ទម្លាប់ប្រចាំថ្ងៃដែលជួយអោយអ្នកមានអាយុវែង នឹង​ មានសុខភាពល្អ

មនុស្សជាច្រើនគិតថាអាយុកាលរបស់មនុស្សត្រូវបានកំណត់ដោយហ្សែន។ ទោះជាយ៉ាងណាក៏ដោយវាហាក់ដូចជាហ្សែនគឺចំបងជាងគេដែលធ្វើមនុស្សមានអាយុវែង។ តែផ្ទុយទៅវិញកត្តាបរិស្ថាន ដូចជារបបអាហារ និង របៀបរស់នៅត្រូវបានគេគិតថាជាកត្តាកំណត់សំខាន់ជាងគេ ដែលនេះគឺជាអ្វីដែលអ្នកអាចធ្វើបាន ដើម្បីបង្កើនឱកាសនៃការមើលឃើញខួបកំណើត ១០០ ឬ ជិត ១០០ ឆ្នាំ របស់អ្នក៖

១. ជៀសវៀងការញ៉ាំច្រើន លើសចំណុះ

ការកម្រិតកាឡូរីអាចជួយអ្នករស់បានយូរនិងការពារប្រឆាំងនឹងជំងឺ។ ទោះជាយ៉ាងណាការស្រាវជ្រាវក៏បានបន្ថែមទៀតគឺត្រូវការចាំបាច់នៅក្នុងជីវិតមនុស្ស។

២. ញ៉ាំគ្រាប់ធញ្ញជាតិមូយចំនួន

ការបន្ថែមគ្រាប់ធញ្ញជាតិមួយចំនួនទៅក្នុងការញ៉ាំចំណីអាហារប្រចាំថ្ងៃរបស់អ្នក អាចរក្សាឱ្យអ្នកមានសុខភាពល្អ និង ជួយឱ្យអ្នករស់នៅបានយូរ។

៣. ការប្រើគ្រឿងទេស រមៀត

រមៀតគឺជាសមាធាតុជីវសាស្ត្រសកម្មដែលមានសាធាតុប្រឆាំងនឹងអុកស៊ីតកម្ម និង សាធាតុប្រឆាំងនឹងការរលាក​។ ដោយយោងទៅលើការស្រាវជ្រាវលើសត្វមួយចំនួនបានបង្ហាញថាវាអាចជួយបង្កើនអាយុជីវិតបាន។

៥. ហាត់ប្រាណនិងមានសកម្មភាពរាងកាយ

ហាត់ប្រាណច្រើនជាង ១៥០ នាទីក្នុងមួយសប្តាហ៍ គឺជាការប្រសើរបំផុត ប៉ុន្តែទោះបីជាសកម្មភាពនៃការធ្វើលំហាត់ប្រាណរាងកាយរបស់តិចតូចជាប្រចាំ ក៏អាចផ្តល់ប្រយោជន៍ដល់សុខភាព និង អាយុវែងបានដែរ។

៦. កុំជក់បារី

ការមិនជក់បារីរបស់អ្នក អាចពន្យារជីវិតអ្នកយ៉ាងច្រើន ព្រោះការជក់បារីវាធ្វើអោយអ្នកមានបញ្ហាដល់សុខភាពជាច្រើន ជាពិសេសគឺសួត ដែលជាសិរីរាង្ដ៏សំខាន់គក្នុងការដកដង្ហើម​។

៧. ការផឹកគ្រឿងស្រវឹងតិចតូច

ប្រសិនបើអ្នកផឹកស្រា ការរក្សាកម្រិតជាតិស្ករក្នុងកម្រិតមធ្យម អាចជួយបង្ការជំងឺ និង ពន្យារជីវិតអ្នក។ ស្រាអាចមានអត្ថប្រយោជន៍ជាពិសេសមួយចំនួនផងដែរ មិនមែនសុទ្ធតែអាក្រក់ទៅទាំងអស់នោះទេ លើកលែងតែផឹកវាច្រើនហួសហេតុពេកដែលអាចបង្ករទៅជាប៉ះពាល់ដល់សុខភាពរបស់អ្នកវិញ។

៨. ផ្តល់អាទិភាពដល់សុភមង្គលរបស់អ្នក

ការដាក់អាទិភាពអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត ទំនងជាមានឥទ្ធិពលវិជ្ជមានទាំងលើអារម្មណ៍ និង សមត្ថភាពរបស់អ្នកក្នុងការរស់នៅបានយូរ។

៩. ចៀសវាងភាពតានតឹងរ៉ាំរ៉ៃ និង ការថប់បារម្ភ

ស្វែងរកវិធីដើម្បីកាត់បន្ថយការព្រួយបារម្ភ និង កម្រិតនៃភាពតានតឹងរបស់អ្នក។ វាត្រូវបានគេមើលឃើញថាជាការវិនិយោគយូរអង្វែងនៅក្នុងជីវិតរបស់អ្នក។ ម្យ៉ាងទៀតការមានទស្សនៈ សុទិដ្ឋិនិយម (គំនិតវិជ្ជមាន) លើជីវិតអាចមានប្រយោជន៍។

១០. ទំនាក់ទំនងល្អក្នុងសង្គម

ការចិញ្ចឹមបីបាច់នូវទំនាក់ទំនងយ៉ាងជិតស្និត អាចបណ្តាលឱ្យមានកម្រិតស្ត្រេសថយចុះ បង្កើនភាពស៊ាំអោយកាន់តែប្រសើរឡើង និង អាយុវែង។

១១. បង្កើននូវមនសិការបស់អ្នក

ការទទួលខុសទៅលើអ្វីមួយ ក៏អាចមានជាប់ទាក់ទងនឹងអាយុជីវិតយូរអង្វែង និង បញ្ហាសុខភាពតិចជាងមុននៅក្នុងវ័យចំណាស់។

១២. ផឹកកាហ្វេ ឬ តែ

ការទទួលទានតែ និង កាហ្វេ ជាមធ្យមអាចមានអត្ថប្រយោជន៍សម្រាប់ភាពចាស់និងអាយុវែង ដែលមនុស្សទូទៅចូលចិត្តទទួលទានស្ទើរតែគ្រប់វ័យ ចំពោះការផឹកកាហ្វេ និង ផឹក ទឹកតែ។

១៣. ការគេងអោយលក់ស្កប់ស្កល់

ការអភិវឌ្ឍទម្លាប់នៃការគេងដែលរួមមានការគេង ៧-៨ ម៉ោងក្នុងមួយយប់ អាចជួយឱ្យអ្នករស់នៅបានយូរ នឹង មានអារម្មណ៍ស្រស់ស្រាយ នឹង មិនធីងធោង ក្រោយពីក្រោកពីគេង។ ការគេងស្កប់ស្កល់គឺជារឿងល្អបំផុតសម្រាប់រាងកាយរបស់អ្នក ព្រោះសិរីរាង្គកាយក៏ត្រូវការសម្រាកទៅតាមនឹងដែរ។