Ads
ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត ដើម្បីដឹងគំនិតប្រចាំថ្ងៃរបស់អ្នក

ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត ដើម្បីដឹងគំនិតប្រចាំថ្ងៃរបស់អ្នក

មនុស្សយើងម្នាក់ៗ តែងតែមានចំណង់ចំណូលចិត្តខុសៗប្លែកពីគ្នា យ៉ាងណាមិញ រាល់អ្វីដែលយើងស្រឡាញ់ចូលចិត្ត ក៏អាចបង្ហាញពីដំណើរជីវិត និងអត្តចរិតរបស់យើងបានដែរ។ ខាងក្រោមនេះ ជាការធ្វើតេស្តមួយ ដើម្បីទស្សន៍ទាយពីខ្លួនអ្នក ដោយអ្នកគ្រាន់តែជ្រើសយករូបភាពណាមួយ ក្នុងចំណោមរូបភាពទាំង៤នេះ នោះដឹងនឹងពីអ្វីដែលជាខ្លួនអ្នកហើយ។

១

១. បឹងដ៏ធំ

បើអ្នកជ្រើសយកបឹងដ៏ធំនេះមានន័យថា អ្នកគឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ក្នុងការសង្កេត និងតាមដាន ព្រោះជាធម្មតានៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក គឺអ្នកតែងតែយកចិត្តទុកដាក់រាល់សកម្មភាពទាំងឡាយ ជាពិសេសគឺ ពីមនុស្សដែលនៅជុំវិញខ្លួន។ ដ្បិតថាអ្នកជាមនុស្សដែលពូកែសង្កេត ហាក់ដូចជាតឹងតែងណាស់ តែអ្នកក៏ជាមនុស្សដែលគួរឱ្យទុកចិត្ត ម្យ៉ាងទៀត អ្នកក៏ជាមនុស្សម្នាក់ដែលមានភាពជឿជាក់ខ្ពស់ចំពោះការគិត និងយល់ឃើញរបស់ខ្លួនឯងផងដែរ។

14 664x420

២. ផ្លូវដ៏វែងឆ្ងាយ

អ្នកគឺជាមនុស្សដែលពូកែយកចិត្តទុកដាក់ និងគិតអ្វីមួយយ៉ាងល្អិតល្អន់បំផុត ហើយអ្នកក៏ខ្វាយខ្វល់ពីការអភិវឌ្ឍន៍របស់ខ្លួនឯងណាស់ដែរ។ អ្នកជាមនុស្សឆាប់ចុះសម្រុងនឹងគេ ព្រោះអ្នកងាយយល់ ងាយចាប់បានពីអ្នកដទៃ ប៉ុន្តែ អ្នកបែរជាចូលចិត្តនៅម្នាក់ឯងច្រើនជាងនៅជាមួយមនុស្សច្រើនៗ។ ដូច្នេះហើយ អ្នកជាមនុស្សដែលមានមិត្តភក្តិតិចបំផុត ប៉ុន្តែមិត្តដែលអ្នកជ្រើសរើសនោះ គឺសុទ្ធតែជាមនុស្សល្អៗ ព្រោះអ្នកបានគិតយ៉ាងល្អិតល្អន់ ក្នុងការថែរក្សានរណាម្នាក់ ឬឱ្យគេចូលមកកៀកនឹងខ្លួនអ្នក។


15 663x420

៣. ផ្កាពេលព្រឹកព្រលឹម

អ្នកជាមនុស្សរីករាយជានិច្ចប្រៀបបាននឹងផ្ការីកពេលព្រឹកព្រលឹមអ៊ីចឹង ហើយអ្នកក៏ជាមនុស្សម្នាក់ដែល ចេះពេញចិត្តនូវអ្វីដែលខ្លួនមាន អាចនិយាយបានថា អ្នកជាមនុស្សចេះស្កប់ចិត្ត អ្នកមិនសូវចូលចិត្តប្រើជីវិតផ្លាស់ប្ដូរច្រើនទេ សំខាន់ឱ្យតែមានក្ដីសុខ សុភមង្គលទៅគឺបានហើយ។ អ្នកជាមនុស្សដែលស្មោះត្រង់បំផុត រាប់អានអ្នកណា​ ឬក៏ជួយគេ មិនដែលចង់បានផលប្រយោជន៍អ្វីមកវិញឡើយ។

16 663x420

៤. ផ្កាកូលាប

អ្នកមិនមែនជាមនុស្សពូកែសង្កេត សម្គាល់អ្វីនោះឡើយ ព្រោះអ្នកមិនចូលចិត្តគិតនូវរឿងអ្វីដែឡស្មុគស្មាញច្រើន ប៉ុន្តែបើអ្នកចង់ធ្វើអ្វីមួយគឺអ្នកធ្វើយ៉ាងយកចិត្តទុកដាក់ និងដាក់ភាពស្មោះត្រង់ទៅលើនោះទាំងអស់។ អ្នកជាមនុស្សបើកចំហរ ចេះទទួលយកគំនិតរបស់អ្នកដទៃ ហើយមិនដែលគិត ឬនិយាយអ្វីដែលអវិជ្ជមានៅកាន់អ្នកណាទេ អ្នកមើលឃើញគេក្នុងផ្លូវល្អជានិច្ច៕

17 670x420