ព្រះអង្គម្ចាស់ Charles ព្រះជន្ម ៧១ ឆ្នាំនិងជាអ្នកស្នងរាជបល្ល័ង្ក របស់ចក្រភពអង់គ្លេសតេស្តិ៍វិជ្ជមានជំងឺ COVID-19

ព្រះអង្គម្ចាស់ Charles ដែលជាបុត្រារបស់ព្រះមហាក្សត្រីចក្រភពអង់គ្លេស និងជាអនាគតស្តេចទីមួយដែលត្រូវគ្រងរាជបល្ល័ង្ករបស់អង់គ្លេសបានធ្វើតេស្ត៍រកឃើញវីរុសកូរ៉ូណា ហើយបច្ចុប្បន្នព្រះអង្គកំពុងឃុំព្រះកាយព្រះអង្គនៅប្រទេសស្កុតឡេន។

Virus_Outbreak_Britain_Royals_71487 1

“ ព្រះអង្គម្ចាស់នៃប្រទេសវែលបានធ្វើតេស្ត៍រកឃើញវីរុសកូរ៉ូណា។ ព្រះអង្គបានបង្ហាញរោគសញ្ញាស្រាលប៉ុន្តែយ៉ាងណាមិញព្រះអង្គនៅតែមានសុខភាពល្អហើយបានធ្វើរាជកិច្ចពីផ្ទះនៅប៉ុន្មានថ្ងៃចុងក្រោយនេះជាធម្មតា។"

មិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេថាតើព្រះអង្គម្ចាស់បានឆ្លងជំងឺ COVID-19 នេះដោយសារការចូលរួមជាច្រើនដងដែលព្រះអង្គបានដើរនៅក្នុងតួនាទីជាសាធារណៈរបស់ព្រះអង្គក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនេះឬយ៉ាងណានោះទេ” ៕

អត្ថបទ៖ វីរៈ | ប្រភព៖ CNN