Ads
ជឿទេ? មនុស្សធ្លាប់ខូចចិត្តដូចគ្នា គឺជាដៃគូ ឬគូជីវិតដ៏សក្តិសម និងស្រឡាញ់គ្នាខ្លាំងបំផុត?

ជឿទេ? មនុស្សធ្លាប់ខូចចិត្តដូចគ្នា គឺជាដៃគូ ឬគូជីវិតដ៏សក្តិសម និងស្រឡាញ់គ្នាខ្លាំងបំផុត?

ព្រោះតែខ្ញុំធ្លាប់ឈឺចាប់ ខ្ញុំយល់ច្បាស់ពីអារម្មណ៍ឈឺចាប់ នៅពេលដែលបាត់បង់ស្នេហា បាត់បង់មនុស្សដែលខ្លួនស្រឡាញ់ ទើបខ្ញុំយល់ព្រមទទួលយកអ្នក ដើម្បីព្យាបាលរបួសដែលអ្នកកំពុងតែជួបនៅពេលនេះ... មិនមែនខ្ញុំចង់យកអ្នកមកស្អំរបួសបេះដូងខ្លួនឯង ឬយកអ្នកមកជំនួសអ្នកចាស់ទេ តែខ្ញុំមិនចង់ឱ្យមនុស្សល្អៗ ស្មោះត្រង់ ត្រូវរងនូវអារម្មណ៍ឈឺចាប់ដូចដែលខ្ញុំធ្លាប់បានជួប។

ខ្ញុំដឹងថា ខ្ញុំមិនមែនជាមនុស្សល្អណាស់ណាទេ ក៏មិនអាចធានាថាខ្ញុំស្រឡាញ់អ្នកខ្លាំងបំផុតនោះដែរ តែក្ដីស្រឡាញ់ដែលខ្ញុំមាន ភាពស្មោះត្រង់របស់ខ្ញុំ គឺខ្ញុំព្រមប្រគលឱ្យអ្នក ហើយក៏ស្ម័គ្រចិត្ត រួមដំណើរជិវិតទៅជាមួយនឹងអ្នក សុខទុក្ខ ឬលំបាក សើយសុខ វេទនាយ៉ាងណា ក៏សន្យាថានឹងតស៊ូទៅជាមួយគ្នា មិនបោះបង់អ្នក ឬក្បត់អ្នកដូចអ្នកចាស់នោះឡើយ។

6d54211fa489cbd623b6f4d2d7a4d5aa

ច្បាស់ណាស់ថា ពួកយើងទាំងពីរ នឹងមិនអាចបំភ្លេចស្នេហាចាស់ដែលធ្វើឱ្យយើងឈឺចាប់បានឡើយ តែខ្ញុំជឿថា ការចាប់ផ្ដើមរបស់មនុស្សធ្លាប់ខូចចិត្តដូចយើងទាំងពីរនាក់ គឺវានឹងបានល្អប្រសើរ ព្រោះមានតែមនុស្សដែលធ្លាប់ខូចចិត្ត ធ្លាប់ត្រូវគេធ្វើឱ្យឈឺចាប់ទេ ទើបយល់ពីអារម្មណ៍មួយហ្នឹងច្បាស់ដូចគ្នា។ ស្នេហាចាស់ នឹងធ្វើឱ្យយើងដឹង និងចងចាំថា ការស្រឡាញ់វាមានតម្លៃ ហើយវារឹតតែសំខាន់ ដែលយើងត្រូវតែចេះមើលថែរក្សាឱ្យបានល្អ និងធ្វើយ៉ាងណាកុំឱ្យស្នេហាមួយនេះ ត្រូវបែកបាក់ ប្រេះឆាដូចស្នេហាដំបូង៕


Ee9780479758381c26bb23d5c9bcc42d

F8df7b9306afe5d087d8ab96539e98a6

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ