ស្រឡាញ់គ្នាសុខៗ តែបើថ្ងៃណាមួយអ្នកអស់ចិត្តពីខ្ញុំ អាចសុំខ្ញុំបែកត្រង់ៗបាន តែកុំលួចក្បត់ទាក់ទងអ្នកថ្មីក្រោយខ្នងខ្ញុំអី

មនុស្សខ្ញុំ បើស្រឡាញ់ គឺស្រឡាញ់ហើយ ទោះយ៉ាងណាក៏ដោយក៏នៅតែស្រឡាញ់ តែបើអ្នកស្រាប់តែចង់ចាកចេញទៅ ខ្ញុំក៏មិនឃាត់អ្នកឱ្យនៅបន្តដែរ មិនមែនមានន័យថា ខ្ញុំនេះមិនស្រឡាញ់អ្នកនោះទេ ព្រោះតែស្រឡាញ់ ទើបព្រមឱ្យអ្នកចាកចេញទៅទាំងអាល័យ ព្រោះមិនចង់ហាមឃាត់ ឬបិទសិទ្ធសេរីភាពរបស់អ្នកនោះឡើយ សំខាន់ឱ្យតែអ្នកចាកចេញទៅទាំងមានក្ដីសុខ បើផ្លូវថ្មីដែលអ្នកជ្រើស អាចផ្ដល់គ្រប់យ៉ាងឱ្យអ្នកបាន អ្នកទៅចុះ ខ្ញុំមានតែជូនពរអ្នកពីក្រោយ។

87361775_903443536800793_5644663032215764992_n

និយាយចំពោះស្នេហា ការស្រឡាញ់របស់ខ្ញុំគឺ ជាការផ្ដល់សិទ្ធសេរីភាពដល់ដៃគូ ឬមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំព្រមផ្ដល់សិទ្ធឱ្យរាល់ការសម្រេចចិត្តរបស់អ្នកជានិច្ច សុំត្រឹមតែម្យ៉ាងគឺ កុំក្បត់ខ្ញុំពីក្រោយខ្នងឱ្យសោះ ព្រោះខ្ញុំមិនចង់មានឈ្មោះថា ជាមនុស្សល្ងង់ ដែលគូស្នេហ៍ទៅទាក់ទងអ្នកនេះ ឬអ្នកនោះ ទាំងដែលខ្ញុំមិនដឹងខ្យល់អីនោះឡើយ។

87365309_903458183465995_7290550901553496064_n

ស្រឡាញ់គ្នាសុខៗ បើថ្ងៃណាមួយស្រាប់តែអ្នកអស់ចិត្ត ឬក៏បានជួបអ្នកណាដែលធ្វើឱ្យអ្នកទាក់ចិត្ត ជាប់ចិត្តលើគេ អ្នកអាចប្រាប់ខ្ញុំតាមត្រង់បាន ហើយបើអ្នកចង់ទៅរកគេ បើអ្នកចង់ចាកចេញទៅ ខ្ញុំក៏ព្រមឱ្យអ្នកទៅទាំងរីករាយ មិនឃាត់ មិនមែនមិនស្រឡាញ់ តែព្រមឱ្យអ្នកចាកចេញ ព្រោះតែស្រឡាញ់អ្នកខ្លាំង គោរពតាមការសម្រេចចិត្តរបស់អ្នកគ្រប់យ៉ាងតែប៉ុណ្ណោះ។ ប៉ុន្តែខ្ញុំសុំតែម្យ៉ាង កុំលួចក្បត់ក្រោយខ្នង កុំទាក់ទងអ្នកថ្មីស្ងាត់ៗ ទាំងដែលមិនទាន់ដាច់ស្រេចជាមួយនឹងខ្ញុំសោះ ព្រោះខ្ញុំមិនចង់ឱ្យគេថាខ្ញុំនេះល្ងង់ ភ្លើមិនដឹងខ្យល់អី ក៏រឹតតែមិនចង់ឱ្យអ្នកដទៃ ដៀលត្មេះ ថាអ្នកជាមនុស្សមិនល្អ មានស្នេហា ក្បត់ផិតមនុស្សកំពុងស្រឡាញ់នោះឡើយ ប្រាប់ខ្ញុំឱ្យដឹងច្បាស់ យើងនឹងមានសេរីភាព បែកគ្នា ក៏អាចធ្វើជាមិត្តនឹងគ្នាបានដែរ៕

88212057_1134377970257967_2709405527984570368_n

អត្ថបទ ៖​ ភី អេក

ក្នុងស្រុករក្សាសិទ្ធ