ដើម្បីជួយទប់ស្កាត់ពីការចម្លងនៃជំងឺកូវីដ១៩ កុំឱ្យមានការរីករាលដាល ក៏ដូចជាឱ្យកាន់តែមានប្រសិទ្ធភាពជាងនេះ ក្រសួងសុខាភិបាលបានដាក់វិធានការបន្ថែមទៅកាន់ទីកន្លែងមួយចំនួនដូចជា ទីតាំងកាត់សក់ ទីកន្លែងថែរក្សាសម្ផស្ស ក៏ដូចជាកន្លែងពាក់ព័ន្ធផ្សេងៗ ឱ្យមានការប្រុងប្រយ័ត្ន និងបោសសម្អាត រក្សាអនាម័យឱ្យបានជាប្រចាំ។
បើសិនជាអាច សូមបងប្អូនប្រជាពលរដ្ឋគួរកាត់បន្ថយជាអតិប្បរមានូវចំនួនដង ដែលត្រូវទៅប្រើប្រាស់សេវាកម្មទាំងនេះ នៅក្នុងរយៈពេលកំពុងតែធ្វើការទប់ស្កាត់នូវជំងឺកូវីដ១៩។