ទំនងឆ្ងាញ់យ៉ាងនេះ! ទោះប្តូរទីតាំងថ្មី តែ « ខ្យងស្ទាវសន្ធរម៉ុក » នៅតែល្បី ហើយឆ្ងាញ់ជាប់ចិត្តដដែល (មានវីដេអូ)

អ្នកចូលចិត្តអាហារសម្រន់ល្ងាចៗ ​ច្បាស់ណាស់តែងតែស្វែងរកហាងថ្មីៗដើម្បីទទួលទាន ដើម្បីភ្លក់មុខម្ហូបប្លែកថ្មីៗ ដែលមិនត្រឹមតែមានរសជាតិឆ្ងាញ់ តែក៏ត្រូវមានតម្លៃសមរម្យផងដែរ។

នៅក្នុងនោះ  « ហាងខ្យងស្ទាវ ​» ​ត្រូវគេស្គាល់ថាជាហាងអាហារសម្រន់ ​ដែលធ្លាប់ល្បីល្បាញជាយូរណាស់មកហើយថាមានរសជាតិឆ្ងាញ់ ​សូម្បីតែក្រុមសារព័ត៌មានក្នុងស្រុក ​ក៏ធ្លាប់បានចុះផ្សាយរួចម្តងមកហើយដែរ។  តែក្រោយមក  ហាងនេះក៏បានប្តូរមកកាន់សាខាថ្មីកាន់តែធំទូលាយជាងមុន  តែរសជាតិនៅតែឆ្ងាញ់ជាប់ចិត្តដដែល  ឯតម្លៃក៏សមរម្យ ​អ្នកលក់ក៏រួសរាយទៀតផង។

1 1

24

« ហាងខ្យងស្ទាវ ​» នេះមានបម្រើអាហារសម្រន់ជាច្រើនមុខ និងគ្រឿងសមុទ្រអាំង ៤ ប្រភេទ​ដូចជា​ ក្តាមសេះ​ មឹកបំពង់​ បង្គា​ និង​មឹកពីងពាងពិតជាពេញចិត្តសំរាប់អ្នកដែលចូលចិត្តគ្រឿងសមុទ្រ​ រួមទាំងអាហាហារឆ្ងាញ់ៗជាច្រើនមុខទៀតសុទ្ធតែឆ្ងាញ់ជាប់ចិត្ត។

ដោយម្ហូបអាហារសម្រន់សុទ្ធតែមានតម្លៃសមរម្យមានច្រើនមុខដូចជា៖

-​ ខ្យងស្ងោរ តម្លៃ 7000៛

-​ បង្កង​អាំង​ តម្លៃ 4000៛​/ក្បាល

-​ ស្លាបមាន់បំពង​ តម្លៃ 6000៛

-​ ប្រហិតចៀន​ តម្លៃ 6000៛

-​ ប្រហិតបំពង​ តម្លៃ 6000៛

-​ ប្រហិតអាំងអំបិលម្ទេស ​តម្លៃ 6000៛

- ពងទាកូន​ តម្លៃ 1500៛/1គ្រាប់

-​ ពងទាកូនបំពង​ តម្លៃ 6000៛

-​ ពងទាកូនភ្លាចេកខ្ចី​ តម្លៃ 6000៛

-​ កង្កែបអាំងអំបិលម្ទេស​ តម្លៃ 4000៛/1ក្បាល

-​ កង្កែបបំពង​ម្សៅ​ ​ តម្លៃ 4000៛/1ក្បាល

-​ ក្តាមស្រែស្ងោរ​ តម្លៃ 8000៛

-​ បង្គារអាំងអំបិលម្ទេស​ តម្លៃ 10000៛

-​ ក្តាមសេះអាំងអំបិលម្ទេស​ តម្លៃ 12000៛

-​ មឹគអាំងស្រូបទឹកត្រីបុក​ តម្លៃ 10000៛

-​ មឹក3D តម្លៃ 10000៛

-​ ភ្លាក្តាមសេះ តម្លៃ 12000៛

-​ ភ្លាបង្គារ​ តម្លៃ 12000៛

-​ ងាវស្រុះទឹកដូង​ តម្លៃ 8000៛

-​ ភ្លាងាវ​ តម្លៃ 12000៛

- ពងមាន់អាំង​ តម្លៃ 1000៛/1គ្រាប់

-​ ផ្សឹតភ្លៅមាត់អាំង​ តម្លៃ 1000៛

5

7

6

1

គួរឱ្យដឹងផងដែរថា​ ហាងខ្យងស្ទាវ មានទីតាំង ផ្ទះលេខ ១៣១​ ផ្លូវ ១៣២ ជាប់របងខាងលិចសាលាសន្ធរម៉ុក​ បត់ចូលតាមហាងនំបុ័ងសន្ធរម៉ុក​ (ផ្លូវសាលារៀនគួរ​)  ដោយបើកលក់ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង៩យប់ ។ សម្រាប់ព័ត៌មានបន្ថែម និងការដឹកជញ្ជូន លោកអ្នកអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 58 58 78 /096 56 56 966 ៕

អត្ថបទ និងរូបភាព៖ ក្នុងស្រុក

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ ៖

17

19

4

9

3

11

22

20

15

107378324_3283435825059524_5242260829586293845_o

107612813_3283436088392831_1910306276655554231_o

អំពីអ្នកសរសេររបស់យើង៖ Writers