កាលមុនចេះតែចង់មានសង្សារដូចគេ តែពេលនេះដឹងហើយថា ចង់បានដៃគូកំដរឈ្លោះមួយជីវិត ឈ្លោះតែមិនបែកគ្នា

មនុស្សស្រឡាញ់គ្នា ទាល់តែឈ្លោះគ្នាខ្លះទើបធ្វើឱ្យទំនាក់ទំនងរឹតតែមានន័យ វាប្រៀបបីដូចជាសម្លបន្ថែមគ្រឿងឱ្យកាន់តែឆ្ងាញ់អ៊ីចឹងដែរ។

កាលមុនឃើញគេមានសង្សារ បណ្ដើរគ្នាផ្អែមល្អែមល្អូកល្អើន ចិត្តនេះចេះតែចង់មានគ្នាដែរ ចង់មានអ្នកនៅក្បែរ លួងលោម និយាយពាក្យផ្អែម យកចិត្តទុកដាក់ គ្រាន់បានបណ្ដើរគ្នាអួតគេឯង។ ប៉ុន្តែពេលនេះ ខ្ញុំបែរជាចង់បានដៃគូរួមដំណើរជីវិត ច្រើនជាងមានឈ្មោះត្រឹមជាសង្សារផ្អែមល្ហែមតែនៅមុខអ្នកដទៃ។

ជាដៃគូជីវិត ជាមិត្ត១០០ឆ្នាំ គឺជាមនុស្សដែលកំដរយើងឈ្លោះ កំដរយើងយំ កំដរយើងសើច គ្រប់ពេលវេលា ទោះបីឈ្លោះគ្នាយ៉ាងណា មានបញ្ហា ការលំបាកយ៉ាងណាក៏មិនទៅណាចោលគ្នា នោះហើយជាមនុស្សដែលខ្ញុំចង់បាន។ ចំណែកឯមនុស្សដែលផ្អែមល្ហែមល្អូកល្អើននោះ តាមដែលឃើញកន្លងមកគឺ សុទ្ធតែជាការសម្ដែងតែប៉ុណ្ណោះ ព្រោះង្នផ្អែមល្ហែមទាំងនោះ សឹងតែ៩០%ហើយគឺ មិនបានយូរទេ បែកគ្នារប៉ាត់រប៉ាយអស់ហើយ៕

89942582_618951518661858_5024052425586114560_o

89992937_618951475328529_3149596206460567552_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ