ម្សៅលើមុខរបស់អ្នកឱ្យស្ដើងៗ នៅលើចង្កានិងច្រមុះរបស់អ្នក នោះអ្នកនឹងទទួលបានភាពទាក់ទាញយ៉ាងខ្លាំង។

ប្រែសម្រួលដោយ៖ Kalib9

Loading...