ហេតុដែលអ្នកគួរជៀសវាងទុកកែវទឹកនៅក្បែរគ្រែរបស់អ្នកជាដាច់ខាត!

ដូចដែលយើងបានដឹងហើយថា ​ការទទួលទានទឹកគឺល្អចំពោះសុខភាពខ្លាំងណាស់ ​ហេតុនេះហើយអ្នកជំនាញជាច្រើនបានណែនាំឱ្យយើងគួរតែទទួលទានទឹកឱ្យបានច្រើនយ៉ាងហោចក៏ឱ្យបាន  ៨កែវក្នុងមួយថ្ងៃដែ។

យ៉ាងណាមិញ មានមនុស្សជាច្រើនបានធ្វេសប្រហែស ​ឬភ្លេចទទួលទានទឹកឱ្យត្រូវការកំណត់ ​ហើយពួកគេក៏បានប្រើមធ្យោបាយមួយចំនួនដើម្បីរំលឹកឱ្យទទួលទានទឹក ​ហើយវិធីសាស្ត្រពេញនិយមជាងគេ ​គឺការទុកកែវទឹកនៅក្បាលដំណេកតែម្តង។

តែសម្រាប់អ្នកជំនាញបានណែនាំឱ្យទុកកែវទឹកក្បែរដំណេកឡើយ ដោយយោងតាមហេតុផលមួយចំនួនដូចខាងក្រោមនេះ ៖

# អាចផ្ទុកកម្ទេចកម្ទី ​ទូលី ​ឬសត្វល្អិត

ការទុកកែវទឹកក្បែរដំណេកពេលយប់ទុកទទួលទានពេលយប់រាល់ពេលស្រេក និងសម្រាប់ទទួលទានពេលព្រឹកព្រលឹម ​វាអាចធ្វើឱ្យសត្វល្អិត  កម្ទេចកម្ទីចូលទៅក្នុងកែវទឹកអ្នកបាន ហើយអ្នកនឹងមិនចាប់អារម្មណ៍ឃើញរបស់ល្អិតៗទាំងនោះឡើយ។ ដោយសត្វល្អិត និងកម្ទេចនេះអាចនឹងធ្វើឱ្យប៉ះពាល់សល់សុខភាពអ្នកក៏ថាបាន។

1

#ទឹកប្រែប្រួលរសជាតិ

ទឹកពីក្បាលម៉ាស៊ីន និងម៉ាស៊ីនចម្រោះមួយចំនួន ​ពេលដែលអ្នកបើកទទួលទានភ្លាមៗវាពិតជាមិនមានបញ្ហានោះទេ។ ​តែការទុកកែវទឹកនេះ នៅក្បែរដំណេកពីយប់ទល់ព្រឹក ​អាចធ្វើឱ្យសារធាតុមួយចំនួនក្នុងទឹកហើរ ​ដែលជាហេតុធ្វើឱ្យទឹកដែលអ្នកទទួលទានផ្លាស់ប្តូររសជាតិ ​ភ្លាវៗ ​ឬធ្វើឱ្យអ្នករអារទទួលទានផងដែរ។

2

#ទឹកផ្ទុកនូវមេរោគ និងបាក់តេរី

តើអ្នកដឹងទេ ​ពេលដែលអ្នកទទួលទានទឹកម្តងៗបាក់តេរីពីមាត់របស់អ្នកនឹងហូរផ្លាស់ប្តូរទៅក្នុងកែវទឹកបាន។ ​ដូច្នេះរាល់ពេលអ្នកទទួលទានទឹកក្នុងកែវក្បែរក្បាលដំណេក ​រួចពេលព្រឹកឡើងទទួលទានទឹកក្នុងកែវនោះដដែលជាថ្មីម្តងទៀត ​នឹងធ្វើឱ្យបាក់តេរីកាន់តែមានចំនួនច្រើនឡើង ​ហើយចូលទៅក្នុងរាងកាយអ្នក  ដែលអាចបង្ករឱ្យមានបញ្ហាសុខភាពក៏ថាបាន។

3

# បង្កហារនិភ័យឆ្លងចរន្តភ្លើង ​ឬឆក់ខ្សែភ្លើង

ដូចយើងដឹងហើយថា ​សម័យនេះ ​ទូរស័ព្ទគឺជាគ្រឿងសំខាន់ប្រចាំក្បែរខ្លួនរបស់មនុស្សម្នាក់ៗ​ ជាពិសេសរាល់យប់មុនចូលគេង  ក៏តែងតែសាកឧបករណ៍នោះក្បែរខ្លួនក៏មាន ​ហើយភាគច្រើនបំផុត  កន្លែងទុកកែវទឹករបស់អ្នក  និងកន្លែងដោតឧបករណ៍នោះគឺនៅក្បែរគ្នា។ ​ដូច្នេះវាពិតជាអាចទៅរួចពេលអ្នកគ្រវៀសដៃ ​ឬប៉ះនឹងកែវទឹកដោយអចេតនា  ហើយទឹកនេះហើយជាអ្នកនាំឱ្យមានការឆ្លងចរន្តអគ្គិសនីដែលធ្វើឱ្យអ្នកមានគ្រោះថ្នាក់ជាយថាហេតុ។

4

# ទឹកនឹងឡើងជាតិអាស៊ីត

នៅពេលអ្នកទុកកែវទឹករបស់អ្នកចោល នៅជិតក្បាលដំណេ្ ​វានឹងធ្វើឱ្យទឹកអាចស្រូបយកបរិមាណកាបូនឌីអុកស៊ីតថែមទាំងធ្វើឱ្យផ្លាស់ប្តូរតុល្យភាព pH ក្នុងទឹកបន្តិចផងដែរ។ ជាលទ្ធផលទឹកក្នុងកែវរបស់អ្នក នឹងឡើងកម្រិតជាតិអាស៊ីត ហើយកំរិត pH នឹងចុះទាប ដែលវាមិនបណ្តាលឱ្យប៉ះពាល់សុខភាពទេ ​តែវាធ្វើឱ្យទឹករបស់អ្នកផ្លាស់ប្តូររសជាតិ មិនគួរឱ្យចង់ទទួលទានទៅវិញ។

5

#រំខានដំណេក

រាល់ពេលអ្នកទុកកែវទឹកក្បែរដំណេក  អ្នកនឹងតែងតែទាញកែវទឹកមកទទួលទាន​​ឬជឹបបន្តិចដើម្បីផ្សើមបំពង់ក ​ហើយការធ្វើបែបនេះជាញឹកញយនឹងធ្វើឱ្យអ្នករាន់នោមចង់ទៅបន្ទោរបង់  ហើយការទទួលទានទឹកកាន់តែច្រើននឹងធ្វើឱ្យអ្នកចូលបន្ទប់ទឹកញឹកញាប់។ ​ជាលទ្ធផលអ្នកនឹងមិនសូវបានគេងស្កប់ស្កល់បានឆ្អែតឡើយ ​ដែលបណ្តាលឱ្យអ្នកមានអាការងោកងុយ ​និងហត់នឿយអស់កម្លាំងនៅពេលព្រឹកបាន៕

6

ប្រភព៖ Brightside